Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 កាស់កកាយអាថ៌កំបាំងជំនឿ «ធីតាសក់ពស់» ល្បីបំផុតតាមបណ្តាប្រទេស លើពិភពលោក
និទានព្រឺព្រួច

កាស់កកាយអាថ៌កំបាំងជំនឿ «ធីតាសក់ពស់» ល្បីបំផុតតាមបណ្តាប្រទេស លើពិភពលោក

មីនា ៦, ២០២២

«វង់ភក្ត្រជាមនុស្ស កេសាជាពស់ រស់នៅប្រាស្រ័យ អស់មនុស្សអ្នកដើរ ទំនៀមថ្មើរព្រៃ ប្រាប់កូនប្រុសស្រី គប្បីចងចាំ» មានន័យថា គ្រប់ប្រជាជាតិដែលពួកគេរស់នៅ​ គ្រប់គ្នារមែងចងចាំតួអង្គនេះ ជាពិសេសពេលធ្វើដំណើរដើរតាមព្រៃ ព្រោះទីណាមានវត្តមានតួអង្គនេះ ទីនោះនឹងមានពោរពេញដោយវត្តមានសត្វអសិរពិស ដ្បិតរូបរាងខាងក្រៅស្រដៀងគ្នា ស្ថិតក្រោមរហស្សនាមជាឈ្មោះផ្សេងៗគ្នា តែនាមស័ព្ទអត្ថន័យដែលមនុស្សទាំងពួងរមែងតែងហៅជាកិត្តិនាមរួមគឺ «ធីតាសក់ពស់» ។

 ចូលរួមជាមួយប្រជាប្រិយក្នុង Telegram ដើម្បីទទួលបាននូវព័ត៌មានកម្សាន្តថ្មីៗ

នាងព្រាយសក់ពស់ដែលត្រូវបានមនុស្សលើពិភពលោកដាក់ឈ្មោះឱ្យនេះ​ មានតំណាលផ្សេងៗគ្នា តាមប្រទេសនីមួយៗ ហើយថ្ងៃនេះ «ប្រជាប្រិយ» សូមស្រាវជ្រាវយក នាងព្រាយសក់ពស់ ទាំង ៦ រូប ល្បីបំផុតលើពិភពលោកចែងជាព្រេងនិទាន ចែកជូនប្រិយមិត្តអ្នកអានបានជ្រាបជាសាវតា។

១. នាង Astarte និង Anat ធីតាសក់ពស់ របស់អេហ្ស៊ីប

ឈ្មោះស្រដៀងនឹង អាទិទេពរបស់ Phoenician តែឯកសាររបស់អេហ្ស៊ីបតំណាលថា នាងជាអាទិទេពនៃសង្គ្រាម និង ភាពងងឹត ជាបាវបម្រើរបស់អាទិទេពសិត​ នាងមានមុខជាមនុស្ស អណ្តាតជាពស់ ជិះលើក្បាលពស់យក្ស ២ ធ្វើដំណើរ។ ឯកសារសរសេរថា នារីទាំង ២ នេះតែងចូលចិត្តចរយាត្រាធ្វើដំណើរបរបាញ់សត្វជាមួយគ្នា។ វត្តមានរបស់នារីទាំង ២ បានលេចមុខនៅក្នុងភាពយន្ត «God of Egypt» ហើយមរណាក្រោមដៃព្រះម៉ែ HATHOR អាទិទេពនៃក្តីស្រឡាញ់។

២. នាងមេឌូសា​ ធីតាសក់ពស់ របស់ក្រិក

មានសាវតាប្រវត្តិដ៏ជូរចត់បានរុញឱ្យនាងក្លាយជាជាប្រភេទមនុស្សពាក់កណ្តាលបិសាច មាននាមថា MEDUSA។ ផ្អែកតាមភាសាក្រិកបុរាណ មេឌូសា ប្រែថា ឆ្មាំ ឬ អ្នកចាំការពារ។ រាល់រតនសម្បត្តិ និង វត្ថុស័ក្តិសិទ្ធិលើលោក តែងតែការពារដោយឆ្មាំដែលគ្រោះថ្នាក់ជាងគេនៅលើលោក ហើយជនដែលសាហាវបំផុតលើលោក ម្នាក់នោះមាននាមជាស្រីសក់ពស់ មានដៃ ក្បាល ដងខ្លួនជាមនុស្ស វារលូនជាមួយកន្ទុយជាពស់ ពួនសំងំក្នុងរូងថ្ម ការពារវត្ថុដែលគេចាត់ឱ្យនាងការពារ ហើយរាល់មនុស្សដែលសម្លឹងចំភ្នែករបស់នាងព្រាយនេះ នឹងរឹងកាយក្លាយជាថ្មមួយរំពេចន៍។

៣. នាង Nagin ធីតាសក់ពស់ របស់ឥណ្ឌា

ពាក្យនេះកម្លាយពីពាក្យដើមគឺ Naga បន្ទាប់មក Nagari ហើយវិវឌ្ឍទៅជា Nagini ហើយក៏ក្លាយទៅជា Nagin ប្រែថា នាងនាគ ដែលឈ្មោះនេះត្រូវបានគេសរសេរជាង ២ ពាន់ឆ្នាំមកហើយ ជាពិសេសក្នុងគម្ពីរព្រះត្រៃបិដក ព្រះពុទ្ធសាសនា ហិណ្ឌូសាសនា និង ព្រហ្មញ្ញសាសនា ចែកសភាវៈនេះជា ៣ ពពួកពីក្បាលមកខ្លួនជាមនុស្ស តែសក់ជាពស់ ពពួកពីក្បាលដល់ដងខ្លួនជាមនុស្ស តែចង្កេះចុះក្រោមជាពស់ និង ពីចុងជើងដល់បំពង់-កជាសត្វពស់ តែមានក្បាលជាមនុស្ស។

រឿងព្រេងនិទាន Nagin នេះត្រូវបាន អ្នកនិពន្ធជនជាតិឥណ្ឌា ច្នៃជារឿងប្រលោមលោកបែបប្រជាប្រិយសម័យ ហើយត្រូវបានផលិតករផលិតជាភាពយន្តល្បីសុសសាយទូទាំងពិភពលោក។ ភាពយន្តនេះដំណាលថា គ្រាមួយមានពស់កាន់សីល ២ ដែលរក្សាធម៌សម្មាធិបានសម្រេចរហូតអាចប្រែក្រឡាជាមនុស្សបាន ហើយពស់ញីឈ្មោល ២ នេះបានស្រឡាញ់គ្នាយ៉ាងប្តូរផ្តាច់ដោយពស់ ២ នោះម្នាក់ឈ្មោះថា ណាហ្គីន (Naagin) និង ម្នាក់ទៀតមានឈ្មោះថា ណាក (Naag)។

ថ្ងៃមួយកំពុងរកចំណី ពស់ឈ្មោលឈ្មោះ ណាក ត្រូវបានវាយប្រហារដោយសត្វស្ទាំង បម្រុងចាប់ស៊ីជាអាហារ ប៉ុន្តែសំណាងល្អត្រូវបានជួយសង្គ្រោះដោយបុរសម្នាក់ឈ្មោះវិជ័យ (Vijay) ។ វិជ័យ ជា​អ្នក​វិទ្យាសាស្ត្រ និង រុក្ខវិទូ ​ដែល​ស្រាវជ្រាវ​អំពី​សត្វ​ពស់ ជាពិសេស​សត្វ​ដែល​អាច​ផ្លាស់ប្តូរ​រាង​បាន​។ ក្រោយមកគាត់បានរកឃើញអាថ៌កំបាំងអំពី Naag និង Naagin ហើយប្រាប់រឿងសម្ងាត់នេះទៅមិត្តរបស់គាត់ តែរឿងគាត់គ្មាននរណាម្នាក់ជឿគាត់ឡើយ វិជ័យ ក៏នាំមិត្តគេក្នុងព្រៃមកមើលឱ្យជឿ។ មិត្តរបស់ វិជ័យ បានធ្វើដំណើរមកព្រៃ តែអត់ជួប វិជ័យ និង ណាក ក៏ជួប ណាហ្គីន ជាពស់ញី ដែលកំពុងស្ថិតក្នុងរូបរាងជាមនុស្សចេញមកទទួលភ្ញៀវយ៉ាងគារវកិច្ច។ ថ្ងៃមួយមិត្តរបស់ វិជ័យ ឃើញប្តីរបស់នាងពស់ ក្នុងរូបរាងជាសត្វគិតស្មានតែវាបម្រុងមកចឹករូបនាង ក៏ជ្រុលដៃសម្លាប់ពស់នោះទៅ។ ណាហ្គីន មានការខឹងសម្បាយ៉ាងខ្លាំង ហើយប្តេជ្ញាសងសឹក វិជ័យ និង មិត្តភក្តិរបស់គាត់ចំពោះការសម្លាប់ស្វាមីដែលនាងស្នេហាស្មើជីវិត។

៤. ព្រូកា បិសាចសក់ពស់ របស់ហ្វីលីពីន

ជារាជិនីពស់ បេះដូងជាបិសាចរបស់ហ្វីលីពីន រឿងព្រេងនិទានដែលផលិតជាភាពយន្តសហការ ២ ប្រទេស ហ្វីលីពីន និង ចិន ល្បីកក្រើកក្រោយបញ្ចាំងនៅប្រទេសកូរ៉េ សិង្ហបុរី ចិន និង ឥណ្ឌា។ ថ្លែងពីកូនអ្នកមានបុណ្យចាប់កំណើតនៅភូមិមួយដែលកូននោះកើតហើយ ចេះស្តាប់ភាសាសត្វ ជាពិសេសសត្វពស់។ នាងបានបញ្ជាពស់ហាមមិនឱ្យចឹកក្មេងក្នុងភូមិ រហូតធ្វើឱ្យគ្រប់គ្នាដែលឃើញចោទនាងថាជាបិសាច​ ដោយទៅសម្លាប់ពុកម្តាយរបស់នាង បញ្ឆេះឱ្យ ព្រូកា ផ្ទុះជាកំហឹងសងសឹក បញ្ជាទ័ពសង្គ្រាមសត្វពស់ឱ្យទៅខាំអ្នកភូមិស្លាប់ពេញភូមិ។

៥. សុរិយា ធីតាសក់ពស់ របស់កម្ពុជា

ជាក្មេងកំព្រាតាំងពីនៅជាទារិកា មានបិតាជាស្តេចពស់ ឈ្មោះថាពស់កេងកង និង ម្តាយឈ្មោះ នាងនី គឺជាមនុស្សលោក ហើយមិនទាន់គ្រប់ខែផង ម្តាយត្រូវបានគេសម្លាប់ នាងភៀសកាយរត់គេចក្នុងរូបរាងជាពស់ រហូតបានជួបនឹងតាបសចិត្តបុណ្យ ប្រោសនាងឱ្យរស់ និង ជប់ឱ្យក្លាយជាមនុស្សចិញ្ចឹមបីបាច់ថែក្សារហូតដល់ពេញវ័យ ដោយដាក់ឈ្មោះនាងថា សុរិយា ដោយសារគ្រាដែលរកឃើញនាង គឺនាពេលថ្ងៃកំពុងរះ។ សរសៃសក់លើក្បាលសុទ្ធតែជាសត្វពស់មានពិស ដើម្បីបង្ការអាយុជីវិត សុរិយា លោកតាផ្តល់ចិញ្ចៀនមួយដល់នាង ដែលប្រែសក់នាងឱ្យទៅជាមនុស្សធម្មតា ទុកគ្រាន់ពេលដើរចូលភូមិអ្នកស្រុកកុំឱ្យគេផ្អើល និង ត្រូវសន្យាថាហាមមិនត្រូវអស់ព្រហ្មចារីជាមួយបុរសណាឡើយ បើពុំនោះទេ នាងនឹងក្លាយជាពស់អស់មួយជីវិត។

៦. ណាមសៃ ធីតាសក់ពស់របស់ថៃ

កម្លាយចេញពីរឿងព្រេងខ្មែរ ដោយបញ្ចូលតួអង្គស្រីឈ្មោះ ណាមសៃ ត្រូវបានមេធ្មប់ដាក់បណ្តាសារឱ្យក្លាយជាព្រាយពស់ ដែលពេលថ្ងៃជាមនុស្សស្រីធម្មតា ហើយពេលយប់នឹងក្លាយជាពស់ រស់នៅដោយស៊ីមនុស្សជាអាហារ រហូតដល់ថ្ងៃមួយ រកចំណីជួបបុរសសង្ហាជាតួប្រុស បណ្តាលឱ្យព្រាយ ណាមសៃ ស្គាល់អ្វីហៅថាស្នេហា ជួយដកបណ្តាសា ណាមសៃ ឱ្យមានរស្មីជីវិតជីវ៉ាឡើងវិញ។ ភាពយន្តប្រឌិតមួយនេះ ផលិតឆ្នាំ ២០១៨ មានចំណងជើងថា «THE LEGEND  OF THE SNAKE» ហើយដាក់ភាសាថៃថា «ងូកេងកង» ប្រែថា «ពស់កេងកង» ទាំងដែលពីដើមដល់ចប់គ្មានរំលឹកឈ្មោះ ពស់កេងកង សោះឡើយ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់