កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

Share This

«ព្រះមហាមាលា» គឺជាគ្រឿងប្រដាប់ព្រះសិរដ៏សំខាន់មួយ របស់ព្រះមហាក្សត្រកម្ពុជា ស្ថិតក្នុងចំណោមគ្រឿងប្រដាប់ព្រះសិរសំខាន់ៗដទៃទៀតមានដូចជា ព្រះមហាមកុដរាជ្យ ព្រះមហាជដាបញ្ចកុដ និង ព្រះមាលាទ្រង់ប្រពាស ជាដើម។

តាមរយៈផេក បុរាណាចារ្យ ដែលជាផេកស្រាវជ្រាវអំពីវប្បធម៌ខ្មែរដ៏ល្អិតល្អន់ និង មានប្រជាប្រិយភាព បានបញ្ជាក់ឱ្យដឹងថា នៅដើមសម័យអាណានិគម ដោយកាលណោះនៅតំបន់អឺរ៉ុបជាសម័យដែលគេនិយមប្រើប្រាស់មួកជាទីបំផុត ដើម្បីសម្គាល់ជាភាពថ្លៃថ្នូរ និង ជារបៀបសង្គមរបស់អរិយប្រទេស ខណៈកម្ពុជាជាប្រទេសក្នុងអាណានិគមនាសម័យនោះ ក៏បានចាប់ផ្តើមប្រើប្រាស់មួកតាមការនិយមនោះមក។ ឯ «ព្រះមហាមាលា»  ដែលអង្គព្រះមហាក្សត្រទ្រង់ប្រើប្រាស់នោះ តែថាបើប្រើ ឬ ជាវមួកធម្មតាក៏ហាក់នឹងមិនសមព្រះកិត្តិយស ហេតុនេះហើយទើបបានជាគេរចនាព្រះមហាមាលា ដែលមានលក្ខណៈវិចិត្រខុសពីមួកដ៏ទៃទៀតនៅជំនាន់នោះ សម្រាប់អង្គព្រះមហាក្សត្រទ្រង់ក្នុងរាជកិច្ចផ្សេងៗ និង សម្រាប់ប្រើក្នុងព្រះរាជពិធីបរមរាជាភិសេកផងដែរ។

    

«ព្រះមហាមាលា» នេះ ត្រូវបានប្រើប្រាស់ក្នុងព្រះរាជពិធីសំខាន់ៗរបស់ព្រះមហាក្សត្រ ដូចជា ក្នុងពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីរាជាភិសេកគ្រងរាជ្យសម្បត្តិ ជាដើម។ តាមទំនៀម ក្នុងក្បួនប្រទក្សិណព្រះនគរ បន្ទាប់ពីអង្គព្រះមហាក្សត្រយាងចុះពីព្រះទីនាំងរាជរថទឹមអស្សតរ​ ៦ រួចហើយនោះ ព្រះករុណាទ្រង់នឹងផ្លាស់ព្រះមហាជដាបញ្ចកុដចេញ ហើយប្តូរមកគ្រង «ព្រះមហាមាលា» វិញ ដោយយាងឡើងគង់លើ ព្រះទីនាំងអស្សតរដើម្បីបន្តព្រះរាជដំណើរ មុននឹងផ្លាស់ចេញម្តងទៀតពេលស្តេចប្តូរមកគង់ព្រះទីនាំងគជេន្ទ្រវិញ។ លើសពីនេះតាមរយៈរូបភាពចាស់ៗកន្លងមក យើងសង្កេតឃើញថា ព្រះបាទស៊ីសុវត្ថិ ទ្រង់សត្វព្រះទ័យប្រើព្រះមាលានេះណាស់ ជាពិសេសនៅពេលស្តេចយាងទៅប្រពាសប្រទេសបារាំងកាលដើមរជ្ជកាលរបស់ព្រះអង្គ។

តាមប្រភពបានបន្តឱ្យដឹងថា «ព្រះមហាមាលា» ដែលរចនាយ៉ាងពិសេសនេះ មានសណ្ឋានរាងមូលហើយមានកំពូលស្រួច ដែលយើងក្រលេកមើលទៅហាក់ស្រដៀងនឹងមួកចម្បាំងសម័យបុរាណ ទាស់តែថា «ព្រះមហាមាលា» នេះ មានស្លាបមួកយ៉ាងធំ ឯតួមួកមានរាងមូលមិនមានរាងកោងស្រួច ហើយរឹងដូចមួកបុរាណនោះទេ។

«ព្រះមហាមាលា» ត្រូវបានពាសដោយក្រណាត់ពណ៌ខ្មៅ គែមស្លាបមួកពាសដោយសំពត់ពណ៌មាស និង មានខ្សែចងពណ៌មាសដូចគ្នាដែរ ឯតួមួករាងមូលនោះ មានបន្ទះក្បាច់ធ្វើអំពីមាសព័ទ្ធជុំវិញ ស្រដៀងនឹងក្បាំងព្រះមហាមកុដដែរ។ នៅលើតួ «ព្រះមហាមាលា» មានចុងកំពូលស្រួចធ្វើអំពីមាស ឆ្លាក់ក្បាច់ ដាំត្បូងយ៉ាងល្អវិចិត្រ ដែលឃើញថាមានការរចនាស្រដៀងនឹងកំពូលព្រះកៀវ ឬ កំពូលព្រះមកុដ។

រីឯនៅខាងឆ្វេងតួព្រះមាលា មានក្បាច់សន្លឹកធ្វើអំពីមាសប្រដាប់ដោយត្បូង និង ពេជ្រយ៉ាងប្រណីត ហើយនៅខាងលើក្បាច់សន្លឹកនេះមានប្រដាប់នូវ ស្លាបកន្ទុយបក្សាពណ៌សយ៉ាងធំមួយ ដោយតាមរយៈរូបភាពយើងសន្និដ្ឋានថាអាចជាស្លាបកន្ទុយរបស់សត្វអំបូរ «បក្សីសួគ៌ birds of paradise ស.ហៅ សត្វករវិក» ដែលស្លាបរបស់សត្វនេះ ត្រូវបានគេចាត់ទុកថាជាស្លាបសត្វមានតម្លៃបំផុតក្នុងជំនាន់អាណានិគម នាសតវត្សទី ២០ នៅតំបន់អ៊ឺរ៉ុប ដែលពួកអភិជន រាជវង្សជាដើម និយមប្រើប្រាស់ស្លាបសត្វប្រភេទនេះលម្អរលើមួក និង គ្រឿងប្រដាប់ផ្សេងៗរបស់ខ្លួនណាស់៕

ប្រភព ៖ បុរាណាចារ្យ

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

មើលទុកទៅ! នេះជាម៉ូដសក់ថ្មី ឆ្នាំ ២០២៦ នារីៗអាចប្រើជាមួយការលេងខ្លួនបានសម្រាប់ឆ្នាំក្រោយ

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ឃើញពស់មួយក្បាលវារចូលផ្ទះ ខំវាយឱ្យងា/ប់ ស្អែកឡើងវានាំគ្នាមកទាំងសម្បុកជាង ៥០ ក្បាល គួរឱ្យព្រឺសម្បុរ!

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ព័ត៌មានបន្ថែម

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

កើតមកលើគំនរទ្រព្យ! ទើបអាយុ ៥ ឆ្នាំ ត្រូវឪពុកម្ដាយឱ្យកាដូឡាន Mercedes តម្លៃ ៤១ ម៉ឺនដុល្លារ ជាថ្នូរនឹងការព្រមទៅរៀន

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

ស្វែងរកព័ត៌មាន​ ឬវីដេអូ