(វីដេអូ) កតញ្ញូ! ទឹម រដ្ឋា ធ្វើឱ្យលោកប៉ារំភើបហូរទឹកភ្នែកដោយបានបំពេញក្ដីស្រមៃទិញផ្ទះលម្ហែជូនលោកក្នុងថ្ងៃចូលឆ្នាំ
អ្នកតាមដានជីវិតឯកជនរបស់តារាស្រី ទឹម រដ្ឋា បានជ្រាបហើយថាពេលនេះ អ្នកនាងកំពុងទទួលបានជីវិតមួយពេញដោយក្ដីសុខសុភមង្គល មានស្វាមី និង កូនស្រី ដែលបានសាងគ្រួសារតូចមួយយ៉ាងពេញលេញ និង កក់ក្ដៅបំផុត។
ស្របពេលទទួលបានគ្រួសារមួយដ៏មានសុភមង្គលនេះ តារាស្រី ទឹម រដ្ឋា ក៏មិនភ្លេចតួនាទីជាកូនស្រីចំពោះអ្នកមានគុណឡើយ ទោះជាពេលនេះអ្នកនាងបានបាត់បងអ្នកម្ដាយជាទីស្រឡាញ់ហើយ តែអ្នកនាងនៅសល់លោកឱពុកជាទីគោរពស្រឡាញ់ម្នាក់ទៀត ដែលតែងបង្ហាញការយកចិត្តទុកដាក់មើលថែចំពោះអ្នកមានគុណយ៉ាងកក់ក្ដៅ។
ជាក់ស្ដែង ថ្មីៗនេះ តារាស្រី ទឹម រដ្ឋា បានធ្វើឱ្យមហាជនអ្នកគាំទ្រសរសើរពីទឹកចិត្តដ៏កតញូរបស់នាង ព្រមទាំងស្វាមី ដែលបានធ្វើឱ្យលោកឱពុកមានក្ដីរំភើបចិត្តខ្លាំង ខណៈបានបំពេញក្ដីស្រមៃដ៏ធំមួយជូនលោក គឺបានទិញផ្ទះលំហែក្បែរភ្នំមួយយ៉ាងប្រណីត Surprise លោកឱពុកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ។
ក្នុងនោះ អ្នកនាង ទឹម រដ្ឋា បានរៀបរាប់ភ្ជាប់ជាមួយវីដេអូថា ៖ «ស្នាមញញឹមបញ្ជាក់ពីអារម្មណ៍ ក្ដីស្រមៃប៉ាក៏បានក្លាយជាការពិត គឺផ្ទះលំហែរក្បែរជើងភ្នំក្នុងក្ដីស្រមៃ Tim Vanna សូមបញ្ជាក់ប្រយ័ត្នយំតាមណាអ្នកទាំងអស់គ្នា»៕
សូមទស្សនាវីដេអូខាងក្រោម៖