Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 រឿងរ៉ាវព្រឺខ្នងពីក្រោយជណ្តើរយន្តក្រហម ក្នុងសាកលវិទ្យាល័យធម្មសាស្ត្រនៅថៃ ល្បីខ្មោចលងសាហាវ
និទានព្រឺព្រួច

រឿងរ៉ាវព្រឺខ្នងពីក្រោយជណ្តើរយន្តក្រហម ក្នុងសាកលវិទ្យាល័យធម្មសាស្ត្រនៅថៃ ល្បីខ្មោចលងសាហាវ

កញ្ញា ៣, ២០២២

អ្វីដែលអ្នកកំពុងអាននេះ គឺជារឿងរ៉ាវដ៏មហាសោកនាដកម្មជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រថៃ ជាមហាព្រឹត្តិការណ៍ថ្លុកឈាមកណ្តាលសាកលវិទ្យាល័យ ដែលត្រូវបានមហាជនរាប់លាននាក់ចងចាំ និង ហៅវាថា Thammasat University Massacre ឬ ប្រែជាខេមរភាសា មហាវិនាសកម្មសម្លាប់រង្គាលនាសាកលវិទ្យាល័យធម្មសាស្ត្រ។

រឿងរ៉ាវនេះបានកើតឡើង នៅព្រឹកថ្ងៃទី ៦ ខែតុលា គ្រឹស្តសករាជ ១៩៧៦ គ្រាដែលក្រុមអ្នកស្នេហាជាតិ ជាយុវជន យុវនារី អ្នកមានចំណេះដឹង និស្សិត បញ្ញាវ័ន្ត នាំគ្នាធ្វើបាតុកម្មប្រឆាំង ចង់កែប្រែរបបរដ្ឋាភិបាលខ្លួន។ ព្រឹកនោះ សំឡេងរថយន្តបើកដង្ហែគ្នាតាមដងផ្លូវសម្តៅទៅកាន់ស្ថាប័នសិក្សាដែលពេញដោយសិស្សនិស្សិតប្រជុំគ្នានៅទីនោះ។

មន្ត្រីយោធាប្រដាប់ដោយអាវុធពេញដៃ ត្រូវបានបញ្ជូនទៅកាន់សាកលវិទ្យាល័យ Thammasat ដើម្បីសម្លាប់សិស្សានុសិស្ស និង ប្រជាពលរដ្ឋដែលកំពុងធ្វើបាតុកម្មនៅពេលនោះ។ រឿងដ៏ល្បីបានរបូតពីមាត់មួយទៅមាត់មួយក្លាយជាសាវតាដំណាលតគ្នាថា និស្សិតមួយក្រុមបានព្យាយាមរត់គេចពីអាជ្ញាធរដែលបាញ់រះលើហ្វូងបាតុករ ដោយនាំគ្នាជំលៀសរត់ចូលក្នុងអគារ Liberal Arts។ ពេលនោះ មាននិស្សិតម្នាក់ចាំបិទទ្វារជណ្តើរយន្តរត់ប្រដេញដោយក្រុមអាជ្ញាធរ ពួកគេបានក្លាយជាគោលដៅនៅពេលដែលទ្វារមិនបានបិទទាន់ គ្រាប់កាំភ្លើងរាប់ពាន់គ្រាប់បានហោះប្រសាចចូល ហើយឈាមរបស់សិស្សានុសិស្សរាប់រយនាក់បានហូរចេញពីក្រោមទ្វារទជណ្តើរយន្តប្រៀបបាននឹងថ្លុកឈាមមរណា។

រឿងដ៏ចម្លែកគឺស្នាមប្រឡាក់ឈាមនៅលើទ្វារជណ្តើរយន្តដែលមិនអាចលុបកោសចេញបានទេ ដូច្នេះសាកលវិទ្យាល័យបានសម្រេចចិត្តលាបពណ៌ទ្វារក្រហមដើម្បីលាក់ស្នាមប្រឡាក់។ ក្រោយមក សិស្សានុសិស្ស និង លោកគ្រូអ្នកគ្រូបានជួបប្រទះឧប្បត្តិហេតុដែលពិបាកនឹងពន្យល់ជាច្រើន ខណៈពេលកំពុងប្រើប្រាស់ជណ្តើរក្រហម។ មនុស្សជាច្រើនពេលជិះជណ្តើរយន្ត មានអារម្មណ៍ថប់ដង្ហើម និង ស្រវាំងភ្នែក ហាក់ដូចជាក្នុងជណ្តើរយោង ពោរពេញទៅដោយមនុស្សណាស់អ៊ីចឹង ទោះបីពួកគេនៅម្នាក់ឯងក៏ដោយ។

ពេលខ្លះចូលហើយ សំឡេងជណ្តើរយន្តលាន់ឡើង ដែលបង្ហាញថា លើសចំណុះ។ សព្វថ្ងៃនេះ ទ្វារជណ្តើរយន្តពណ៌ក្រហមលែងដំណើរការទៀតហើយ។ រៀងរាល់ឆ្នាំ សាលាធម្មសាស្ត្រ តែងរៀបពិធីនិមន្តព្រះសង្ឃ និង ឧទ្ទិសកុសលដល់អ្នកស្នេហាជាតិដែលបានបាត់បង់ជីវិត និង ដើម្បីរំឭកខួបនៃសោកនាដ្យកម្ម សម្លាប់រង្គាលនាសាកលវិទ្យាល័យធម្មសាស្ត្រ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់