មិនស្មានសោះ! កុនរន្ធត់ដ៏ល្បីមួយរបស់ហូលីវូដ ផលិតនៅឆ្នាំ ១៩៨៤ ដកស្រង់ចេញពីរឿងពិតរបស់កូនខ្មែរម្នាក់
រឿង «Nightmare on The ElmStreet» ដែលមានប្រជាប្រិយភាពបំផុតលើពិភពលោក ជាពិសេសអ្នកនិយមទស្សនាខ្សែភាពយន្តរន្ធត់ ដែលផលិតដោយលោក Wes Craven ដែលអាថ៌កំបាំងមហាកុនរន្ធត់បំផុតរបស់ហូលីវូដ នៅពីក្រោយខ្នងគឺដើមកំណើតប្រវត្តិសាវតាតក់ស្លុតកើតចេញមុនគេគឺមកពីកូនខ្មែរ។
-សាច់រឿងមហាសាវតាប្រវត្តិ
ដំណាលពីយុវសិស្សមួយក្រុម ដែលប្រឈមមុខនឹងការស្លាប់យ៉ាងអាថ៌កំបាំងដោយសារបិសាចមច្ចុរាជ ដែលរមែងឆក់យកជីវិតក្មេងនាតំបន់ Springwood ដែលយុវវ័យដែលរស់នៅតំបន់នោះតែងដេកយល់សប្តិចម្លែកឃើញបុរសមុខអាក្រក់ មកពន្យល់សប្តិថានឹងយកជីវិតពួកគេ។
ចុងក្រោយ សាលាត្រូវបិទទ្វារក្រោយសិស្សជាច្រើនស្លាប់ម្តងម្នាក់ៗ យុវជនយុវតីសិស្សានុសិស្សដែលសេសសល់នៃរុក្ខវិថីអែម ផ្ទុះកំហឹងសន្ធោសន្ធៅដូចភ្លើងឆេះផ្ទះ ចិត្តក្តៅ គំនុំចងអាឃាតលែងខ្លាចមច្ចុរាជរាត្រីសម្លាប់មនុស្សពេលនិទ្រាទៀតហើយ រួមគ្នាជម្រះបញ្ជី រៀបល្បិចចាប់បិសាចតៃហោងនោះវិញ បង្កើតជាផ្ទាំងទស្សនីយភាពគួរឱ្យរន្ធត់ព្រឺព្រួចក្រៃលែង។
តើអ្នកនិពន្ធរកនឹកឃើញសាច់រឿងនេះតាមរបៀបណា?
យោងតាមសម្តីពិតដែលបិតាកុនតក់ស្លុត Wes Craven បានមានប្រសាសន៍ថា ៖ «ខ្សែរឿងនេះខ្ញុំដកស្រង់ចេញពីសាច់រឿងពិត។ កាលដំបូង ដើមកំណើតកាលអំឡុងទ.វឆ្នាំ ១៩៧០ នៅតំបន់រុក្ខវិថីអែម រដ្ឋ California នៅសហរដ្ឋអាមេរិក គឺមានទីលំនៅគ្រួសារជនភៀសខ្លួនមួយសញ្ជាតិខ្មែរ ដែលពួកគេបានជម្លៀសមកមករស់នៅទីនោះក្នុងសម័យរបបប៉ុលពត» ។
គ្រួសារនោះ មានកូនប្រុសជំទង់ម្នាក់ ក្រោយក្មេងប្រុសររូបនោះ បានប្រាប់ពុកម្តាយគេថា «មានជនចម្លែកព្យាយាមតាមយកជីវិតខ្លួនក្នុងយល់សប្ត»។ រាល់យប់យុវជនខ្មែររូបនោះ រមែងភ្ញាក់ឡើងហើយស្រែកកណ្តាលយប់ រហូតយូរទៅគេបានប្រកែកមិនព្រមគេងវិញឡើយ ដែលអាការយុវជន បានផ្តល់ការបារម្ភយ៉ាងខ្លាំងពីគ្រួសារ ជាពិសេសអ្នកជិតខាង។ មិនតែប៉ុណ្ណោះលើខ្លួនក្មេងប្រុសជនជាតិខ្មែររូបនោះ រមែងបន្សល់នូវស្នាម ខ្វាច និង របួសពេញខ្លួន ដែលគ្មាននរណាម្នាក់អាចពន្យល់បានឡើយថាបណ្តាលមកពីអ្វី ប្រៀបដូចជានរណាម្នាក់បានយករបស់មុតស្រួចទៅឆូតតាមដងខ្លួនយុវជនពេលលង់លក់។
ដោយបារម្ភពីសុខភាពយុវជន ទោះជាគេបានទទូចអង្វរជាភាសាខ្មែរ មានអ្នកបកប្រែថា កូនខ្មែររូបនោះមិនចង់ដេកវិញទេ បុរសម្នាក់នោះនឹងសម្លាប់គេ តែដុកទ័រប្រចាំតំបន់នោះបានដាក់ថ្នាំងងុយគេងឱ្យយុវជនបានសម្រាកខ្លះដោយដណ្តប់ភួយឱ្យគេបានគេងយ៉ាងយកចិត្តទុកដាក់ តែអកុសលកណ្តាលរាត្រីសម្រែកដ៏តក់ស្លុតលាន់កណ្តាលមន្ទីរពេទ្យ ពេលនោះគ្រប់គ្នាស្រឡាំងកាំង ម្តាយឪពុករបស់យុវជនស្រែកដោយក្តីសោកសង្រែង ក្មេងប្រុសជនជាតិខ្មែរអភ័ព្វស្លាប់យ៉ាងលៀនភ្នែក ហារមាត់ធំក្នុងសភាពរន្ធត់មុនមរណភាពយ៉ាងអាថ៌កំបាំង។
កូនខ្មែរម្នាក់នេះហើយបានធ្វើឱ្យផលិតករលោក Wes Cravan មានគំនិតសរសេរសាច់រឿងស្រដៀងនេះឡើងមក ជាសាវតាបុរសមុខខ្លោចមានក្រចកវែងធ្វើពីដែកអ៊ីណុកសម្លាប់ក្មេងៗកណ្តាលយប់ ក្នុងយល់សប្តិគ្មានត្រាប្រណី ដែលភាពយន្តនេះក្រោមទុន ១ លានដុល្លារ ទទួលបានប្រាក់ចំណេញរហូតដល់ ៥៧ លានដុល្លារ ល្បីពាសពេញសាកលលោក នៅគ្រឹស្តសករាជ ១៩៨៤ បានទទួលជោគជ័យក្រៃលែង និង មានហ្វេនគាំទ្រឱ្យផលិតជាភាគបន្តបន្ទាប់ រហូតដល់ ៨ វគ្គ ទល់ពេញបច្ចុប្បន្ន៕