ដូចក្នុងរឿង! ឯកឧត្តម រ័ត្ន ស្រាង ទម្លាយរឿងរ៉ាវជនបរទេស បោកលុយពលរដ្ឋខ្មែរម្នាក់អស់ ៧ លានដុល្លា ដោយល្បិចប្រទាក់ក្រឡាស្មានមិនដល់

Share This

នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ នេះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានលើកយករូបភាពឆបោកមួយករណី ដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានកាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ មកអំពាវនាវជាថ្មី ដើម្បីឱ្យមហាជនបង្កើនការប្រុងប្រយ័ត្ន។

ឯកឧត្តមមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ពីដំណើររឿងឱ្យដឹងថា ៖ «ជនរងគ្រោះម្នាក់ ត្រូវបានជនជាតិស្បែកខ្មៅ ៥ នាក់ លួងលោមថាពួកគេមានប្រាក់ប្រឡាក់ទឹកខ្មៅ ជាច្រើនលានដុល្លារអាមេរិក តែពុំអាចចាយបាន លុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដ យកមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ទើបក្លាយជា ប្រាក់អាចចាយបាន ដោយពួកវានឹងឱ្យផលចំណេញមកជនរងគ្រោះវិញ ១ ទ្វេជា ៣ ឬ ១ ទ្វេជា ៥។

ដំបូងឡើយ ជនរងគ្រោះបានយកប្រាក់ដុល្លារពិតប្រាកដ ចំនួន ២ ពាន់ដុល្លារ ឱ្យក្រុមឆបោក ដាក់ចូលម៉ាស៊ីន ក្រឡុកជាមួយម៉្សៅ និង ដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល ៨ ពាន់ដុល្លារ តែមុនពេលក្រឡុក ក្រុមឆបោកបានឱ្យជនរងគ្រោះលេបថ្នាំ ដោយប្រាប់ថាដើម្បីការពារការពុលម្សៅគីមីដែលក្រឡុកប្រាក់ ហើយពួកវាក៏លេបឱ្យមើលមុនផងដែរ មួយសន្ទុះក្រោយមកឃើញថា ប្រាក់ចេញមកវិញ ចំនួន ១ ម៉ឺនដុល្លារ សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដ អាចចាយបាន (ត្រង់នេះជាល្បិចបន្លំមួយ) បន្ទាប់មក ក្រុមឆបោកក៏ប្រគល់ប្រាក់ដែលទើបលាងរួច ឱ្យទៅជនរងគ្រោះទាំងអស់ (ត្រង់នេះជាល្បិចចិត្តសាស្ត្រមួយ) ក្រោយមកជនរងគ្រោះក៏មានការទុកចិត្ត ជឿលង់ទៅលើជនឆបោកទាំងស្រុង បានប្រគល់ប្រាក់ជាបន្តបន្ទាប់ ឱ្យទៅជនឆបោកទាំងនោះ រហូតដល់ចំនួន ៧ លានដុល្លារ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅ ចំនួន ២៨ លានដុល្លារ ហើយក្រុមឆបោក បានបែងចែកឱ្យជនរងគ្រោះ ចំនួន ២៥ លានដុល្លារ គ្រាន់តែរាងរាល់ពេលដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក គឺក្រុមឆបោកបានវេចខ្ចប់រុំស្កុតពណ៌លឿង និង ប្រាប់ថាប្រាក់ទាំងនេះ មិនទាន់ឱ្យហែកភ្លាមៗទេ ត្រូវទុកច្រើនខែសិន ទើបហែកស្កុតបាន បើមិនអញ្ចឹង នឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយ។ ក្រោយមក ១ ខែ ជនរងគ្រោះមានការសង្ស័យ ក៏បានហែកដុំប្រាក់ទាំងនោះមើល ក៏ឃើញថាសុទ្ធតែជាប្រាក់ដុល្លារសែនខ្មោច និង ក្រដាសសសុទ្ធទាំងអស់ ទើបដឹងថាចាញ់បោកគេ»

តាមប្រភពបានបន្តថា ជាលទ្ធផល ជនរងគ្រោះខាតបង់ប្រាក់រហូតដល់ ៧ លានដុល្លារ (ត្រង់នេះ គឺក្រុមឆបោកបានបន្លំប្តូរប្រាក់ នៅពេលដាក់ចូលក្នុងម៉ាស៊ីន ដោយត្រឡប់ប្រាក់ពិតប្រាកដចុះទៅក្នុងប្រអប់សម្ងាត់នៅបាតម៉ាស៊ីន និង ជំនួសមកវិញនូវប្រាក់សែនខ្មោច) ហើយសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ ០២ នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ រីឯបក្ខពួកជនល្មើសដែលនៅសេសសល់ កំពុងស្រាវជ្រាវស្វែងរកបន្ត។

ភ្ជាប់ទៅនឹងបទពិសោធនៃករណីនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអំពាវនាវដល់បងប្អូន សូមមានការត្រិះរិះដោយប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត កុំឱ្យសេចក្តីលោភលន់ មកបិទបាំងភ្នែក និង រារាំងដល់ការពិចារណាយើងបាន ព្រោះថាលើលោកនេះ ពុំមានផលប្រយោជន៍ឯណា រត់មករកយើងដោយឯកឯងទេ បើគេប្រាប់យើងថាអាចរកប្រាក់បានស្រួលដោយមិនបាច់ប្រឹង យើងត្រូវសួរខ្លួនឯងថា ម្តេចគេមិនសម្ងំរកម្នាក់ឯង បែរជាមកហៅរកយើងឱ្យចូលរួមចែករំលែក ឬ កាត់បន្ថយផលប្រយោជន៍របស់គេ តើយើងត្រូវជាអ្វីនឹងគេ ចុះម្តេចគេមិនយកផលប្រយោជន៍ទាំងនោះទៅចែករំលែកជាមួយប្រពន្ធកូន បងប្អូនសាច់ញាតិ មិត្តភក្តិស្និទ្ធស្នាល ឬជនរួមជាតិគេ? នេះហើយជាទម្រង់នៃការបោកប្រាស់៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

រំជួលចិត្ត! អូស TikTok លេងសុខៗ ឃើញមនុស្សម្នាក់មុខដូចខ្លួន ពឹងឱ្យប៉ូលិសជួយស្រាវជ្រាវ តាមពិតគឺជាម្តាយដែលបែកគ្នាជាង ៣០ ឆ្នាំ

ធ្វើចិត្តមិនទាន់បានទេ! លោក ទ្រី ស៊ីថេង ចង់ធ្វើចេតិយ និង រូបសំណាកឱ្យ «ឡាក់គី» នៅកន្លែងផ្នូរ ទុកជាការចងចាំ

ឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងពីការផុសថា ដំរីឡាក់គី ស្លា/ប់ដោយសារ «ឈឺចំសៅរ៍-អាទិត្យ ពេទ្យមិន​ធ្វើការ» ជារឿងអយុត្តិធម៌សម្រាប់ក្រុមពេទ្យ

អស់ស្ទះ! «គំនូរ អរូប» របស់វិចិត្រករអ៊ីតាលីម្នាក់ ដាក់ដេញថ្លៃលក់បានជិត ២ ម៉ឺនដុល្លារ

ឆ្នាំងណាគ្របនឹងមែន! ប្រពន្ធអ្នកល្បួងក្មេងប្រុសអាយុក្រោម ១៨ ឆ្នាំថតវីដេអូរកលុយតាម Onlyfans ឯប្ដីជាអ្នកយកផុស មួយខែៗចាំតែដេកកើបលុយ

ព័ត៌មានបន្ថែម

រំជួលចិត្ត! អូស TikTok លេងសុខៗ ឃើញមនុស្សម្នាក់មុខដូចខ្លួន ពឹងឱ្យប៉ូលិសជួយស្រាវជ្រាវ តាមពិតគឺជាម្តាយដែលបែកគ្នាជាង ៣០ ឆ្នាំ

ធ្វើចិត្តមិនទាន់បានទេ! លោក ទ្រី ស៊ីថេង ចង់ធ្វើចេតិយ និង រូបសំណាកឱ្យ «ឡាក់គី» នៅកន្លែងផ្នូរ ទុកជាការចងចាំ

ឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងពីការផុសថា ដំរីឡាក់គី ស្លា/ប់ដោយសារ «ឈឺចំសៅរ៍-អាទិត្យ ពេទ្យមិន​ធ្វើការ» ជារឿងអយុត្តិធម៌សម្រាប់ក្រុមពេទ្យ

ឆ្នាំងណាគ្របនឹងមែន! ប្រពន្ធអ្នកល្បួងក្មេងប្រុសអាយុក្រោម ១៨ ឆ្នាំថតវីដេអូរកលុយតាម Onlyfans ឯប្ដីជាអ្នកយកផុស មួយខែៗចាំតែដេកកើបលុយ

ចង់សាកអត់? កប៉ាល់កម្សាន្តមួយ តម្រូវឱ្យភ្ញៀវពាក់ស៊ីវិល ចំណាយម្នាក់តែជាង ១ ម៉ឺនដល់ ៥ ម៉ឺនដុល្លារ បានស្រាលខ្លួន រំសាយកង្វល់ ស្រឡាញ់ខ្លួនឯងជាងមុន

កៀកថ្ងៃសែនក្បាលទឹក! មកដឹងត្រណម ១៨ យ៉ាង ត្រូវប្រុងប្រយ័ត្ន ក្នុងរដូវកាលសែនក្បាលទឹក ២០២៥

កម្មពៀរមែន! ទាហានថៃ ដែលធ្លាប់ឈ្លោះចង្អុលមុខស្រ្តីខ្មែរនៅប្រាសាទតាមាន់ធំថ្ងៃមុន ត្រូវគេប្រទះឃើញស្ល-ា./ប់ក្នុងបន្ទប់ទឹក

អួលដើម-ក! លោក ទ្រី ស៊ីថេង បង្ហោះវីដេអូចុងក្រោយជាមួយ ឡាក់គី ថតមុននាងលាចាកលោកមួយថ្ងៃ នៅអាចឆ្លើយឆ្លងគ្នាបាននៅឡើយ មិនគួរឈឺស្លា-ប់លឿនបែបនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ