វ័យ ៤០ ឆ្នាំ សុគន្ធ និសា លេងស្ទីលបែប Rock ច្នៃរ៉ូប និង ម៉ូដសក់ប្លែកទាក់ភ្នែកអស់ស្ទះ
ក្នុងចំណោមសិល្បករ សិល្បការិនីជាច្រើន សុគន្ធ និសា ត្រូវបានមហាជនចាត់ទុកជាតារាស្រីសាច់ចាំ មានសម្បុរស្បែកភ្លឺថ្លាសម៉ដ្ឋរលោង ជាពិសេសរូបសម្រស់របស់តារាស្រីរូបនេះនៅតែក្មេងជាងវ័យ ទោះបីជាអាយុ ៤០ ឆ្នាំហើយក្ដី។
ជាការពិត កន្លងមកតារាចម្រៀងស្រីរូបនេះតែងឆក់បានចំណាប់អារម្មណ៍មហាជនអ្នកគាំទ្រជាមួយរូបសម្រស់របស់អ្នកនាង ដែលតែងបង្ហាញខ្លួនជាមួយការតុបតែងខ្លួនស្អាតៗ ប្លែកទាក់ភ្នែក ទាំងលើឆាក និង លើបណ្ដាញសង្គម។
ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀងស្រីសាច់ចាំរូបនេះកាន់តែឆក់បានការចាប់អារម្មណ៍ និង ពាក្យពេចន៍សរសើរពីមហាជនមិនដាច់ពីមាត់ ខណៈអ្នកនាងបង្ហាញខ្លួនជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol Junior រដូលកាលទី ២ វគ្គ Live Show សប្ដាហ៍ទី ៤ ជាមួយនឹងការតុបតែងរំលេចខ្លួនក្នុងឈុតបែប Rock ដោយតែងឈុតរ៉ូបស្បែកពណ៌ខ្មៅ ច្នៃអាវក្រៅរំលេចពណ៌ចម្រុះ ថែមទាំងមានកងដែកតូចៗជាម៉ូដទៀតផង។ លើសពីនោះ ក្រឡេកទៅមើលម៉ូដសក់វិញ តារាស្រីវ័យ ៤០ ឆ្នាំ រូបនេះ ក្រងសក់ និង យកឃ្នៀបកៀបសៀវភៅមកដាក់ពេញក្បាល។
រូបភាពទាំងនេះ កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រចែករំលែក និង ធ្វើការបញ្ចេញមតិសរសើរចំពោះរូបសម្រស់យ៉ាងទាក់ទាញរបស់អ្នកនាងក្នុងឈុតមួយនេះផងដែរ៕