Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 រន្ធ-ត់! ផ្ទះលេខ ៣០០ កណ្តាលក្រុងហាណូយ ល្បីខ្មោចលងសាហាវ រាល់យប់ឮសំឡេងព្រឺយ៉ាងគ្រលួច
និទានព្រឺព្រួច

រន្ធ-ត់! ផ្ទះលេខ ៣០០ កណ្តាលក្រុងហាណូយ ល្បីខ្មោចលងសាហាវ រាល់យប់ឮសំឡេងព្រឺយ៉ាងគ្រលួច

កុម្ភៈ ១៨, ២០២៣

ប្រទេសវៀតណាមមានរឿងគួរឱ្យព្រឺឆ្អឹងខ្នងជាច្រើនពាក់ព័ន្ធនឹងអមនុស្ស ព្រលឹង វិញ្ញាណអូប្បិយ និង ល្បីខាងលងសាហាវខ្លាំង ដែលតឹកតាងរមែងឃើញចុះផ្សាយជាប្រចាំលើទំព័រសារព័ត៌មានក្នុងស្រុក។ ថ្ងៃនេះ «ប្រជាប្រិយ» សូមពាំនាំយករឿងរ៉ាវគួរឱ្យព្រឺព្រួចមួយដែលល្បីរន្ទឺខ្លាំងនៅប្រទេសវៀតណាម ពាក់ព័ន្ធនឹងដំណាលសាវតាអគារដ៏រន្ធត់មួយនាចំកណ្តាលក្រុងហាណូយ មកចែកជូនប្រិយមិត្តអ្នកអាន ទទួលជ្រាបតាមដាននៅថ្ងៃនេះ។

បើអ្នកធ្វើដំណើរទៅលេងក្រុងហាណូយ ប្រទេសវៀតណាម ហើយអ្នកសួរប្រជាពលរដ្ឋនៅក្នុងក្រុងថា តើកន្លែងណាដែលល្បីខ្មោចលងជាងគេក្នុងទីក្រុងនេះ ចម្លើយដែលអ្នកទទួលបាន និង ឮមុនគេ គឺជាលំនៅដ្ឋានដ៏រន្ធត់មួយ ដែលគ្រប់គ្នារមែងហៅឈ្មោះថា ផ្ទះលេខ ៣០០។ ផ្ទះលេខ ៣០០ គឺជាផ្ទះគេបោះបង់ចោលមួយ មានទីតាំងនៅលើវិថី Kim Mã តំបន់ Ba Đình រដ្ឋធានីហាណូយ ប្រទេសវៀតណាម ជាអគារខ្មោចលងដ៏ល្បីល្បាញបំផុតមួយនៅទីក្រុងហាណូយ។ ប្រវត្តិដំបូងនៃអគារដ៏ធំនេះ ត្រូវបានគេសង់ឡើងគម្រោងប្រើជាទីកន្លែងស្ថានទូត តែក្រោយមកមិនដឹងហេតុអី អគារនេះសង់ហើយបែរជាត្រូវបានគេបោះបង់ចោលមិនប្រើការ ដោយគ្មាននរណាហ៊ានយកវាមកប្រើប្រាស់ ចាប់តាំងពីទសវត្សរ៍ទី៩០ មកម្ល៉េះ។

សាវតាប្រវត្តិផ្ទះលេខ ៣០០

បើតាមការលើកឡើងពីប្រជាជនដែលរស់នៅតំបន់នៅក្បែរនោះ ពួកគេបានដំណាលថា កាលដើមឡើយ មុនពេលអគារមួយនេះត្រូវបានដាក់គម្រោងសាងសង់ ទីនេះពីមុនគឺធ្លាប់ជាមន្ទីរពេទ្យបង្អែកព្យាបាលអ្នកជំងឺ។ ពេលនោះមានអ្នកជំងឺជាហូរហែ មានចំនួនចេះតែស្លាប់កើនឡើងច្រើនពេក ទីបំផុតគេរុះរើមន្ទីរពេទ្យដោយប្រែក្លាយវាជាទីបញ្ចុះសព។ ក្រោយមកទៀត មានការឈូសឆាយទីបញ្ចុះសពដ៏ធំនេះ ដោយអគារមួយត្រូវបានសាងសង់នៅលើដីនេះជំនួសវិញ។ ក្រោយពីសាងសង់រួច អគារនេះបែរជាទុកចោលស្ងាត់ជ្រងំ ទាំងគ្មាននរណាដឹងពីមូលហេតុ។

មានការសន្និដ្ឋានជាច្រើនអំពីមូលហេតុដែលអគារនេះត្រូវបានគេបោះបង់ចោល។ មានគេថាអ្នកផ្តើមសាងសង់ទីនោះមិនបានគោរពវិញ្ញាណក្ខន្ធនៅទីនេះ ទើបគ្មាននរណាអាចរស់នៅ ឬ ប្រើអគារនេះបាន។ អ្នកខ្លះថា វាពាក់ព័ន្ធនឹងរឿងហុងស៊ុយមិនល្អ។ គេថាមុខផ្ទះ មានរាងមើលទៅដូចជាមឈូស។ ការរចនាម៉ូដផ្ទះ បើកខ្យល់ខ្លាំងពេក ហើយដំបូលរានហាល ខូងទៅខាងក្នុង ដែលរចនាបថផ្ទះនេះ ផ្តល់ផលឱ្យថាមពលអវិជ្ជមាន និង ធាតុអាក្រក់ពីផ្លូវងងឹតចូលមកកកកុញគ្នាពេញទីនោះ។

កាលពីខែកុម្ភៈ ឆ្នាំ ២០០៩ កន្លងទៅ មានករណីឃាតកម្មមួយបានកើតឡើងនៅក្នុងឡានដែលចតចំពីមុខអគារនោះ។ បុរសម្នាក់ត្រូវបានគេប្រទះឃើញមានស្នាមត្រូវបានគេអារផ្តាច់បំពង់កក្នុងរថយន្ត Lexus របស់ខ្លួនងើយក្បាលទៅលើ ដោយជនដៃដល់គឺជាមិត្តស្រីវ័យក្មេងរបស់គេ ដោយពេលមុនថ្ងៃបុណ្យនៃក្តីស្រឡាញ់ មានការឈ្លោះប្រកែកគ្នា ហើយខាងស្រីក៏ចាប់កាំបិតចាក់ និង អារ-កមិត្តប្រុសខ្លួនស្លាប់នៅនឹងកន្លែងតែម្តង។

កន្លងទៅ ៣០ ឆ្នាំហើយ ដែលអគារនេះទុកចោល ហើយមនុស្សដែលដើរកាត់អគារនៅពេលយប់ព្រលប់ បានរាយការណ៍ថាបានឮសំឡេងចម្លែកៗ ដូចជាការសម្រឹបជើងមានមនុស្សដើរក្នុងផ្ទះនោះ សំឡេងបើកទ្វារ ស្នូរគេអូសគ្រឿងសង្ហារិម ជាពិសេសសំឡេងខ្សឹបៗលាន់ខ្ទរពីក្នុងអគារផ្ទះនោះ គួរឱ្យព្រឺរោមក្រៃលែង៕

ប្រភព៖ Internet

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់