រឿងពិតនៃអាថ៌កំបាំង ថតជាប់ខ្មោចទាហានលេចមុខក្នុងរូបថតក្នុងឆ្នាំ ១៩១៩ ល្បីកក្រើកផែនដី
Freddy Jackson គឺជាឈ្មោះយោធិន កងទ័ពអាកាសដែលស្លាប់ក្នុងឧប្បត្តិហេតុ តែកេរ្តិ៍ឈ្មោះរបស់ទាហានរូបនេះ បែរជាល្បីសុះសាយនៅក្រោយដែលរូបលោកលាចាកលោកទៅវិញ។ នៅឆ្នាំ ១៩៧៥ រូបថតមួយសន្លឹកត្រូវបានបោះពុម្ពដោយលោក Sir Victor Goddard ដែលជាមន្ត្រីចូលនិវត្តន៍ ដែលប្រធានបទដែលនាំឲ្យមានការដេញដោលខ្លាំងនោះ គឺក្នុងរូបថតនោះ គឺជា កងទាហានរបស់គាត់ដែលធ្លាប់បម្រើក្នុងសង្គ្រាមលោកលើកទីមួយហើយជា រូបថតដែលត្រូវបានថតនៅក្នុងឆ្នាំ ១៩១៩។ ពេលពិនិត្យដំបូង មើលទៅក្នុងរូបថតឲ្យយូរ យើងនឹងឃើញមានអ្វីម្យ៉ាងខុសប្លែកពីធម្មតា។ នៅពីក្រោយខ្នងបុរសនៅជួរខាងក្រោយឈរលេខរៀងទីបួនរាប់ពីខាងឆ្វេង មាន វត្តមានមុខខ្មោចរបស់បុរសម្នាក់លេចឡើង។ បុរសម្នាក់នេះត្រូវបានសមាជិកយោធិនទទួលស្គាល់គ្រប់គ្នាថាជាមុខរបស់ មេកានិកយន្តហោះមានឈ្មោះ Freddy Jackson ។
លោកបានបង្ហាញការចងចាំមួយនោះគឺថា កាលពីពីរថ្ងៃមុនការថតរូបជាក្រុម ជាសន្លឹករូបថត ដែលលោកកំពុងកាន់ គឺនាយទាហាន Freddy Jackson បានជួបរឿងដ៏សោកសៅក្រៃលែង ដែលលោកមិនដែលភ្លេចឡើយ គឺ គេត្រូវបានបុកដោយចៃដន្យដោយម៉ាស៊ីនយន្តហោះ ខណៈពេលកំពុងជួសជុល។ ក្រោយមរណភាព ២ថ្ងៃ ពិធីបុណ្យសពរបស់គាត់ត្រូវបានធ្វើឡើងនៅថ្ងៃដែលពិធីជួបជុំកងវីរសេនាតូចត្រូវបានថតជុំគ្នា ។
វាត្រូវបានគេប៉ាន់ស្មានថា ពេលនោះ Jackson មិនបានដឹងខ្លួនថាបានស្លាប់ ហើយព្រលឹងរបស់គេ បានបង្ហាញខ្លួននៅពេលគេរៀបចំថតរូប។ មានគេនិយាយថា សង្ស័យតែមានអ្នកមុខស្រដៀង អំឡុងពេលគេនាំគ្នាថត បានចូលមកឈរពីក្រោយថតជាមួយគេដែរ តែជនម្នាក់នោះជានរណានៅតែគ្មាននរណាអាចបញ្ជាក់អត្តសញ្ញាណបាន ព្រោះលេចមុខនោះគឺ ជា Jackson ហើយដែលកាន់តែច្បាស់ទៀតនោះ គឺអំឡុងពេលជុំគ្នាថត គ្រប់គ្នាគឺតម្រូវឲ្យពាក់មួកទាហាន តែ បើយើងសង្កេតឲ្យយូរអ្នកនឹងដឹងថាជនដែលឈរពីក្រោយដែលមុខដូចជនដែលកំពុងធ្វើពិធីបុណ្យសព អើតក្បាលញញឹមនៅពីក្រោយខ្នងនោះ គឺមិនមានពាក់មួកឡើយ៕