Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ទម្លាយព្រឹត្តិការណ៍ពិតដ៏ព្រឺឆ្អឹងខ្នង! លលាដ៍ក្បាលខ្មោច ផុសស្រស់ៗនៅកន្លែងថតកុន ឆ្នាំ ១៩៨២
និទានព្រឺព្រួច

ទម្លាយព្រឹត្តិការណ៍ពិតដ៏ព្រឺឆ្អឹងខ្នង! លលាដ៍ក្បាលខ្មោច ផុសស្រស់ៗនៅកន្លែងថតកុន ឆ្នាំ ១៩៨២

កុម្ភៈ ២៣, ២០២២

ចំណងជើង «POLTERGEIST» ប្រែថា Noisy Spirit ឬ វិញ្ញាណវិលវល់ ល្បីល្បាញខ្លាំងនៅគ្រឹស្តសករាជ ១៩៨២ ផ្អែកលើព្រឹត្តិការណ៍ពិត ដែលសរសេរ និង ដឹកនាំដោយកំពូលបិតាដឹកនាំរឿង Steven Spielberg ថ្លែងពីទ្វារនរកផុសចេញនៅរដ្ឋមួយដែលជាដីដ៏ចង្រៃរាប់រយឆ្នាំ និង ត្រូវបានអ្នកបួសប្រើដើម្បីកប់សពដែលស្លាប់ដោយឧប្បត្តិហេតុ (តៃហោង)។

លុះដល់សម័យស៊ីវីល័យ ដីនោះក៏ត្រូវឈូស ហើយផ្នូរខ្មោចរាប់រយត្រូវបានគាស់រំលើង សង់ឡើងថ្មីដោយបុរី ហើយសាច់រឿងនិយាយពីគ្រួសារដែលមានកូនតូចរើទៅនៅចំផ្ទះដែលសង់លើផ្នូរ និង ​ច្រកនៃស្ថានងងឹត មានណាព្រឹត្តិការណ៍មហាលងកើតមានលើសមាជិក និង កូនតូចយ៉ាងចាស់ដៃ រហូតដល់ចុងក្រោយកើតជាការរញ្ជួយដីស្រូបយកគេហដ្ឋានថ្មីទៅក្នុងទឹកភក់ដែលផុសចេញពីក្រោមដី លេចគ្រោងឆ្អឹងខ្មោចមកពីស្ថានក្រោមតោង-ក ស្ត្រីជាម្តាយធ្វើឱ្យអ្នកទស្សនាស្រែកផ្អើលរោងភាពយន្ត ព្រោះតួនិយាយពីថាស្រែកសមនោះសម។

អាថ៌កំបាំងលលាដ៍ក្បាលខ្មោចនៅកន្លែងថតកុន ឆ្នាំ ១៩៨២

អាថ៌កំបាំងបានទម្លាយពីអ្នកដឹកនាំរឿង គឺលោក Steven បានបង្ហាញពីរឿងពិតដ៏តក់ស្លុត នាពេលថតភាពយន្តនេះ! រឿងដ៏អកុសលគឺទីតាំងថតភាពយន្តនេះ ក្រុមការងារទៅទិញដីមួយកន្លែងដើម្បីសង់ set ផ្ទះដើម្បីថត ហើយចៃដន្យនោះគឺវាជាកន្លែងកប់ខ្មោច (កប់ខ្មោចទាំងក្នុងរឿង និង ក្រៅរឿង)។ ឈុតដែលជីករណ្តៅកប់ផុក ជាឈុតដែលបង្កភាពភ្ញាក់ផ្អើលជាងគេ ព្រោះក្បាលខ្មោច ១ ដ៏ស្អុយជាងគេ អត់ដឹងមកពីណាផុសមកលាយឡំនឹងក្បាលដែលច្នៃដោយក្រុមបច្ចេកទេសវិលវល់ក្នុងអាង និង តោងខាំស្មាតួស្រី ។

តារាសម្តែងស្រីលើកមើលកំទេចសាច់ផុយនៅជាប់លលាដ៍ក្បាលបូកនឹងសក់សរសៃៗរបេះជាប់ដៃ មើលទៅមិនមែនក្បាលសិប្បនិមិត្តដែលកាន់ហាត់សម ស្រែកយ៉ាងព្រឺក្បាលគប់ក្បាលចេញវិញ យ៉ាងតក់ស្លុត។ ក្រុមការងារមានក្តីរន្ធត់ និង ងឿងឆ្ងល់ដោយមិននឹកស្មានថាក្បាលដែលលើសចំនួននោះ ផុសចេញពីដី មានពាក់អាវហើយជាក្បាលអ្នកស្លាប់ពិតនៅ set ថត។ ជាពិសេសសម្រែកដ៏លាន់កញ្ជ្រៀវរបស់តួស្រី នៅក្នុងភាពយន្តរន្ធត់ POLTERGEIST គឺជាសំឡេងពិត មិនមែនសម្តែងនោះឡើយ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់