![លេចវត្តមាន idol ៤ រូប បានជួបសម្ដេចផ្ទាល់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ២ នៅភ្នំពេញ](https://www.popular.com.kh/wp-content/uploads/2022/08/FEATURE555.jpg)
លេចវត្តមាន idol ៤ រូប បានជួបសម្ដេចផ្ទាល់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ២ នៅភ្នំពេញ
នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន ២ នៅច្រមុះជ្រូកក្បាលថ្នល់ និង ស្តុបស៊ិនជូរីផ្លាហ្សា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
តាមរយៈពិធីបើកការដ្ឋានខាងលើ ក៏មានវត្តមានបេក្ខភាពតារាចម្រៀង ៤ រូប ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ ដែលមាន លីម តិចម៉េង ថុល សុភិទិ នាង ដាវីន និង ស៊ឹម ចាន់ពន្លឺ ដែលអ្នកទាំង ៤ បានចូលរួមកម្មវិធី និង បានជួបសម្ដេចដោយផ្ទាល់ តាមរយៈពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសខាងលើ។
ទន្ទឹមនឹងនោះផងដែរ សម្ដេចក៏បានសរសើរពីកម្មវិធី Cambodian Idol ដែលការប្រកួតវគ្គផ្ដាច់ព្រ័ត ពុំមានការចម្រូងចម្រាស់ការដាក់ពិន្ទុ និង ប្រព្រឹត្តទៅដោយរលូនទៀតផង៕