មាសកំពុងឡើងថ្លៃ ក្រុមចោរខ្វារ-ក ចូលប្លន់ហាងមាសមួយកន្លែងនៅខេត្តណារ៉ាធីវ៉ាត់ កក្រើកដូចរឿងហូលីវូដ

Share This

កាលពីល្ងាចថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅខេត្តណារ៉ាធីវ៉ាត ប្រទេសថៃ មានករណីប្លន់ដ៏សាហាវមួយដែលមិនធ្លាប់មាន ដោយចោរមួយក្រុមគ្នា ៨ នាក់ បានជិះឡានមកប្លន់ហាងលក់មាស ហើយបង្កការចលាចលផ្អើលពេញទាំងស្រុកដូចក្នុងរឿងហូលីវូដ។

តាមព័ត៌មានបានឱ្យដឹងថាចោរមួយក្រុមនេះមានគ្នាចំនួន ៨ នាក់ បានធ្វើដំណើរដោយឡានមួយបាំងកន្លះមួយគ្រឿង ​ប្រដាប់ទៅដោយអាវុធពេញដៃ បានចុះមកប្លន់នៅហាងមាសមួយកន្លែងស្រុកស៊ូង៉ៃកូឡុក ខេត្តណារ៉ាធីវ៉ាត។ ក្នុងនោះ ក្រុមចោរបានចែកគ្នាប្រតិបត្តិការសកម្មភាព ដោយបានយកកាំភ្លើងភ្ជង់សន្តិសុខ រួចក៏បានចូលទៅគំរាមប្លន់បុគ្គលិកនៅក្នុងហាង ហើយក៏បានប្រមូលយកមាសដែលដាក់តាំងនៅក្នុងទូទាំងអស់។ លើសពីនេះក៏បានបាញ់ប្រហារទៅលើទាហានម្នាក់ ដែលកំពុងតែទិញអីវ៉ាន់ឱ្យរបួសអស់ចំនួន ៣ គ្រាប់ និងចាប់ខ្លួនបុរសម្នាក់វ័យ ៣០ ឆ្នាំជាចំណាប់ខ្មាំង តែក៏បានដោះលែងទៅវិញ។

យ៉ាងណាមិញ ក្រោយពីប្រព្រឹត្តសកម្មភាពរួច ក្រុមចោរក៏បានឡើងឡានគេចខ្លួន ដោយខណៈគេចខ្លួននោះក្រុមចោរបានទម្លាក់ធុងហ្គាសកែច្នៃនៅតាមផ្លូវ រួមទាំងដែកគោលយ៉ាងច្រើន ដើម្បីរារាំងការដេញចាប់ពីប៉ូលិស ដែលធ្វើឱ្យឡានប្រជាពលរដ្ឋជាច្រើនបានខូចខាត។ ដោយឡែក មកទល់ពេលនេះ ខាងប៉ូលិសអាជ្ញាធរនៅមិនទាន់ចាប់ក្រុមចោរបាននៅឡើយទេ បានត្រឹមតែប្រកាសឱ្យប្រជាពលរដ្ឋនៅម្តុំនោះមានការប្រុងប្រយ័ត្ន និងពង្រាយកងកម្លាំងបន្ថែមដើម្បីត្រួតពិនិត្យនៅតាមផ្លូវផ្សេងៗ៕

ប្រភព៖ Khaosod

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

គម្រប់ខួប ៥០ ឆ្នាំ Epson ពង្រីកវិសាលភាព និង ជំរុញនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានបន្ថែម

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ព្យុះព្រិលដ៏ខ្លាំងក្លា កកក្ដាំងបិទជិតផ្លូវឡើងភ្នំអេវើរេស បណ្ដាលឱ្យភ្ញៀវទេសចរជិត ១ ពាន់នាក់ ត្រូវជាប់គាំងរង់ចាំក្រុមសង្រ្គោះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ