Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 រឿងរ៉ាវអាថ៌កំបាំងវិញ្ញាណក្នុងខ្លួនមនុស្ស មានសរុបចំនួន ១៩ ដែលអ្នកមិនធ្លាប់បានដឹង
និទានព្រឺព្រួច

រឿងរ៉ាវអាថ៌កំបាំងវិញ្ញាណក្នុងខ្លួនមនុស្ស មានសរុបចំនួន ១៩ ដែលអ្នកមិនធ្លាប់បានដឹង

មីនា ៥, ២០២២

តើអ្នកធ្លាប់ឮពាក្យគេតែងនិយាយនៅពេលមានមនុស្សស្លាប់ ត្រូវបានចែកស្ថាន រំលែកក្ខន្ធ ទៅកាន់ស្ថានសុគតិភពទេ? មានន័យថា ពេលរាងកាយមួយនេះ ដែលយើងប្រើប្រាស់ដើម្បីរស់នៅក្នុងភាពជាមនុស្ស អស់កាលកំណត់នៅថ្ងៃមួយ យើងនឹងចាកចេញពីសម្បកកាយមួយនេះបន្តដំណើរលើវិថីជីវិតជាដួងវិញ្ញាណនៅលោកបន្ត។ ដោយសាស្ត្រាចារ្យអាំង ជូលាន បានសរសេរថា មនុស្សលោកយើងគ្រប់ប្រាណ ម្នាក់ៗអាចមានលំនឹងធម្មតាបានអាស្រ័យដោយវត្តមានព្រលឹងតូចធំចំនួន ១៩ នៅផ្តុំគ្នាទ្រទ្រង់ ក្នុងរាងកាយដោយមិនអាចខ្វះព្រលឹងណាមួយបានឡើយ។

The “spirit” photographs of William Hope, via Flickr Commons

ព្រលឹងតូចធំទាំងនោះ តែងរលាយម្តងបន្តិចពេលអ្នកឈានដល់វ័យចាស់ជរា រហូតដល់ព្រលឹងធំជាងគេនឹងរលត់ចេញក្រោយគេហោះទៅស្ថានព្រលឹង ពេលអ្នកអស់សង្ខារជាមនុស្ស នៅស្ថានរបស់មនុស្ស។ មានករណីមួយចំនួន ព្រលឹងអ្នកត្រូវហោះចេញមុនកាលកំណត់ ដោយហេតុភេទឧប្បត្តិវហេតុ ឬ ភាពតក់ស្លុតខ្លាំង ដែលចាស់ៗរមែងពោលថា លស់ព្រលឹង។ ចាស់បុរាណខ្មែរទំនៀមនិយាយពាក្យថា ព្រលឹងបួនដប់សព្វគ្រប់អើយត្រឡប់មកវិញមកៗ។

សាស្ត្រាចារ្យនរវិទូបានពន្យល់ថា ពេលយើងលង់លក់ ព្រលឹងតូចនឹងបំបែកហោះចេញតាមបង្ហើយមនុស្ស វិលវល់នៅជិតៗកន្លែងដែលអ្នកប្រាស្រ័យនៅ។ ពេលនោះយើងមានអារម្មណ៍ថាហាក់នៅពាក់កណ្តាលគេង ពាក់កណ្តាលយល់សុបិន ហើយអ្នកអាចភ្ញាក់បាន ដរាបក្ខន្ធនៃញាណទាំងអស់ វិលត្រឡប់ចូលខ្លួនអ្នកវិញគ្រប់ ជាពិសេសមនុស្សរងគ្រោះថ្នាក់ចរាចរណ៍ដែលគ្រោះថ្នាក់ធ្ងន់ធ្ងរលើដងវិថី រមែងបាត់បង់ស្មារតីយូរជាងមនុស្សទូទៅដោយសារព្រលឹងចូលអត់ទាន់គ្រប់ ចាស់បុរាណលោកតែងបង្គាប់កូនចៅ មុនប្តូរទីតាំង ឬ លើកមនុស្សដេកសន្លប់ដោយសារគ្រោះឧប្បត្តិហេតុ (គ្រោះថ្នាក់ចៃដន្យ) ឱ្យមនុស្សមានវិញ្ញាណគ្រប់ទៅលោតកន្លងមនុស្សនោះច្រើនដងដើម្បីសង្កត់ព្រលឹងកុំឱ្យចេញក្រៅខ្លួន។

មនុស្សគ្រប់គ្នាសុទ្ធតែបានដឹងថាចាកចេញពីសម្បកខ្លួនគ្រាន់តែតិចណាស់ ដែលចងចាំ ឬ យល់ថាវាជាការយល់សប្ត ជាពិសេសសុបិនជាច្រើនដែលលើសពី ៣ ជាធម្មតាមនុស្ស នឹងចងចាំសុបិនដែលនៅចុងក្រោយគេ៕

Scene of a car crash
ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់