មោទកភាព! លោក ឡី កំថូង ​ស្ថាបនិកដ៏ឆ្នើមក្នុងវិស័យបច្ចេកវិទ្យា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាស្ថាប័នជាតិ និង អន្តរជាតិ

Share This

បច្ចុប្បន្ន ក្រុមហ៊ុន CheckinMe ដែលជាបច្ចេកវិទ្យាគ្រប់គ្រងធនធានមនុស្សឈានមុខគេនៅកម្ពុជា បានកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលផ្ដោតសំខាន់លើការជំរុញប្រសិទ្ធភាពការងារ និង ភាពងាយស្រួលដល់ម្ចាស់អាជីវកម្ម និង ស្ថាប័នគ្រប់ជាន់ថ្នាក់ ជាមួយប្រព័ន្ធសំខាន់ៗទាំង ៣ រួមមាន៖ ប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក Attendance System, ប្រព័ន្ធគ្រប់គ្រងប្រាក់ខែបុគ្គលិក Payroll System, និង ប្រព័ន្ធគ្រប់គ្រងការលក់ CRM System។​

ក្រុមហ៊ុនបង្កើតបច្ចេកវិទ្យាថ្មីនៃការស្រង់វត្តមានតាម QR កូដដំបូងគេបង្អស់នៅកម្ពុជានេះ ត្រូវបានបង្កើតឡើងដោយ ស្ថាបនិក លោក ឡី កំថូង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe Cambodia។ ជាអ្នកដឹកនាំមួយរូប លោកតែងមានភាពច្នៃប្រឌិតខ្ពស់ និង គិតពីផលប្រយោជន៍សម្រាប់សង្គមជាតិ។ គោលដៅធំបំផុតរបស់លោក គឺចូលរួមអភិវឌ្ឍន៍បច្ចេកវិទ្យានៅកម្ពុជាឱ្យមានភាពរីកចម្រើន ជួយលើកកម្ពស់ម្ចាស់អាជីវកម្មឈានចូលទៅរកស្ដង់ដារអន្ដរជាតិ។

ប្រលូកច្រើនឆ្នាំក្នុងវិស័យបច្ចេកវិទ្យា ស្ថាបនិករូបនេះ ក៏ធ្លាប់បានចូលរួមប្រកួត និង ឈ្នះពានរង្វាន់ពីកម្មវិធីជាតិ និង អន្តជាតិជាច្រើនផងដែរ។ ក្នុងនោះរួមមាន៖ ជ័យលាភីលំដាប់រងទី ១ ឬលេខ ២ នៅតំបន់អាស៊ីអាគ្នេយ៍ក្នុងកម្មវិធី Alibaba Cloud Global Contest របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតនៅលើពិភពលោក, ពានរង្វាន់ការចាប់ផ្តើមអាជីវកម្មឌីជីថលល្អបំផុតពី Cambodia Digital Awards 2022, ចំណាត់ថ្នាក់ទី ៣ ពីកម្មវិធីប្រកួតពានរង្វាន់ សហគ្រិនខ្មែរ សហគ្រាសធុនតូច និង មធ្យម KE SME Awards 2022, និង ឈ្នះពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងក្នុងកម្មវិធី Cambodian Young Entrepreneur Award 2022។

ជាមួយនឹងការធ្វើអាជីវកម្ម កាលពីចុងខែឧសភានេះ លោកបានទទួលពានរង្វាន់ 𝐕𝐢𝐬𝐢𝐨𝐧𝐚𝐫𝐲 𝐚𝐧𝐝 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧 𝐂𝐄𝐎 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐜𝐞 𝐨𝐟 𝐭𝐡𝐞 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟓 ពីស្ថាប័ន Asia Prestige CEO Excellence Award។ ព្រឹត្តិការណ៍នេះ ជាការទទួល​ស្គាល់អ្នកដឹកនាំ ដែលមានចក្ខុវិស័យ ភាពច្នៃប្រឌិត អ្នកគ្រប់គ្រងកំពូល សហគ្រិន និង ម្ចាស់អាជីវកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ ដែលបានរួមចំណែកចំពោះសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់អាស៊ី។

មិនតែប៉ុណ្ណោះ ថ្មីៗនេះ លោកត្រូវបានជ្រើសរើសចូលរួមកម្មវិធី Plug an Play Silicon Valley Summit 2025 នៅសហរដ្ឋអាមេរិក តាមរយៈក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ (Ministry of Post and Telecommunications) ដែលនឹងធ្វើឡើងនៅថ្ងៃទី ១០-១២ ខែ មិថុនា ឆ្នាំ ២០២៥។ សមិទ្ធិផលនេះ គឺជាព្រឹត្តិការណ៍ដ៏មានមោទកភាពមួយទៀតសម្រាប់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ក្ដាប់ឱកាសជាគ្រូបង្វឹកកម្មវិធីប្រកួតរ៉េបលើកដំបូង ប្រុសឡា ចង់ឃើញនារីៗចូលប្រឡងឱ្យច្រើន ព្រោះហេតុផលមួយ

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីបេក្ខជន ខេត្តព្រះវិហារ និង ឧត្តរមានជ័យ អាចមានសំណាងក្នុងការប្រឡង ព្រោះក្រសួងមានវិធានការថ្មី

(វីដេអូ) ទើបអាយុ ៤ ឆ្នាំសោះ! កូនស្រីបណ្ដូលចិត្ត ឌី សូនិត្តា មានគំនិតបបួលម្ដាយធ្វើជំនួញ ចង់ក្លាយជាថៅកែស្រីតូចបាត់ទៅហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីបេក្ខជន ខេត្តព្រះវិហារ និង ឧត្តរមានជ័យ អាចមានសំណាងក្នុងការប្រឡង ព្រោះក្រសួងមានវិធានការថ្មី

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

ប៉ាគីស្ថាន បានផ្តល់រូបចម្លាក់ចម្លងក្នុងទម្រង់ «ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា» ដល់កម្ពុជា តម្កល់នៅសារមន្ទីរជាតិ

នៅកំពង់ធំ! សមត្ថកិច្ចរកឃើញ «ត្រីសាលម៉ុន» ជាង ៣ ពាន់គីឡូ គ្រឿងក្នុងមាន់ និង ទំនិញច្រើនមុខទៀត សុទ្ធតែខូចគុណភាព ត្រូវរឹបអូសយកទៅកម្ទេចចោល

សោកនាដកម្មថ្មីនៅថៃ! ប៉ូលិសស្រវឹង បែ-កសតិទា-ញកាំ -ភ្លើ- ង ប្រល័-យសមាជិកគ្រួសារឱ្យស្លា/ប់ និង របួស

ស្វែងរកព័ត៌មាន​ ឬវីដេអូ