Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ព្រឺព្រួច! សាលារៀនខ្មោចមានពិតនៅតៃវ៉ាន់ ល្បីមានព្រលឹងសិស្សសម័យបុរាណលងសាហាវបះសក់
និទានព្រឺព្រួច

ព្រឺព្រួច! សាលារៀនខ្មោចមានពិតនៅតៃវ៉ាន់ ល្បីមានព្រលឹងសិស្សសម័យបុរាណលងសាហាវបះសក់

សីហា ៦, ២០២៣

បើអ្នកធ្វើដំណើរទៅកាន់ប្រទេសតៃវ៉ាន់ ហើយអ្នកសួរអ្នកស្រុកនោះថា តើសាលារៀនណានៅក្នុងប្រទេសនេះ ដែលល្បីខ្មោចលងជាងគេ? គេនឹងប្រាប់អ្នកថា គឺសាលារៀនចាស់មួយដែលមានឈ្មោះថា អនុវិទ្យាល័យ Quanfu។

កាលយូរលង់ណាស់មកហើយ សាលារៀននេះត្រូវបានសាងសង់ឡើងក្នុងអំឡុងពេលដែលជប៉ុនកាន់កាប់តៃវ៉ាន់ (ទសវត្សរ៍ឆ្នាំ ១៨៩០ ដល់ឆ្នាំ ១៩៤០) កាលនោះវាមិនទាន់ក្លាយជាអនុវិទ្យាល័យនៅឡើយទេ គេហៅវាថា សាលាបឋមសិក្សា Quanfu។ វាជាអគារដែលសង់រាងជារង្វង់កម្ពស់ ៤ ជាន់ បើយើងគិតដល់សម័យនោះ អាគារកម្ពស់ប៉ុណ្ណេះ វាមិនមែនជាស្ថាបត្យកម្មធម្មតាឡើយសម្រាប់សម័យនោះ។ ជាន់ទី ២ ទី ៣ និងទី ៤ មានសាលរាងជារង្វង់ជុំវិញ ដូច្នេះមនុស្សម្នាក់ដែលនៅជាន់លើគេអាចឱនមើលចុះទៅជាន់ទីមួយបាន។

ផ្អែកលើកំណត់ត្រាផ្លូវការរបស់រដ្ឋាភិបាលតៃវ៉ាន់ អគារដ៏ស្កឹមស្កៃនេះត្រូវបានប្រើជាគុកអំឡុងការកាន់កាប់របស់ជប៉ុនពេលឡើងត្រួតត្រាដែនដីនេះ ហើយអ្នកទោសត្រូវបានគេធ្វើទារុណកម្ម និង ប្រហារជីវិតពាសពេញអាគារនៃសាលារៀននេះ។ អ្នកទោសជាសិស្សសាលារាប់រយនាក់ ត្រូវបានព្យួរពីជាន់ទី ៤ យ៉ាងរណេងរណោង នៅខាងក្នុងអាគារ ដើម្បីធ្វើជាគំរូដល់អ្នកដទៃ ដែលព្យាយាមបះបោរនាសម័យនោះ ជាហេតុសាលារៀននេះត្រូវបានគេទុកទំនេរចោលនៅជាន់ទី ៤ ដល់សព្វថ្ងៃ។ នៅក្នុងកំណត់ត្រា គ្មានសិស្សានុសិស្សណាត្រូវបានអនុញ្ញាតឱ្យឡើងដល់ជាន់ទី ៤ ឡើយ ជាពិសេសឈ្មោះលេខ ៤ នេះ គឺមានអត្ថន័យមិនល្អគួរឲ្យព្រឺសម្បុរ។

ធ្លាប់មានប្រវត្តិនិយាយតៗគ្នាថា នៅឆ្នាំមួយនោះមានសិស្សថ្នាក់ទីប្រាំមួយម្នាក់ បានលួចចូលទៅក្នុងប៉មអគារនោះពេលយប់។ មានអ្នកថា ពួកគេលេងល្បែង «ហ៊ាន ឬ អត់» ហើយគ្រប់យ៉ាងហាក់ដូចជាការលេងសើចដ៏ឆ្កួតលីលាភ្លើតភ្លើននៃវ័យឈាមរាវ ហើយចុងបញ្ចប់សិស្សម្នាក់នោះ បានធ្លាក់ពីលើជណ្ដើរបាក់-កស្លាប់ទៅ។ មានពាក្យចចាមអារ៉ាមថា មុនពេលកើតហេតុ សិស្សបានរកឃើញថាទ្វារចូលទៅជាន់ទីបួន ត្រូវបានរបូតសោ ទំនងជាភ្លេចដោយអ្នកយាម។ មានអ្នកខ្លះថា ក្រោយឃើញដូច្នោះក៏បណ្តាលចិត្តពួកគេសាកល្បងមកចូលសាលានេះនៅពេលយប់ រួចនាំគ្នាឡើងជណ្តើរដើម្បីរុករកនៅជាន់ទីបួន។ ក្នុងអគារដ៏ស្ងាត់ជ្រងំ ផ្លូវសាលជារង្វង់ត្រូវបានបំភ្លឺដោយដោយពន្លឺព្រះចន្ទដ៏ស្រទន់រះពីលើមេឃ។ បន្ទប់ទាំងអស់គឺពោពេញដោយគ្រឿងសង្ហារិមចាស់ៗមែនទែន។

ពួកគេបានដើរក្រឡឹងមើលទៅក្នុងបន្ទប់ដោយអើតបញ្ចំាងពិលតាមបង្អួច ហើយបានរកឃើញថាបន្ទប់ភាគច្រើនមានគ្រឿងសង្ហារិមបែបបុរាណជប៉ុន រួមទាំងតុ កៅអី និង ទូដាក់ឯកសារ។ រួចហើយពួកគេក៏នាំគ្នាចាកចេញពីសាលានោះ ខណៈដែលពួកគេកំពុងចាកចេញពីសិស្សម្នាក់បានឃើញអ្វីមួយនៅក្នុងបន្ទប់មួយ ហើយស្រែកដោយការភ្ញាក់ផ្អើល។ រួចក្មេងនោះ ក៏ឡើងបង្កាន់ដៃហក់ទម្លាក់ក្បាលមកមុនធ្លាក់បាក់-កប្រកាច់ស្លាប់ភ្លាមៗតែម្តង។

សិស្សដែលសេសសល់នៅក្នុងអគារនោះ បានឃើញក្បាលមួយកំពុងរមៀលលើឥដ្ឋ ហើយមើលពីចម្ងាយស្រាប់តែឃើញសាកសពពាក់ខោអាវសិស្សដែលជាឯកសណ្ឋានសិស្សពីដើមទសវត្សរ៍ឆ្នាំ ១៩០០ ដេកស្ងៀមទ្រឹង។ ឃើញដូចច្នោះគ្រប់គ្នាក៏នាំគ្នារត់ប្រាសអាយុរៀងៗខ្លួនតែម្តង។ ពេលរត់ចេញពីសាលា ម្នាក់ៗសុទ្ធតែអះអាងថា អ្វីដែលពួកគេបានឮខ្ទរពេញអគារ គឺជាសំឡេងយំគ្រប់ទីកន្លែង លាយឡំនឹងសម្រែកមនុស្សស្រែកជាភាសាជប៉ុន រត់ដេញតាមពីក្រោយពួកគេ។ នេះហើយគឺជាកំណត់ត្រាសាវតាសាលារៀនដែលល្បីខ្មោចលងជាងគេនៅប្រទេសតៃវ៉ាន់៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់