មិនខាតទេ! អ្នកឧកញ៉ា គិត ម៉េង ចែករំលែកទម្លាប់តូចៗ ៦ យ៉ាង នាំឱ្យជីវិតកាន់តែមានសុភមង្គល បើធ្វើតាមបានល្អខ្លាំង

Share This

នាពេលថ្មីៗនេះ អ្នកឧកញ៉ា គិត ម៉េង អ្នកជំនួញដ៏មានសក្ដានុពល ជោគជ័យទាំងជំនួញ និង ជោគជ័យទាំងជីវិតគ្រួសារដ៏មានសុភង្គល បានចែករំលែកនូវទម្លាប់តូចៗចំនួន ៦ ដែលនាំឱ្យជីវិតកាន់តែមានសុភមង្គល ព្រមទាំងបានណែនាំឱ្យចាប់ផ្តើមទម្លាប់តូចៗពីពេលនេះទៅ។

ទម្លាប់តូចៗចំនួន ៦ ដែលនាំឱ្យជីវិតកាន់តែមានសុភមង្គល មានដូចជា ៖

១. ប្រកាន់ខ្ជាប់នូវគោលគំនិតក្នុង «ការធ្វើឱ្យទម្លាប់របស់អ្នកប្រសើរទ្បើងត្រឹម១ភាគរយ»

សូមជ្រើសរើសយកទម្លាប់មួយដែលអ្នកយល់ថាមិនល្អ ដូចជាកំណត់បរិមាណទឹកដែលត្រូវផឹក ឬ កាត់បន្ថយរយៈពេលនៃការសម្លឹងអេក្រង់ឧបករណ៍បច្ចេកវិទ្យា ហើយផ្តោតលើការធ្វើឱ្យទម្លាប់ទាំងនេះប្រសើរទ្បើងត្រឹម ១ ភាគរយជារៀងរាល់ថ្ងៃ។ សកម្មភាពតូចៗបែបនេះដែលអ្នកធ្វើជាប្រចាំ នឹងបង្កើតទម្លាប់ល្អដល់អ្នក ហើយទម្លាប់ទាំងនោះនឹងធ្វើឱ្យអ្នកមានភាពរីកចម្រើន។

២. ប្រកាន់យកទម្លាប់ «ដកដង្ហើមចូលវែងៗឱ្យបាន ៣ ដង»

មុនពេលអ្នកចាប់ផ្តើមបំពេញការងាររបស់អ្នក ឬ មុនពេលចូលរួមកិច្ចប្រជុំ សូមដកដង្ហើមចូលវែងៗឱ្យបាន ៣ ដង។ សូមជឿខ្ញុំ ការធ្វើបែបនេះជួយឱ្យខួរក្បាលរបស់អ្នកមានសុខភាពល្អ និង ផ្តល់ឱ្យអ្នកនូវថាមពលបន្ថែមទៀត។

៣. អបអរភាពជោគជ័យតូចៗ

អបអរសកម្មភាពតូចៗដែលអ្នកសម្រេចបាន ទោះបីវាគ្រាន់តែជាកិច្ចការ ឬ ការងារដែលអ្នកចង់បំពេញក៏ដោយ។ នៅពេលដែលអ្នកព្យាយាមកត់សម្គាល់ចំណុចទាំងនេះ អ្នកនឹងមានភាពភ្ញាក់ផ្អើលថាសមិទ្ធផលតូចៗគឺជាជោគជ័យដែលជំរុញចិត្តរបស់អ្នក។

៤. ចំណាយពេល ១០ នាទី ដើម្បីខ្លួនអ្នក

សូមក្រោកពីដំណេកមុនទម្លាប់ឱ្យបាន ១០ នាទី ប៉ុន្តែមិនមែនដើម្បីការងាររបស់អ្នកទេ គឺដើម្បីផ្តោតលើសុខុមាលភាពខ្លួនអ្នក ដោយការពត់ខ្លួន ផឹកទឹក ឬ គ្រាន់តែអង្គុយ និង ដកដង្ហើមមួយៗ។ សកម្មភាពទាំងនេះធ្វើឱ្យអារម្មណ៍អ្នកជ្រះថ្លា ហើយធ្វើឱ្យអ្នកផ្តោតលើកិច្ចការទូទៅបានល្អពេញមួយថ្ងៃ។

៥. បំបែកគោលដៅធំៗឱ្យទៅជាផ្នែកតូចៗដែលអាចគ្រប់គ្រងបាន ដើម្បីកុំឱ្យអ្នកមានអារម្មណ៍ថាគោលដៅរបស់អ្នកមានភាពលើសលប់

តើអ្នកចង់ហាត់ប្រាណ ៣០ នាទីឬ? អ្នកគួរចាប់ផ្តើមហាត់រយៈពេល ១៥ នាទីសិន។ បើអ្នកចង់អានសៀវភៅមួយក្បាលឱ្យចប់ អ្នកគួរអាន ១ ទំព័រសិន។ ភាពរីកចម្រើន ទោះតិចយ៉ាងណា ក៏នៅតែបន្តរីកចម្រើនទៅមុខ។

៦. ជំនួសជាជាងបញ្ឈប់

តើអ្នកព្យាយាមបោះបង់ទម្លាប់អាក្រក់ចោលឬ? សូមជំនួសទម្លាប់អាក្រក់នោះដោយទម្លាប់ល្អ។ ជំនួសការសម្លឹងមើលទូរសព្ទមុនពេលចូលគេង ដោយការអានសៀវភៅ។ ជំនួសការហូបអាហារកែច្នៃ ដោយការបរិភោគផ្លែឈើ។ សកម្មភាពបែបនេះផ្តល់ភាពកាន់តែងាយស្រួលដល់អ្នកក្នុងការបង្កើតទម្លាប់ល្អ នៅពេលអ្នកផ្តោតការផ្លាស់ប្តូរទម្លាប់របស់អ្នក ដោយការជំនួសជាជាងការបញ្ឈប់៕

ប្រភព ៖ Neak Oknha Kith Meng

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ឃើញខំមិនអវិជ្ជមានលើ ពេជ្រ ថៃ ដដែលៗពេក! ហ៊ាទី ទ្រាំមិនបាន បញ្ចេញអារម្មណ៍ហួសចិត្ត ខណៈនៅក្រៅ ពេជ្រថៃ ជាក្មេងល្អ មានចរិតរមទមណាស់

ផ្ទុះប្រតិកម្មខ្លាំង ក្រោយឃើញវីដេអូតារាភាពយន្តជើងចាស់ សុខ ស្រីមុំ ថ្លើមធំ ហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

ត្រៀមផ្ទេរមកុដអន្តរជាតិ! លី មួយលាង បង្ហាញខ្លួនយ៉ាងលេចធ្លោ និង មានកិត្តិយសខ្លាំងក្នុងនាមជា Queen នៃកម្មវិធីប្រកួតនៅឥណ្ឌា

ទាន់ហេតុការណ៍! ភាគីថៃ សន្យាចេញប័ណ្ណកម្មសិទ្ធិឱ្យពលរដ្ឋថៃ នៅភូមិ Nong Chan ខេត្តស្រះកែវ ជាប់ព្រំដែនខេត្តបន្ទាយមានជ័យ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា

កាន់តែគឃ្លើន! មេទ័ពភូមិភាគ ២ ថៃ បោះសម្តីប្រាប់ទាហានខ្លួនថា បើឃើញទាហានខ្មែរមកដាក់គ្រាប់មី.នទៀត ឱ្យចាត់ការភ្លាមៗ

ព័ត៌មានបន្ថែម

ទាន់ហេតុការណ៍! ភាគីថៃ សន្យាចេញប័ណ្ណកម្មសិទ្ធិឱ្យពលរដ្ឋថៃ នៅភូមិ Nong Chan ខេត្តស្រះកែវ ជាប់ព្រំដែនខេត្តបន្ទាយមានជ័យ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា

កាន់តែគឃ្លើន! មេទ័ពភូមិភាគ ២ ថៃ បោះសម្តីប្រាប់ទាហានខ្លួនថា បើឃើញទាហានខ្មែរមកដាក់គ្រាប់មី.នទៀត ឱ្យចាត់ការភ្លាមៗ

រំជួលចិត្ត! អូស TikTok លេងសុខៗ ឃើញមនុស្សម្នាក់មុខដូចខ្លួន ពឹងឱ្យប៉ូលិសជួយស្រាវជ្រាវ តាមពិតគឺជាម្តាយដែលបែកគ្នាជាង ៣០ ឆ្នាំ

ធ្វើចិត្តមិនទាន់បានទេ! លោក ទ្រី ស៊ីថេង ចង់ធ្វើចេតិយ និង រូបសំណាកឱ្យ «ឡាក់គី» នៅកន្លែងផ្នូរ ទុកជាការចងចាំ

ឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងពីការផុសថា ដំរីឡាក់គី ស្លា/ប់ដោយសារ «ឈឺចំសៅរ៍-អាទិត្យ ពេទ្យមិន​ធ្វើការ» ជារឿងអយុត្តិធម៌សម្រាប់ក្រុមពេទ្យ

ឆ្នាំងណាគ្របនឹងមែន! ប្រពន្ធអ្នកល្បួងក្មេងប្រុសអាយុក្រោម ១៨ ឆ្នាំថតវីដេអូរកលុយតាម Onlyfans ឯប្ដីជាអ្នកយកផុស មួយខែៗចាំតែដេកកើបលុយ

ចង់សាកអត់? កប៉ាល់កម្សាន្តមួយ តម្រូវឱ្យភ្ញៀវពាក់ស៊ីវិល ចំណាយម្នាក់តែជាង ១ ម៉ឺនដល់ ៥ ម៉ឺនដុល្លារ បានស្រាលខ្លួន រំសាយកង្វល់ ស្រឡាញ់ខ្លួនឯងជាងមុន

កៀកថ្ងៃសែនក្បាលទឹក! មកដឹងត្រណម ១៨ យ៉ាង ត្រូវប្រុងប្រយ័ត្ន ក្នុងរដូវកាលសែនក្បាលទឹក ២០២៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ