Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ទម្លាយអាថ៌កំបាំង «ខ្មោចអាវក្រហម» ដើរលងគេឯងពេញគុក ហើយខ្សឹបបបួលឱ្យចង-..ក គួរឱ្យខ្លាច
និទានព្រឺព្រួច

ទម្លាយអាថ៌កំបាំង «ខ្មោចអាវក្រហម» ដើរលងគេឯងពេញគុក ហើយខ្សឹបបបួលឱ្យចង-..ក គួរឱ្យខ្លាច

សីហា ១៣, ២០២២

ពន្ធនាគារ គឺជាសំណង់អគារ​មន្ទីរឃុំឃាំងសម្រាប់រក្សាជនមានពិរុទ្ធ និង​ អ្នកសាងអំពើមិនល្អដែលនីតិសង្គមបានកំណត់ថាជាបទល្មើសដើម្បីមកទទួលទោស កំណត់ឱ្យខ្លីហៅថា «គុក»។ ជាប់ក្នុងគុក វាគឺជាទារុណកម្មដែលពេញដោយសម្ពាធ មហាវេទនាទាំងរាងកាយ និង​ ចិត្តរួចស្រាប់ទៅហើយ ជីវិតប្រចាំថ្ងៃនៅក្នុងគុកគឺមិនរីករាយទេ ​ហើយបើគុកនោះមានខ្មោចតៃហោងលងទៀត គុកនឹងក្លាយទៅជាស្ថាននរកដែលរស់ពិបាកជាងស្លាប់ជាក់ជាមិនខាន។

គ្រឹស្តសករាជ ២០១៤ មានករណីភ្ញាក់ផ្អើលដ៏ខ្លាំងមួយ បានកើតមានឡើងនៅប្រទេសថៃ ​​​​ក្រោយមន្ត្រីនាយកដ្ឋានបង្រ្កាបបទល្មើសជាច្រើនបានប្រកាសតាមសារព័ត៌មាន​ បាងកកញូស៍ថា​ មានវត្តមានវិញ្ញាណខ្មោចលងក្នុងពន្ធនាគារ។ អ្នកទោស និង មន្ត្រីជាច្រើនដែលបានឃើញវានៅក្នុងអគារ សន្មតហៅវិញ្ញាណអមនុស្សនោះថា​ «បុរសអាវក្រហម» ។

ប្រវត្តិ «បុរសអាវក្រហម​»

កាលដើមឡើយ មុនរឿងផ្ទុះឡើង វិញ្ញាណដែលគ្រប់គ្នាស្គាល់នោះ​ គឺមានឈ្មោះថា ឆាឡាត់ សេណារ៉ាត់ ត្រូវបានឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈ ​ហើយក្រោយសម្រេចសាលក្រមជាប់ពន្ធនាគារ ឆាឡាត់​ បានបញ្ចប់ជីវិតដោយការធ្វើអត្តឃាតនៅក្នុងបន្ទប់របស់គាត់ដោយចងកនឹងខ្សែកំណាត់ ជាមួយនឹងខោអាវដែលគាត់ពាក់គឺមានពណ៌ក្រហម។

តាមជំនឿខ្មោចដែលស្លាប់ក្នុងឈុតពណ៌ក្រហម ទោះជាអត្តឃាត ឬ ត្រូវគេធ្វើឃាត គឺនឹងក្លាយជាវិញ្ញាណដែលកាចសាហាវក្រៃលែង។ តាំងពីពេលដែលអ្នកទោសឈុតក្រហមនោះចងកមក អ្នកទោសដែលជាប់គុកក្នុងបន្ទប់តែមួយ ឬ អ្នកជាប់ឃុំនៅក្បែរនោះ តែងតែប្រាប់រឿងរ៉ាវដ៏ព្រឺព្រួច នៃការភ្ញាក់ពីដំណេកទាំងកណ្តាលយប់ដោយឃើញ «បុរសអាវក្រហម» ឱនមើលមុខពួកគេដោយភ្នែកធំៗ​ ជាមួយនឹងការហុចខ្សែមួយ ដោយវាចារឡើងខ្សាវៗថា ៖ «ម៉ោះ!! ចង-កហ្អី?»។

ព្រឹត្តិការណ៍វិញ្ញាណខ្មោចប្រាប់ឱ្យសម្លាប់ខ្លួនដោយការចង-កនេះ បានបន្តរហូតដល់ឆ្នាំ ២០១៧ គ្រប់អ្នកទោសចាស់ថ្មីដែលត្រូវខ្មោចលងសុទ្ធតែអះអាងរៀបរាប់ភិនភាគស្រដៀងគ្នាថា ពួកគេបានឃើញមនុស្សស្លៀកពាក់ក្រហម​​ហុចខ្សែបង្គាប់ឱ្យពួកគេទៅចង-ក ដោយណែនាំថា វាគឺជាវិធីតែមួយគត់ដើម្បីគេចចេញពីការកាត់ទោសរបស់ពួកគេ។ មានគ្រូបង្រៀនម្នាក់ឈ្មោះ សក្តិឆៃ បានប្រាប់សារព័ត៌មានថា ក្រោយគាត់រំលោភសិស្សរបស់ខ្លួនឯងហើយជាប់ឃុំនៅទីនេះ ក៏ជួបហេតុការណ៍មនុស្សឈុតក្រហមប្រាប់ឱ្យគាត់ចង-កដែរ ហើយក្រោយពេលទទួលទោសដល់ពេលចេញពីពន្ធនាគារ មន្ត្រី​ប៉ូលិសបាននិយាយថា សក្តិឆៃ ចេញពីគុកទាំងញញឹម​រួចទៅចង-កនៅផ្ទះរបស់ខ្លួន។

ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៥ ព័ត៌មានខ្មោចលងក្នុងគុកពាក់អាវយឹតក្រហមល្បីពេញប្រទេស ហើយមានមហាព្រឹត្តិការណ៍និមន្តព្រះសង្ឃទៅប្រោះព្រំបរិវេណគុកទាំងអស់ និង ​ស្រោចទឹកជូនអ្នកទោសក្នុងពន្ធនាគារនោះ ហើយកាន់តែគួរឱ្យព្រឺសម្បុរទៀតនោះ ពិធីករសារព័ត៌មាន Modern Nine TV ស្រែកថាបានឃើញបុរសអាវយឺតក្រហម ស្លៀកខោកៅស៊ូខ្មៅ​នៅក្រាបក្នុងគុក ដែលលោកតានិមន្តប្រោះទឹកមន្ត។

គ្រប់គ្នារង់ចាំមើលតើក្រោយធ្វើពិធីសាសនាហើយ​ តើអាចដោះស្រាយបញ្ហាខ្មោចលងក្នុងគុកនេះបានឬយ៉ាងណា? តែខុសការរំពឹងទុក គ្រប់យ៉ាងនៅតែមិនអាចស្តារបាន ឆ្នាំដដែលនោះដែរ ក្រោយការប្រោះព្រំប្រសិទ្ធីទីកន្លែងខ្មោចលងរួចរាល់ ចំនួនអ្នកទោសជាច្រើនបានចង-ក ដង្ហែគ្នា​ និង បន្តចង-កខ្លួនឯងឥតដាច់ រហូតដល់គ្រឹស្តសករាជ ២០១៧ មានការរុះរើ វាយកំទេចគុកសង់ថ្មី លាបពណ៌ថ្មី ឡើងវិញ រីឯសម្ភារចាស់ៗ មិនថាតុទូកៅអី គ្រែដេក សូម្បីតែសម្លៀកបំពាក់ កំណាត់ជូតជើង ខ្សែលួស របស់ប្រើប្រាស់ ជាពិសេសអ្វីដែលមានពណ៌ក្រហម គឺត្រូវបានដុតចោលទាំងអស់ ហាមផ្តាច់មិនឱ្យមានការប្រើវិញនោះឡើយ ហើយរឿងបុរសឈុតក្រហមនោះ ក៏ហាក់សាបរលាបទល់សព្វថ្ងៃ៕

ប្រភព៖ INTERNET

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់