ផ្ទុះប្រតិកម្មខ្លាំង ក្រោយឃើញវីដេអូតារាភាពយន្តជើងចាស់ សុខ ស្រីមុំ ថ្លើមធំ ហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

Share This

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok កំពុងផ្ទុះការភ្ញាក់ផ្អើល និង ចែករំលែកនូវវីដេអូមួយរបស់អតីតតារាភាពយន្តជើងចាស់ អ្នកស្រី សុខ ស្រីមុំ ដោយបានប្រើពាក្យធ្ងន់ៗប្រមាថដល់អង្គព្រះមហាក្សត្រខ្មែរ និង សម្ដេចព្រះមហាក្សត្រីយានី ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់នៃប្រជានុរាស្ត្រខ្មែរ។

ក្នុងវីដេអូនោះ អ្នកនាង សុខ ស្រីមុំ បានប្រើពាក្យមិនគម្បីក្នុងន័យប្រមាថយ៉ាងធ្ងន់ធ្ងរដល់ អង្គព្រះមហាក្សត្រ និង សម្ដេចព្រះមហាក្សត្រីយានី ថាមិនបានយាងទៅសួរសុខទុក្ខប្រជានុរាស្ត្រនៅជំរុំភៀសសឹក និង កងកម្លាំងទាហានកំពុងឈរជើងការពារបន្ទាត់ព្រំដែន។

ពាក្យសម្តីខាងលើនោះដែរ បានធ្វើឱ្យប្រជានុរាស្ត្រខ្មែរមិនអាចទទួលយកបាន ដោយមានអ្នកចូលបញ្ចេញមតិប្រតិកម្មជាបន្តបន្ទាប់ និង បានលើកឡើងថា អ្នកនាង សុខ ស្រីមុំ ទៅក្រៅប្រទេសយូរភ្លេចកំណើត និង ខ្លះទៀតលើកឡើងថា តារាភាពយន្តរូបនេះមិនបានដឹងព័ត៌មានក្នុងស្រុកអីបន្តិចសោះឡើយ ទើបថ្លើមធំហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រ និង សម្ដេចហ្លួងម៉ែ។

ក្រោយបង្ហោះវីដេអូមិនបានប៉ុន្មាន គេសង្កេតឃើញថា អ្នកនាង សុខ ស្រីមុំ បានលុបវីដេអូនោះចោលវិញ តែទោះជាយ៉ាងនេះក្ដី វីដេអូនោះត្រូវបានសាយភាយជាបន្តបន្ទាប់ទៅហើយ ពេញក្នុងបណ្តាញសង្គម Tik Tok និង ហ្វេសប៊ុក ជាមួយនឹងការបញ្ចេញមតិប្រតិកម្មរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនដល់តារាភាយន្តជើងចាស់ សុខ ស្រីមុំ៕

យើងខ្ញុំសុំអធ្យាស្រ័យក្នុងការបង្ហាញវីដេអូ ដោយសារក្នុងខ្លឹមសារវីដេអូ អ្នកនាង សុខ ស្រីមុំ បានប្រើពាក្យមិនសមរម្យប្រមាថចំពោះអង្គព្រះមហាក្សត្រខ្មែរ និង សម្តេចហ្លួងម៉ែ៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

 

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អ្នកគ្រូណាលីបង្ហើបត្រួសៗ បើចង់ឱ្យខ្មែរយើងខ្លាំង សេដ្ឋកិច្ចខ្លាំង ប្រជាជនមានជីវភាពល្អប្រសើរ យើងគួរចាប់ផ្ដើមធ្វើរឿង ៤ យ៉ាងនេះ

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត សម្ដែងក្ដីឈឺចាប់ ពេលឃើញទិដ្ឋភាពស្រ្តីខ្មែរស្លូតត្រង់មោះមុតមិនខ្លាច «ដៃម្ខាងបីកូន ដៃម្ខាងរុញបន្លាលួស» តតាំងនឹងចោរថៃឈ្លានពាន

(វីដេអូ) គ្រាប់ពេជ្រកម្ពុជា! ត្រឹម ១ ឆ្នាំ កុមារី Hamelet Vanessa ដណ្ដើមបានមកុដលើឆាកអន្តរជាតិធំៗ ២ ជូនមាតុភូមិ

ឥទ្ធិពលព្យុះ «កាជិគី» វាយប្រហា.រប្រទេសវៀតណាម ស្លា./ ប់មនុស្ស ៣ នាក់ និង ជន់លិចដាបក្រុងហាណូយ

អ៊ឹម ជីវ៉ា និង ឌួង ហ្សូរីដា ប្រតិកម្មខ្លាំង ឆ្លើយតបទៅអតីតតារាភាពយន្ត សុខ ស្រីមុំ ដែលហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

ព័ត៌មានបន្ថែម

(វីដេអូ) គ្រាប់ពេជ្រកម្ពុជា! ត្រឹម ១ ឆ្នាំ កុមារី Hamelet Vanessa ដណ្ដើមបានមកុដលើឆាកអន្តរជាតិធំៗ ២ ជូនមាតុភូមិ

អ៊ឹម ជីវ៉ា និង ឌួង ហ្សូរីដា ប្រតិកម្មខ្លាំង ឆ្លើយតបទៅអតីតតារាភាពយន្ត សុខ ស្រីមុំ ដែលហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

(វីដេអូ) ទូកទៅ កំពង់នៅ! សិល្បករចូលរួមកុះករ និង បំពាក់កម្រងផ្កាលើរូបថតលោក កៅ សីហា ក្នុងឱកាសសម្ពោធរឿង «ភូមិគ្រឹះអាគម»

ឃើញខំមិនអវិជ្ជមានលើ ពេជ្រ ថៃ ដដែលៗពេក! ហ៊ាទី ទ្រាំមិនបាន បញ្ចេញអារម្មណ៍ហួសចិត្ត ខណៈនៅក្រៅ ពេជ្រថៃ ជាក្មេងល្អ មានចរិតរមទមណាស់

ត្រៀមផ្ទេរមកុដអន្តរជាតិ! លី មួយលាង បង្ហាញខ្លួនយ៉ាងលេចធ្លោ និង មានកិត្តិយសខ្លាំងក្នុងនាមជា Queen នៃកម្មវិធីប្រកួតនៅឥណ្ឌា

(វីដេអូ) ក្ដុកក្ដួលណាស់! ធ្លាប់មានអនុស្សាវរីយ៍នឹងគ្នា ឧកញ៉ា ព្រាប សុវត្ថិ បន់ស្រន់ឱ្យដំរី Lucky ជាតិក្រោយកើតជាមនុស្ស

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុត អ្នកផលិតមាតិកាវីដេអូ ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណីហើយ និង រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

(វីដេអូ) ជីវិតអាពាហ៍ពិពាហ៍ស្ងប់ស្ងាត់មួយរយៈ កែវ ឡាវីញ និយាយទាំងញញឹមថា ពេលនេះនាងនៅម្នាក់ឯង

ស្វែងរកព័ត៌មាន​ ឬវីដេអូ