(វីដេអូ) ស្ងាត់ពីសិល្បៈជាង ២ ឆ្នាំ ដួង ម៉ានិច លេចមុខសម្ដែងជាថ្មី មកលើកនេះធ្វើឱ្យគេព្រឺគ្រប់គ្នា
និយាយចំពោះតារាសម្ដែងស្រីល្បីឈ្មោះកញ្ញា ដួង ម៉ានិច នាប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលកេរ្តិ៍ឈ្មោះកំពុងល្បីខ្លាំងក្នុងអាជីពសម្ដែង នាងក៏បានងាកទៅបង្កើតមុខជំនួញផ្ទាល់ខ្លួនវិញ គឺមុខជំនួញលក់ផលិតផលអនឡាញយ៉ាងកាក់កប។
យ៉ាងណាមិញ ខណៈកាន់តែជោគជ័យលើមុខជំនួញ គេឃើញថាតារាស្រីរូបនេះក៏កាន់តែឃ្លាតឆ្ងាយពីវិស័យសិល្បៈ ដែលពុំបានឃើញនាងលេចមុខសម្ដែងខ្សែភាពយន្តដូចមុនឡើយ និង ក្នុងកម្មវិធីអ្នកសិល្បៈផ្សេងៗទៀត គេក៏ពុំសូវឃើញវត្តមានរបស់នាងចូលរួមជាមួយតារាដទៃទៀតដែរ ដោយនាងហាក់កំពុងដកខ្លួនទៅប្រើជីវិតឯកជនយ៉ាងរីករាយ និង ដើរកម្សាន្តលើទឹកដីក្រៅប្រទេសយ៉ាងហាយសូរ។
ដោយឡែក ស្រាប់តែថ្មីៗកន្លងទៅនេះ កញ្ញា ដួង ម៉ានិច ក៏ធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ដែលបានឃើញវត្តមានរបស់កញ្ញាលេចមុខក្នុងភាពយន្តខ្នាតធំថ្មីជាសាច់រឿងបែបព្រឺរព្រួចមួយរបស់ Sastra Film។ ភាពយន្តខ្នាតធំនេះដែរ មានចំណងជើងថា «ខ្មោចសក់វែង» ដែលជាស្នាដៃថ្មីនៃការសម្ដែងរបស់តារាស្រី ដួង ម៉ានិច ជាតួស្រី រួមជាមួយនឹងតារាប្រុសស្រីល្បីៗប៉ុន្មានរូបទៀត ដែលត្រៀមនឹងចាក់បញ្ចាំងគ្រប់រោងភាពយន្តខ្មែរឆាប់ៗខាងមុខនេះ។
ជាមួយគ្នានោះ មហាជនអ្នកគាំទ្ររបស់តារាសម្ដែងស្រី ដួង ម៉ានិច ក៏កំពុងអន្ទះសារង់ចាំទស្សនា និង គាំទ្រស្នាដៃសម្ដែងក្នុងរឿងថ្មីនេះរបស់នាងផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖