Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

Share This

ក្នុងនាមជាផ្សារឌីជីថលដែលបង្កើតឡើងដោយកូនខ្មែរ Wingmall តែងតែនៅក្បែរសហគមន៍គ្រប់កាលៈទេសៈតាមរយៈការភ្ជាប់ទំនាក់ទំនងរវាងអ្នកទិញនិងអ្នកលក់ ក៏ដូចជារួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកលូតលាស់។

Wingmall បានដាក់ដំណើរការយុទ្ធនាការថ្មីទូទាំងប្រទេស ដើម្បីបង្កើនឱកាសក្នុងវិស័យឌីជីថលសម្រាប់អាជីវករខ្នាតតូច និងអ្នកប្រើប្រាស់ទូទៅ។ យុទ្ធនាការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងបញ្ហាប្រឈមក្នុងតំបន់ ដែលបានបញ្ជាក់ពីសារៈសំខាន់នៃដំណោះស្រាយដែលបង្កើតដោយខ្មែរ និងអាចឱ្យពលរដ្ឋគ្រប់រូបប្រើប្រាស់បាន។

Wingmall បានបង្កើតឡើងក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ដើម្បីជួយអាជីវករក្នុងស្រុក និងសម្រួលដល់ប្រជាពលរដ្ឋក្នុងការស្វែងរកទំនិញចាំបាច់។ បេសកកម្មនេះមិនគ្រាន់តែជាការធ្វើអាជីវកម្មនោះទេ ប៉ុន្តែជាការជួយឱ្យអាជីវករអាចរក្សាទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន។ សព្វថ្ងៃនេះ បេសកកម្មនេះនៅតែបន្ត ហើយរឹតតែមានភាពចាំបាច់ជាងមុន ដោយ Wingmall ប្តេជ្ញាផ្តល់ជូននូវសេវាកម្មកាន់តែប្រសើរ និងពង្រីកវិសាលភាពឱ្យកាន់តែទូលំទូលាយ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង បានលើកឡើងថា៖ «Wingmall ត្រូវបានបង្កើតឡើងដោយខ្មែរ សម្រាប់ខ្មែរ។ យើងមិនគ្រាន់តែចាប់ផ្តើមអាជីវកម្មទេ គឺយើងចូលរួមឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម។ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ទីផ្សារឌីជីថលរបស់យើងធានាថា ប្រជាពលរដ្ឋអាចទទួលបាននូវអ្វីដែលពួកគេត្រូវការ ហើយអាជីវកម្មខ្នាតតូចក៏អាចបន្តរីកចម្រើនទៅមុខបានដែរ។»

សព្វថ្ងៃនេះ Wingmall បានក្លាយជានិមិត្តរូបនៃភាពច្នៃប្រឌិត និងភាពរឹងមាំរបស់ខ្មែរ។ ផ្សារឌីជីថលនេះអនុញ្ញាតឱ្យអ្នកលក់អាចរកស៊ីបានដោយមិនកាត់កម្រៃជើងសារ ដែលមានន័យថាពួកគេអាចគ្រប់គ្រងហាង តម្លៃ និងប្រាក់ចំណេញបានដោយខ្លួនឯង។ ផ្សារឌីជីថលដ៏ងាយស្រួលនេះ បានជួយឱ្យគ្រួសារ សិស្ស និងសហគមន៍ទូទៅ អាចបញ្ជាទិញទំនិញសំខាន់ៗបានយ៉ាងឆាប់រហ័ស ក្នុងតម្លៃសមរម្យ និងមានតម្លាភាព។

លោក ម៉ានូ រ៉ាចាន់ បានគូសបញ្ជាក់បន្ថែមអំពីទស្សនវិស័យរបស់ Wingmall យ៉ាងដូច្នេះថា៖ «នេះមិនមែនគ្រាន់តែជាការបង្កើតឱ្យមានការទិញទំនិញតាមអនឡាញនោះទេ ប៉ុន្តែគឺជាការផ្តល់សិទ្ធិអំណាចជូនដល់ប្រជាជាតិយើងទាំងមូល។ យើងកំពុងកសាងទីផ្សារឌីជីថលមួយដែលឆ្លុះបញ្ចាំងពីគុណតម្លៃ, ចរន្តសេដ្ឋកិច្ច និងសក្តានុពលរបស់ប្រជាជនយើង។ ទោះបីជាអាជីវកម្មតូចធំស្ថិតនៅទីក្រុងភ្នំពេញ ឬនៅតាមបណ្តាខេត្តនានាក៏ដោយ, Wingmall នឹងនៅទីនេះដើម្បីគាំទ្រជានិច្ច។ យើងមិនមែនត្រឹមតែបង្កើតទីផ្សារឌីជីថលនោះទេ តែយើងកំពុងកសាងវេទិកាមួយដើម្បីឱ្យគ្រប់គ្នាអាចចូលរួម និងសហការគ្នាបាន។»

យុទ្ធនាការថ្មីនេះផ្តោតលើកត្តាអាទិភាពចំនួនបី៖

• ទី១៖ ផ្តល់ឱកាសឱ្យអាជីវករអាចរកចំណូលដោយឯករាជ្យដោយមិនគិតកម្រៃជើងសារ (ជើងសារ ០%)
• ទី២៖ ផ្តល់ជូនអតិថិជននូវតម្លៃដែលមានតម្លាភាព មិនបំប៉ោងតម្លៃ និងផលិតផលដែលងាយស្រួលរកទិញ
• និងទី៣៖ ពង្រីកសេវាកម្មទៅកាន់តំបន់ដែលមិនទាន់មានសេវាទៅដល់ ជាពិសេសសហគមន៍ដែលជួបការលំបាកក្នុងការផ្គត់ផ្គង់ទំនិញ

យុទ្ធនាការនេះអំពាវនាវដល់ប្រជាជនកម្ពុជា ឱ្យចូលរួមគាំទ្រអាជីវកម្មក្នុងស្រុក ទិញផលិតផលខ្មែរ និងរួមគ្នាកសាងអនាគតទីផ្សារឌីជីថលរបស់កម្ពុជា។

យុទ្ធនាការថ្មីនេះទៀតសោតបានដាក់ចេញនូវខ្លឹមសារចំនួន ៣ ដោយបង្កប់នូវសា្មរតីសាមគ្គីភាព និងលើកស្ទួយសមិទ្ធផលក្នុងស្រុក៖

• Go កាន់តែខ្ពស់ ព្រោះជនជាតិខ្មែរតែងតែក្រោកឈរជម្នះរាល់ឧបសគ្គ និងបញ្ហាប្រឈមនានា។
• Go កាន់តែប្រសើរ ព្រោះជាផ្សារឌីជីថលដែលងាយភាពស្រួលក្នុងការប្រើប្រាស់ ទីផ្សាររឹងមាំនឹងជួយលើកស្ទួយសហគមន៍ឱ្យកាន់តែប្រសើរឡើង។
• Go ដើម្បីកម្ពុជា ព្រោះនៅពេលដែលយើងគាំទ្រផលិតផលក្នុងស្រុក នោះគឺជាការកសាងអនាគតមួយដែលជារបស់យើងយ៉ាងពិតប្រាកដ។

ដោយមានការគាំទ្រពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប, Wingmall មានមោទនភាពក្នុងនាមជាទីផ្សារឌីជីថលតែមួយគត់ ដែលបង្កើត និងគ្រប់គ្រង ១០០% នៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាមោទនភាពជាតិក្នុងសម័យឌីជីថល។

លោក ម៉ានូ រ៉ាចាន់ បានគូសបញ្ជាក់ថា៖ «កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតទីផ្សារឌីជីថលមួយដែលយល់ច្បាស់ពីតម្រូវការ និងបម្រើសេវាជូនប្រជាជនយើង។ តាមរយៈការចូលរួមពីអាជីវករ និងការគាំទ្រពីអតិថិជនទាំងអស់ យើងនឹងកាន់តែរឹងមាំជាមួយគ្នា។»

សម្រាប់ម្ចាស់អាជីវកម្មដែលមានចំណាប់អារម្មណ៍ក្នុងយុទ្ធនាការ និងចង់ក្លាយជាដៃគូសហការរបស់ Wingmall សូមចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ៖ https://m.me/WingmallKH

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ពិតទេ? ការសិក្សាថ្មីបង្ហាញថា យុវវ័យពូកែលើកដាច់ មានឱកាសរកលុយបានច្រើន ជីវិតឆាប់ជោគជ័យ

ផ្ទុះល្បីខ្លាំងមិនសាប ឥលូវលេចឮថា តុក្កតា Labubu ជិតផលិតជាសាច់រឿងបញ្ចាំងដាក់រោងកុនទៀត

ថៃមិនដឹងក្បាលកន្ទុយ បង្ហោះមិនខ្មាសថាឈុតតំណាងជាតិខ្មែរ ដែល ហ្វីយ៉ាតា ត្រៀមបង្ហាញថ្ងៃស្អែក គឺប្រឡាយកាត់ពីឈុតថៃ

ព័ត៌មានបន្ថែម

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គាំទ្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងការអភិវឌ្ឍកម្លាំងពលកម្ម បរិយាបន្នហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

រួមគ្នាកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក តាមរយៈយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន «សុខភាពកុមារ និង ជាតិដែក» រដូវកាលទី២

ធនាគារ វីង ទទួលពានរង្វាន់ជាប្រតិបត្តិករឆ្នើមចំពោះការផ្តល់សេវារក្សាសុវត្ថិភាព

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ស្វែងរកព័ត៌មាន​ ឬវីដេអូ