ថៃបំពានច្បាប់អន្តរជាតិ! អគ្គនាយក CMAC បញ្ជាក់ពីប្រភេទគ្រាប់ជាច្រើន ដែលចោរឈ្លានពានថៃបានប្រើបំផ្លាញប្រាសាទព្រះវិហារបេតិកភណ្ឌពិភពលោក

Share This

នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ ឯកឧត្តម ហ៊ាង រតនា អគ្គនាយក CMAC នៅកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ប្រាសាទព្រះវិហារ ត្រូវបានទាហានឈ្លានពានសៀមប្រើប្រាស់ការទម្លាក់គ្រាប់បែក MK-82 (ទម្ងន់ប្រមាណ ២៣០ គ.ក) ​ជាច្រើនគ្រាប់​ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ​ ជាពិសេសគ្រាប់ផ្លោង ១៥៥ មម ​ជាមួយគ្រាប់បែកចង្កោម​ ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមួយនេះ ដែលក្នុងស្មារតីការពារបូរណភាពទឹកដី និង ប្រាសាទព្រះវិហារកេរមរតកដូនតាខ្មែរ​ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជា បានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ។

ឯកឧត្តមបានបន្តថា រយៈពេលជាង ៥០ ឆ្នាំមកហើយ ពោលគឺចាប់ខែឧសភា​ ឆ្នាំ ១៩៧៥​ ដែលគ្រាប់បែក MK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ ខណៈក្នុងអតីតសង្គ្រាមនោះ គ្រាប់បែក MK-82 ចំនួន ៩១៩​ ៦២២ គ្រាប់ ត្រូវបានទម្លាក់លើ ៥៥ ៦១៤ ទីតាំង ​ដោយមានយន្តហោះទម្លាក់ចំនួន​ ១១៥ ៨៨៦ ជើងហោះហើរទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា​ ប៉ុន្តែក្នុងពេលសង្គ្រាមនោះ​ គ្មានគ្រាប់បែក MK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារនោះទេ។

លោកបានបន្តថា ប្រាសាទព្រះវិហារ ជាទីតាំងដ៏ស័ក្តិសិទ្ធបំផុត​ សូម្បីតែអតីតព្រះមហាក្សត្រសៀមឡើងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារដើម្បីប្រោះព្រំឫទ្ធីអំណាចផងដែរ ដូចនេះរដ្ឋណា ឬ អ្នកណាបំផ្លាញប្រាសាទព្រះវិហារ​ នឹងទទួលនូវផលកម្មវិនាសហិនហោចវិញមិនខានឡើយ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ថ្ងៃនេះចេញព្រះវស្សា! ចាប់ពីស្អែកទៅ ដល់រដូវបុណ្យ «កឋិនទាន» ហើយ នេះជាអត្ថន័យនៃពិធីបុណ្យ ដែលកូនខ្មែរគួរដឹង

បាក់ទំនប់វារីអគ្គិសនីនៅវៀតណាម បែកទំហំប្រមាណ ៥ ម៉ែត្រ ធ្លាយទឹកហូរបុកខ្លាំង កំពុងគំរាមកំហែងដល់ពលរដ្ឋជាច្រើន

នាំទុក្ខដាក់ខ្លួន! Influencer ម្នាក់ ធ្វើវីដេអូដើរយកស៊ឺរ៉ាំងចាក់ថ្នាំទទេ ចាក់បន្លាចអ្នកដើរតាមផ្លូវ មានអីត្រូវប៉ូលិសចាប់ដាក់គុក

តាមឱ្យទាន់! ចាប់ផ្សឹកលោកបារាជិកមួយអង្គ ជាចៅអធិការវត្តភ្នំរាបនៅកំពត ដែលល្បីច្នៃល្អាងភ្នំទេសចរណ៍ ក្រោយបែ-កធ្លា-យ មានរឿងអាស្រូវដេ-កឱ-បស្រីស្នេហ៍

មិញភរិយាបង្ហោះសារដឹងកំហុស ឥលូវ ថមមី ជាប្តីបង្ហោះសារទទួលខុសដែរ តែបែរជាឆ្លៀតសួរថាហេតុអ្វីមានហាងសៀមលក់នៅលើព្រលានថ្មី

ព័ត៌មានបន្ថែម

ថ្ងៃនេះចេញព្រះវស្សា! ចាប់ពីស្អែកទៅ ដល់រដូវបុណ្យ «កឋិនទាន» ហើយ នេះជាអត្ថន័យនៃពិធីបុណ្យ ដែលកូនខ្មែរគួរដឹង

បាក់ទំនប់វារីអគ្គិសនីនៅវៀតណាម បែកទំហំប្រមាណ ៥ ម៉ែត្រ ធ្លាយទឹកហូរបុកខ្លាំង កំពុងគំរាមកំហែងដល់ពលរដ្ឋជាច្រើន

តាមឱ្យទាន់! ចាប់ផ្សឹកលោកបារាជិកមួយអង្គ ជាចៅអធិការវត្តភ្នំរាបនៅកំពត ដែលល្បីច្នៃល្អាងភ្នំទេសចរណ៍ ក្រោយបែ-កធ្លា-យ មានរឿងអាស្រូវដេ-កឱ-បស្រីស្នេហ៍

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

កុំអែអង់! សល់ជាង ១ ខែទៀតទេ ផុតថ្ងៃកំណត់បង់ពន្ធយានយន្ត ២០២៥ ហើយ កុំភ្លេចរួសរាន់ទៅបង់ឱ្យបានទាន់ពេល

ភ្ញាក់ផ្អើល! អក្សរ R I P ​ដាក់លើរូបភាពគំនូរស-ខ្មៅរបស់នាយកសាលាដូង កំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភខ្លាំង

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ស្វែងរកព័ត៌មាន​ ឬវីដេអូ