ជារឿងដ៏គួរឱ្យនឹកស្មានមិនដល់ ដែលមានករណីក្មេងស្រីមួយរូប អាយុទើបតែ ១២ ឆ្នាំ ដាច់ចិត្តចាកចេញពីផ្ទះ បន្សល់ត្រឹមសំបុត្រមួយច្បាប់ប៉ុណ្ណោះទុកជូនគ្រួសារ។ នេះបើតាមការបង្ហោះពីគណនីដែលមានឈ្មោះ វ៉ាន់ សារាយ Vann Saray នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ នេះ។
តាមប្រភពសំណេរក្នុងសំបុត្របានឱ្យដឹងថា ក្មេងស្រីមានវ័យទើប ១២ ឆ្នាំ មានឈ្មោះ រុណ ច័ន្ទរស្មី ដោយរូបនាងបានបន្សល់ទុកសំបុត្ររៀបរាប់ជូនម្តាយមុនពេលដើរចេញពីផ្ទះ ជាមួយនឹងពាក្យពេជន៍មួយចំនួនបញ្ជាក់ពីបញ្ហាផ្លូវចិត្ត ដែលនាងបានពោលថា ៖ «…ខ្ញុំហត់ណាស់ អរគុណដែលចិញ្ចឹមខ្ញុំ»។ យ៉ាងណាក្តី សំណេររបស់ក្មេងរូបនេះ បានធ្វើឱ្យមហាជនដាក់ការសង្ស័យ ដោយសារគេសង្កេតឃើញក្នុងសំណេរនោះមានទម្រង់អក្សរប្លែកគ្នា។
ជាមួយគ្នានោះដែរ តាមប្រភពដែលបានបង្ហោះ ក៏បានអំពាវនាវផងដែរប្រសិនបើបងប្អូនប្រទះឃើញក្មេងស្រីមានភិនភាគដូចក្នុងរូបនេះ សូមទាក់ទងតាមលេខទូរស័ព្ទឪពុកក្មេងស្រី 081 743 494 និង 069 866 777។ ខាងក្រោមនេះជាអត្ថន័យសំបុត្រដែលក្មេងស្រីបានបន្សល់ទុក ខណៈពីរបន្ទាត់ខាងក្រោមជាអក្សរឪពុកសរសេរបញ្ជាក់បន្ថែមពេលទៅប្តឹងសមត្ថកិច្ច ៖