ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

Share This

គិតមកទល់នឹងឆ្នាំ ២០២៥ នេះ កម្ពុជាបានបាត់បង់ធនធានមនុស្សដ៏មានតម្លៃបំផុតប្រមាណ ១១ រូប ដែលលោកបានពលីកម្លាំងកាយចិត្ត បង្ហាត់បង្រៀនធនធានមនុស្សបន្តអាយុកាលវប្បធម៌ខ្មែរ រហូតទទួលបានការតែងតាំងជា «មរតកមនុស្សរស់» បន្សល់នូវមរតកយ៉ាងធំធេងសម្រាប់មនុស្សជាតិ ពិសេសប្រជាជនកម្ពុជា។

ក្នុងស្មារតីគោរពដឹងគុណ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវ «មរតកមនុស្សរស់» កម្ពុជា ១១ រូប ដែលលោកបានទទួលអនិច្ចកម្មទៅ បន្សល់នូវមរតកស្នាដៃធំធេងសម្រាប់ជាតិ ធ្វើឱ្យកូនខ្មែរចងចាំឈ្មោះមិនភ្លេច ដែលមានដូចជា ៖

១. សម្ដេច​ព្រះ​រាជ​បុត្រី​​ព្រះរៀម នរោត្តម បុប្ផា​ទេវី  «ជា​ទេព​​​នា​ដ​វដ្តី​ឯក»

ស្នាព្រះហស្តដ៏សំខាន់របស់ទ្រង់ គឺការនាំឱ្យមានការបញ្ចូលរបាំព្រះរាជទ្រព្យ ចូលជាបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ នៅអង្គការយូណេស្កូ នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣។ សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី បានព្រះពិលាល័យ​កាលពី​ថ្ងៃទី​ ១៨ ខែវិច្ឆិកា ​ឆ្នាំ ​២០១៩ ក្នុង​ព្រះជន្ម​ ៧៧ ​ព្រះវស្សា​។​

២. ព្រឹទ្ធា​ចារ្យ​ ឆេង ផុន ​«ទេព​បញ្ញា​កោស​ល្យ​វិជ្ជា»

ព្រឹទ្ធាចារ្យ​ ឆេង ផុន ​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ វិចិត្រ​សិល្បៈ និង ​ព័ត៌មាន ​ជិត​មួយ​ទសវត្សរ៍​កន្លង​មក។​ លោក​ក៏​ជា​អតីត​ប្រធាន​គ.ជ.ប ដំបូង​គេ​នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​ ១៩៩៧ ដល់​ឆ្នាំ ​២០០៣ គឺ​បន្ទាប់​ពី​សម័យ​អ៊ុន​តាក់។ លោកព្រឹទ្ទាចារ្យ ជា​អ្នក​សិក្សា​ស្រាវជ្រាវ​សិល្បៈ វប្បធម៌ និង ​អរិយធម៌ លោកបានទទួលអនិច្ចកម្ម​ក្នុងជន្មាយុ ៨៦ ​ឆ្នាំ ​កាល​ពី​ថ្ងៃ​ទី ​២២ ខែ​ធ្នូ ២០១៦។

៣. ព្រឹទ្ធាចារ្យ ឯម ធាយ «ទេវនាដនិម្មិត»

ស្នាដៃរបស់ ព្រឹទ្ធាចារ្យ ឯម ធាយ ដែលជានាដការី​របាំ​ព្រះរាជ​ទ្រព្យ និង ​ចម្រៀង​បុរាណ​ ត្រូវ​បាន​ទទួល​ស្គាល់​តាម​រយៈ​ភាព​អស្ចារ្យ​នៃ​ការ​សម្តែង និង​ ការ​ខិត​ខំប្រឹង​ប្រែង​របស់ព្រឹទ្ធាចារ្យ ​ក៏​ដូច​ជា​ការ​ចែក​រំលែក​នូវ​ចំណេះ​ដឹង​ទាំង​នេះ​ដល់​យុវជន​ជំនាន់​ក្រោយ។ ព្រឹទ្ធាចារ្យ​ បាន​បង្រៀន​សិស្ស​របាំ​បុរាណ​ក្នុង​ព្រះបរមរាជវាំង តាំងពី​អាយុ ​១៩ ​ឆ្នាំ និង​ បង្ហាត់​ក្នុង​នាយកដ្ឋាន​សិល្បៈ រហូតដល់​ថ្ងៃ​ចូលនិវត្តន៍។

៤. ព្រឹទ្ធាចារ្យ​​សិល្បៈ​​ រស់ គង់  «វិសេសនាដការីវិជ្ជា»

ព្រឹទ្ធាចារ្យ​​ គឺជានាដការី ឯកទេស​របាំ​ព្រះរាជទ្រព្យ តួ​នាយ​រោង។ ព្រឹទ្ធាចារ្យ​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកណ្ដាល​រូបនេះ លោកបានទទួលមរណភាព​ក្នុង​ជន្មាយុ ​៨៥​ ឆ្នាំ​ ខណៈព្រឹទ្ធាចារ្យ​ បានបំពេញការងារធ្វើជា​គ្រូបង្ហាត់​សិល្បៈ​រហូតដល់​ថ្ងៃ​ចូលនិវត្តន៍​។

៥. ព្រឹទ្ធាចារ្យ​សិល្បៈ គង់ ​ណៃ «កោសល្យ​វោហារ»

ព្រឹទ្ធាចារ្យ ជាសិល្ប​ករ​ចាប៉ី​ដង​វែង ​ជាព្រឹទ្ធាចារ្យជើងចាស់មកពី​ខេត្ត​កំពត ​​ជា​ម្ចាស់​​ពាន​ហ្វ៊ូ​កុ​អូ​កា លើក​ទី ២៨ នៅ​ជប៉ុន និង​  ជា​បុគ្គល​ទី​៣ នៃ​ប្រទេស​កម្ពុជា​ ដែល​ទទួល​បាន​ពាននេះ។ ព្រឹទ្ធាចារ្យ បានទទួលមរណភាពនៅថ្ងៃទី ២៨ ខែមិថុនា​ ឆ្នាំ ២០២៤។

៦.  ព្រឹទ្ធាចារ្យ​​សិល្បៈ ប្រាជ្ញ ឈួន «​ភិរម្យ​វោហារ»

អ្នកប្រាជ្ញ​ចាប៉ី​ដង​វែង​លោកតា ប្រាជ្ញ ឈួន លោក​មាន​វោហារ​សារសព្ទ ​និង ​សំឡេង​ច្រៀង​យ៉ាងពីរោះ​រណ្ដំ​។  ព្រឹទ្ធ​ភិរម្យ​វោហា​សាស្ត្រ​ ប្រាជ្ញ​ ឈួន​ លោកបាន​ទទួល​មរណភាព​ ​នៅ​វេលា​ម៉ោង ១ និង ៣០ ​នាទី រំលង​អាធ្រាត្រ ថ្ងៃទី ១៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ដោយ​រោគា​ពាធ ក្នុង​ព្រះ​ជន្ម ៨២ ​ឆ្នាំ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។

៧. ព្រឹទ្ធាចារ្យ សុខ ឌុ​ច «​កោសល្យ​តន្ត្រី​វិជ្ជាធរ»

​ព្រឹទ្ធាចារ្យ សុខ ឌុ​ច ជា​វីរៈ​សិល្បករ​ខ្មែរ ផ្នែក​ភ្លេង​ការ​ និង ​ភ្លេងអារក្ស ដែលមាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​។ លោក​បានទទួលមរណភាព​កាលពី​ថ្ងៃទី​ ៦ ខែឧសភា ឆ្នាំ​ ២០១៧ ក្នុង​ជន្មាយុ​ ៩១ ​ឆ្នាំ​។ ព្រឹទ្ធាចារ្យ​បាន​បង្ហាត់​ជំនាញ​ភ្លេងបុរាណ​ដល់​សិស្ស​ ៣​ក្រុម សរុប​ ៣៦ ​រូប ព្រមទាំង​បាន​បណ្ដុះបណ្ដាល​សិស្ស​ជាតិ និង ​អន្តរជាតិ ជាច្រើនរូប​ទៀត​។

៨. ព្រឹទ្ធាចារ្យ អ៊ុំ សា​មិត «នា​ដ​ភក្ដី​និម្មិត»

ព្រឹទ្ធចារ្យ អ៊ុំ សាមិត ជា​ព្រឹទ្ធាចារ្យ​ល្ខោនបាសាក់​ដ៏​ឆ្នើម​ ដែលមាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ។ ព្រឹទ្ធាចារ្យ​ជា​គ្រូបង្ហាត់​បង្រៀន​សិល្បៈ​ល្ខោនបាសាក់ និង​ និពន្ធ​រឿង​នៅ​មន្ទីរ​វប្បធម៌ និង ​វិចិត្រសិល្បៈ​រាជធានី​ លោកបានទទួល​មរណភាព​នៅ​ថ្ងៃទី​ ១៥ ខែវិច្ឆិកា​ឆ្នាំ​ ២០១៩ ក្នុង​ជន្មាយុ​ ៨៣ ​ឆ្នាំ​។

៩. ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន «នា​ដ​កោសល្យ​វ​ដ្ដី​»

ព្រឹទ្ធាចារ្យ​ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃទី ១៩ ខែ​កក្កដា ឆ្នាំ ​២០២០ ក្នុង​ជន្មាយុ​ ៨០ ​ឆ្នាំ ដោយ​ជរាពាធ។ លោកគឺ​ជា​សាស្ត្រាចារ្យ​នៅ​សាលា​វិចិត្រ​សិល្បៈ​ដែល​មាន​ជំនាញ​ខាង​ភាពយន្ត របាំ ល្ខោន​យីកេ និង ​ទេពកោសល្យ​ជា​ច្រើន​ទៀត។

១០. ព្រឹទ្ធាចារ្យ ទេព ផុន «​វិជ្ជា​ធម្ម​គរុ​»

 ព្រឹទ្ធាចារ្យ​ គឺជា​គ្រូបង្រៀន​ច្រើន​ជំនាន់ ព្រមទាំង​បាន​ចូល​បម្រើ​ការងារ​ក្នុង​សារមន្ទីរ​ជាតិ ក្នុងការ​ថែរក្សា​រូបសំណាក​ឈើ​អស់​ជាច្រើន​ឆ្នាំ​។ ព្រឹទ្ធា​ចា​មានចំណេះដឹង​ខាង​ព្រះពុទ្ធសាសនា រួមមាន​ព្រះធម៌ ព្រះ​វិន័យ ព្រះ​អភិធម្ម និង ​ទស្សនវិជ្ជា​ពុទ្ធសាសនា ដោយ​អាច​បំភ្លឺ ពន្យល់ វែកញែក​ខ្លឹមសារ និង ​សារសំខាន់​របស់​ព្រះពុទ្ធ​ឱវាទ​ឱ្យដល់​សប្បុរសជន​ទូទៅ​។
១១. ព្រឹទ្ធាចារ្យ ប៊ិន វិន «បោរាណាចារ្យ»
ព្រឹទ្ធាចារ្យ បានលះបង់ពេលវេលា កម្លាំងកាយចិត្តពេញមួយជីវិត ក្នុងការរួមចំណែកលើកស្ទួយវិស័យវប្បធម៌ ក្បួនតម្រា និងទំនៀមទម្លាប់ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរពីបុរាណ។ លោកបានទទួលមរណភាព នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ០២៖២៧ នាទីទៀបភ្លឺ ក្នុងជន្មាយុ ៨៨ ឆ្នាំ ដោយជរាពាធ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

ខូចចិត្តនឹងសម្រស់ពីកំណើត នារីកូរ៉េម្នាក់ជះលុយជិត ២០ ម៉ឺនដុល្លារកែសម្ផស្សជាង ៤០០ ដង រហូតពេទ្យអង្វរឱ្យឈប់កែថែម

អ្នកម៉ាក់រឹងមាំ! ៦ ឆ្នាំ ផាន់ ផាត់ណា ដើរតួនាទីជាម្តាយផងឪពុកផង មើលថែកូនប្រុសតែមួយយ៉ាងល្អ

ថ្មីចែស! ស្ត្រីតែវ៉ាន់ម្នាក់ចង់បានលុយខ្ចីវិញ លួចផ្តិតយកក្រយៅដៃសពបន្លំធ្វើកុងត្រាក្លែងក្លាយ ដើម្បីទារលុយគ្រួសារសព

នារីម្នាក់រំសាយមង្គលការចោល តែឱ្យថ្លៃទឹកដោះទៅខាងប្រុសវិញមិនគ្រប់ ព្រោះកាត់ថ្លៃឱបគ្នាពេលថត Pre-Wedding

ព័ត៌មានបន្ថែម

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ