នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ ទីភ្នាក់ងារជាតិមុខរបរ និង ការងារ បានចេញសេចក្ដីជូនដំណឹងឱ្យបានដឹងថា ក្រុមហ៊ុនធំៗចំនួន ១០ បានផ្ដល់ឱកាសការងារចំនួន ៥៧៤ កន្លែង ក្នុងវេទិកាការងារ និង ឱកាសកម្មសិក្សាការងារ នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ដែលនឹងធ្វើឡើងនៅក្នុងអគារ NEA បរិវេណក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។
វេទិកាការងារ និង ឱកាសកម្មសិក្សាការងារនេះផងដែរ នាំមកនូវឱកាសការងារថ្មីចំនួន ៥៧៤ កន្លែង ដែលប្រិយមិត្តដែលមានចំណាប់អារម្មណ៍ អាចដាក់ CV ភ្លាមសម្ភាសភ្លាម ទទួលបានលទ្ធផលភ្លាមៗតែម្ដង ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច ខណៈអ្នកមិនទាន់មានបទពិសោធ ក៏អាចដាក់ពាក្យបានដែរ។
ក្នុងនោះ សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់ NEA តាមរយៈលេខ ០១៧ ៤៦ ៧៤ ២៣ ឬ ០១៧ ៨៧ ១៨ ០៧ និង តេលេក្រាម ០១៦ ៧៨ ៦៦ ៥៥ ឬ គេហទំព័រ https://careerfair.nea.gov.kh និង ទំព័រ Facebook (neakhmer)៕