ធ្វើឱ្យតែល្អមើល! តុលាការថៃ កាត់ទោសអតីតទាហានថៃ ដែលលួចវាយឆ្មក់ទាហានខ្មែរថ្ងៃមុន ឱ្យជាប់គុក ១៥ ថ្ងៃ និង ព្យួរទោស ១ ឆ្នាំ

Share This

កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ Sommai ជាអតីតទាហានល្បាតថៃ ដែលលួចវាយទាហានខ្មែរនៅប្រាសាទតាមាន់ធំកាលពីពេលកន្លងទៅ ត្រូវតុលាការកាត់ទោសឱ្យជាប់គុក ១៥ ថ្ងៃ ប៉ុន្តែមានការព្យួរទោសឱ្យ ១ ឆ្នាំ បើក្នុងរយៈពេល ១ ឆ្នាំនេះមិនធ្វើខុសទៀត នោះមិនបាច់ត្រូវជាប់គុកនោះទេ។

ក្នុងនោះ បន្ទាប់ពីបង្កហេតុរួច ខាងភាគីថៃបានអះអាងថានឹងយកជនបង្ករូបនេះទៅដាក់ទោសតាមផ្លូវច្បាប់ ដោយចោទប្រកាន់ពីបទការវាយដំលើរាងកាយ ដោយមិនបង្កគ្រោះថ្នាក់ដល់រាងកាយ ឬផ្លូវចិត្ត និង គ្មានបណ្តឹងបន្ថែមពីជនរងគ្រោះ។ ដោយឡែក ក្រោយមកខាងសាលក្រមរបស់តុលាការប្រទេសថៃ បានកាត់ក្តីឱ្យជនបង្កជាប់ពន្ធនាគារចំនួន ១ ខែ និង ពិន័យជាប្រាក់ ៥០០០ បាត តែដោយសារតែជនបង្កទទួលសារភាព ទើបទោសនៅសល់មកត្រឹមចំនួន ១៥ ថ្ងៃ និង ពិន័យជាប្រាក់ ២៥០០ បាត ប៉ុន្តែតុលាការបានឱ្យករណីពិសេសមួយទៀត គឺព្យួរទោសឱ្យជនបង្កចំនួន ១ ឆ្នាំ មានន័យថាបើក្នុង ១ ឆ្នាំនេះ ជនបង្កមិនបានបង្ករឿងណាមួយទៀត នោះគេនឹងរួចខ្លួន ដោយមិនចាំបាច់ជាប់ពន្ធនាគារចំនួន ១៥ ថ្ងៃនោះឡើយ។

យ៉ាងណាមិញ ប្រាក់ពិន័យរបស់ជនបង្ករូបនេះ មានអ្នកចេញឱ្យរួចរាល់ ហើយមើលទៅគឺដូចមុនដដែល គឺប្រជាជនថៃហាក់ពេញចិត្តចំពោះទង្វើដ៏អសីលធម៌របស់ជនបង្ករូបនេះ ដោយនៅតែលើកថាជាអ្នកក្លាហានស្នេហាទឹកដី។ ដោយឡែក បន្ទាប់ពីបានរួចខ្លួន ជនបង្កក៏បានបោះសម្តីថា ខ្លួនធ្វើបែបនេះព្រោះតែស្រឡាញ់ទឹកដី ហើយក៏មិនបានរត់ដែរ តែវាគឺជាជ័យជម្នះ ទាហានព្រៃវាយលឿន ឈ្នះលឿន ដកខ្លួនលឿនបែបនេះឯង៕

ប្រភព៖ Thairath

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ត្រូវដងត្រូវផ្លែគ្នាណាស់! វេហាហ៍ និង ភរិយា មាស សាលី ចេញវីដេអូម្ដងៗ ធ្វើឱ្យអ្នកគាំទ្រសរសើរថា ស្រឡាញ់ជិតដិតគ្នា ដូចសាច់ឈាមបង្កើត

ភ្ញាក់ផ្អើល! ស្ថាប័ន MUC ប្រកាសថា សុគា គឹមលាង មិនស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័ន ដោយព្រមព្រៀងបញ្ចប់កិច្ចសន្យាការងារ

បាត់មួយរយៈ! អតីតតារាស្រី ម៉េង វិមានរតនា បង្ហាញស្ថានភាពកំពុងសម្រាកព្យាបាលជំងឺនៅក្រៅប្រទេស

កំពុងពេញនិយម! ប្រុសៗនៅជប៉ុន ឥលូវនាំគ្នាទៅសាឡនតែងខ្លួនជាមនុស្សស្រី ព្រោះចង់គេចពីសម្ពាធការងារ

ឃើញសម្រស់នៅក្មេងចឹងទេ តែ ពេជ្រ សេរីរ័ត្ន មានកូនប្រុសធំទន្ទឹមខ្លួនហើយមុខក៏សង្ហាទៀត

ព័ត៌មានបន្ថែម

ថតវីដេអូចង់បាន view ច្រើនទៅឈរនោមដាក់ឆ្នាំង hotpot ក្នុងហាងគេ ឥលូវម្ចាស់ហាងប្ដឹងឱ្យម៉ែឪសុំទោស និង សងសំណងជាង ៣០ ម៉ឺនដុល្លារ

ឮតែរឿងអត់ឈប់! ទូកធំមួយគ្រឿង ត្រូវទឹកកួចកណ្តាលទន្លេចៅផ្រះយ៉ា ប៊ិះជ្រុលទៅបុ.កប៉មបុរាណនៅមាត់ទន្លេ

ជូនពរប្អូនៗបាននិទ្ទេសល្អ! បាក់ឌុបឆ្នាំនេះ មានបេក្ខជន «ជាប់» សរុបចំនួន «១២២ ៤៧៣» នាក់ ត្រូវជា ៨៤.៥៦%

មុនប្រកាសលទ្ធផលផ្លូវការ ១ ថ្ងៃ ក្រសួងបង្ហើបថា ឆ្នាំនេះ មានសិស្សជាប់និទ្ទេស A សរុបរហូតដល់ទៅ ៣០០៣ នាក់

ទឹកជំនន់វាយលុកដល់ខេត្តសុផាន់បុរី! អាជ្ញាធរថៃប្រកាសអាសន្ន ៤ ស្រុកធំៗ កំពុងស្ថិតក្នុងមហន្តរាយ

បិណ្ឌ ១២! វត្តមួយនៅត្បូងឃ្មុំ មានវេចនំ «អន្សមយក្ស» ចែកជូនពុទ្ធបរិស័ទភ្លក់ ដោយឥតគិតថ្លៃ

(វីដេអូ) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រាប់ឱ្យថៃឈប់ប្រើ «ច្បាប់ព្រៃ និង ការអនុវត្តច្បាប់អាជ្ញាសឹក» ក្រៅដែនដីរបស់ខ្លួន

ស្ថានការណ៍ព្រឹកនេះ! នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ មានភាពស្ងប់ស្ងាត់ តែកងទ័ពកម្ពុជា បន្តឈរជើងការពារ និង ប្រុងប្រយ័ត្នខ្ពស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ