ធនាគារ វីង ឈ្នះពានរង្វាន់ ២ នាំមុខគេផ្នែកឌីជីថល ឆ្នាំ ២០២៥ ពីទស្សនាវដ្តីចក្រភពអង់គ្លេស

Share This

ធនាគារឌីជីថលឈានមុខគេរបស់កម្ពុជា ទទួលបានកំណត់ត្រាថ្មីមួយក្នុងការលើកកម្ពស់នវានុត្តន៍ និងបរិយាបន្នហិរញ្ញវត្ថុ។

ធនាគារ វីង ដែលជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា ទទួលបានសមិទ្ធផលថ្មីមួយដែលធ្វើឱ្យកិត្តិនាមរបស់ខ្លួនកាន់តែរឹងមាំបន្ថែមទៀត ក្នុងនាមជាស្ថាប័ននាំមុខគេលើការជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពសម្រាប់ឆ្នាំ២០២៥ ចំនួន២ ពីទស្សនាវដ្តីល្បីល្បាញនៅចក្រភពអង់គ្លេស Global Banking & Finance Review។ ពានរង្វាន់ទាំង ២ នេះរួមមាន៖
• ពានរង្វាន់នវានុវត្តន៍នាំមុខគេនៅកម្ពុជាលើការផ្តល់កម្ចីឌីជីថលឆ្នាំ ២០២៥
• ពានរង្វាន់នវានុវត្តន៍នាំមុខគេនៅកម្ពុជាសម្រាប់គណនីសន្សំឆ្នាំ ២០២៥
ជ័យលាភីនេះ សរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នៃការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការកសាងអនាគតមួយដែលសេវាហិរញ្ញវត្ថុកាន់តែសាមញ្ញ ឆ្លាតវៃ ហើយងាយស្រួលដែលអាចប្រើប្រាស់បានគ្រប់គ្នា។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ «ពានរង្វាន់ទាំងនេះឆ្លុះបញ្ចាំងពីបេសកកម្មដ៏ច្បាស់លាស់របស់យើងខ្ញុំ ដែលតែងតែខិតខំជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ នៅធនាគារ វីង បច្ចេកវិទ្យាមិនគ្រាន់តែប្រើប្រាស់ដើម្បីបង្កើននូវភាពងាយស្រួលប៉ុណ្ណោះទេ តែវាដើរតួជាផ្នែកមួយនៃការផ្តល់សិទ្ធអំណាចដល់ប្រជាជនកម្ពុជា ដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់ពួកគាត់ប្រកបដោយទំនុកចិត្តបំផុត»

ជ័យលាភីនេះបានប្រគល់ជូនចំពោះ វីងឌីជីថលឡូន ដែលជាសេវាកម្មដ៏លេចធ្លោមួយក្នុងការផ្តល់កម្ចីតាមបែបទំនើប និងលឿនរហ័សនៅកម្ពុជា។ អតិថិជនអាចស្នើកម្ចីតាមអេប Wing Bank ជាមួយជំហានងាយៗ ដោយទទួលបានការអនុម័តភ្លាមៗ ហើយទឹកប្រាក់កម្ចីនឹងផ្ទេរចូលគណនី វីង របស់អតិថិជនផ្ទាល់តែម្តង។ ការមិនទាមទារនូវឯកសារស្មុគស្មាញ មិនរង់ចាំយូរ និងមិនចាំបាច់ធ្វើដំណើរទៅសាខាផ្ទាល់ ធនាគារ វីង បានធ្វើឱ្យការស្នើកម្ចីអាចដំណើរការរលូនដូចប្រតិបត្តិការឌីជីថលផ្សេងទៀតដែរ។

វីងឌីជីថលឡូន អនុញ្ញាតអតិថិជនអាចស្នើកម្ចីរហូតដល់ ៥០.០០០ ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ ១% ក្នុងមួយខែ ហើយការសងត្រលប់បានរហូតដល់រយៈពេល ៣ឆ្នាំ។ កាន់តែពិសេស អតិថិជនមិនចាំបាច់ដាក់ទ្រព្យបញ្ចាំ ហើយទំហំកម្ចីអាស្រ័យលើភាពញឹកញាប់នៃការប្រើប្រាស់សេវាកម្មរបស់ធនាគារ វីង។ កាលពីពេលថ្មីៗនេះ ធនាគារ វីង ក៏បានដាក់ចេញនូវកម្មវិធីណែនាំ ឌីជីថលឡូនអ៊ែតវ៉េនឆឺ (Digital Loan Adventure) ដើម្បីជួយឱ្យអតិថិជនទទួលបានលក្ខណៈសម្បត្តិពេញលេញក្នុងការស្នើកម្ចី ដោយអតិថិជនធនាគារ វីង ទាំងអស់គ្រាន់តែធ្វើប្រតិបត្តិការទូទាត់ឱ្យបានញឹកញាប់ បញ្ចូលកាតទូរសព្ទ ទូទាត់វិក្កយបត្រទឹក-ភ្លើង និងការផ្ទេរប្រាក់ជាដើម ដែលការប្រើប្រាស់ជាប្រចាំបែបនេះនឹងជួយបង្កើនលទ្ធភាពស្នើកម្ចីពី វីងឌីជីថលឡូនបានកាន់តែច្រើន។

លោក Tallal Uh Rehman នាយកគ្រប់គ្រងធនាគារឌីជីថល នៃធនាគារ វីង បានលើកឡើងថា៖ «យើងខ្ញុំមានគោលបំណងច្បាស់លាស់ក្នុងការបង្កើតផលិតផល ដោយមិនគ្រាន់តែផ្តល់កម្ចីប៉ុណ្ណោះទេ តែផលិតផលនោះដើរតួជាដំណោះស្រាយដែលជួយឱ្យអ្នកប្រើប្រាស់អាចចាត់ចែងតម្រូវការហិរញ្ញវត្ថុរបស់ពួកគាត់បានពេញលេញ។ ជាមួយកម្មវិធីណែនាំ ឌីជីថលឡូនអ៊ែតវ៉េនឆឺ អតិថិជននឹងទទួលការណែនាំនូវជំហានជាក់លាក់ដែលអាចអនុវត្តបាន ហើយបង្កើតលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការស្នើកម្ចី ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុដែលចាំបាច់»

ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងការផ្តល់សេវាកម្ចីតាមឌីជីថលដ៏ទំនើបនេះ បានធ្វើឱ្យធនាគារ វីង ត្រូវបានទទួលស្គាល់ជាស្ថាប័ននាំមុខគេក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុដែលជំរុញដោយ ប្រព័ន្ធឌីជីថល។ ពានរង្វាន់ដែលប្រគល់ជូនដោយស្ថាប័ន Global Banking & Finance Review គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែងឥតងាករេរបស់ធនាគារ វីង ដែលតែងតែបង្កើតនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ស្របតាមបរិការណ៍សេដ្ឋកិច្ចដែលកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសការកើនឡើងនៃអ្នកប្រើប្រាស់ស្មាតហ្វូន។

ជាមួយគ្នានេះ ធនាគារ វីង ក៏ទទួលបានជ័យលាភីលើការផ្តល់ដំណោះស្រាយច្នៃប្រឌិតសម្រាប់ការសន្សំផងដែរ នោះគឺគណនី «សន្សំដើម្បីគោលដៅ» ដែលផ្តល់ជូនអតិថិជននូវជម្រើសសន្សំឆ្លាតវៃដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុដែលចង់បាននាពេលអនាគត។ អតិថិជនអាចដាក់សន្សំតែម្នាក់ឯង ឬជាក្រុមក៏បាន ហើយថែមទាំងអាចបើកគណនីច្រើនជាងមួយ ដើម្បីគ្រប់គ្រងគោលដៅហិរញ្ញវត្ថុផ្សេងៗគ្នាបានយ៉ាងងាយស្រួល មិនថាសម្រាប់ការសិក្សាអប់រំ ទិញផ្ទះថ្មី ឬការទិញអ្វីមួយក្នុងក្ដីស្រមៃនោះឡើយ។ អ្នកប្រើប្រាស់អាចកំណត់ចំនួនទឹកប្រាក់ដែលចង់សន្សំ កំណត់ពេលជាក់លាក់ដែលចង់សម្រេចគោលដៅ ហើយថែមទាំងអាចដាក់ប្រាក់សន្សំដោយផ្ទាល់ ឬកំណត់មុខងារសន្សំស្វ័យប្រវត្តិក៏បាន។ ការផ្តល់នូវភាពបត់បែបនេះ អាចធានាបានថា អតិថិជនអាចរក្សាការអត់ធ្មត់ជាប់លាប់ ហើយតាមដានគោលដៅសន្សំបានយ៉ាងងាយស្រួល។

លោក Tallal Uh Rehman បានបន្តទៀតថា៖ «គណនី សន្សំដើម្បីគោលដៅ គឺផ្តល់ជូនលើសពីលក្ខណៈពិសេសនៃការសន្សំ ព្រោះវាជាមធ្យោបាយដ៏ឆ្លាតវៃមួយក្នុងការបង្កើតទម្លាប់កសាងហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំ ហើយអាចប្រើប្រាស់បានគ្រប់សម័យកាលទៀតផង។ មិនតែប៉ុណ្ណោះការសន្សំដោយភាពឆ្លាតវៃបែបនេះ ជួយឱ្យអ្នកប្រើប្រាស់ទូទៅ និងក្រុមគ្រួសារ អាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេបានយ៉ាងល្អ ហើយអាចរៀបចំផែនការដោយទំនុកចិត្តថែមទៀត។ តាមរយៈការរួមបញ្ចូលគ្នានូវមុខងារស្វ័យប្រវត្តិដែលមានភាពបត់បែន យើងធ្វើឱ្យការសន្សំកាន់តែសាមញ្ញ ហើយអាចសម្រេចបាន មិនថាគោលដៅសន្សំនោះសម្រាប់ត្រៀមទិញរបស់ក្នុងក្តីស្រមៃ ទំនុកបម្រុងសម្រាប់ការអប់រំកូនៗ ឬគោលដៅស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែងនោះឡើយ។ ទាំងនេះគឺស្របតាម បេសកកម្មរបស់យើងក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្ន ដែលជួយឱ្យប្រជាជនកម្ពុជាខិតកាន់តែជិតទៅនឹងគោលដៅដែលចង់បាន»

ជាមួយនឹង គណនីសន្សំដើម្បីគោលដៅ អតិថិជននឹងទទួលបានអត្រាការប្រាក់ចាប់ពី ១,៥% ដល់ទៅ ៥% ក្នុងមួយឆ្នាំអាស្រ័យលើរយៈពេលនៃការសន្សំ ហើយការដាក់ប្រាក់សន្សំដំបូងចាប់ពី ៥ ដុល្លារអាមេរិក ឬ ២០.០០០ រៀលប៉ុណ្ណោះ ដែលធ្វើឱ្យការសន្សំកាន់តែងាយស្រួលសម្រាប់អតិថិជនទាំងអស់។

ការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ វីង ក្នុងការផ្តល់ដំណោះស្រាយធនាគារដែលងាយស្រួល រហ័ស និងតម្លាភាព បង្កើតបាននូវស្តង់ដាគំរូថ្មីមួយក្នុងនាមជាធនាគារឌីជីថលឈានមុខគេនៅកម្ពុជា ហើយការខិតខំប្រែងនោះត្រូវបានទទួលស្គាល់ទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។ ផ្តើមពីការទទួលស្គាល់ដំបូងពីកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា រហូតដល់ពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាព ធនាគារ វីង នៅតែជឿជាក់យ៉ាងមុតមាំថាភាពច្នៃប្រឌិត និងបរិយាបន្នហិរញ្ញវត្ថុ គឺត្រូវដើរទន្ទឹមគ្នា ដើម្បីនាំមកនូវផលវិជ្ជមាន និងភាពរីកចម្រើននៅក្នុងសហគមន៍។

ហើយសមិទ្ធផលនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ក្នុងនាមជាធនាគារកូនខ្មែរសុទ្ធសាធ ហើយបង្កើតឡើងដើម្បីខ្មែរ ធនាគារ វីង កំពុងខិតខំបន្ថែមទៀតសំដៅជំរុញនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលអាចឆ្លើយតបទៅនឹងភាពរីកចម្រើនក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ អ្នកប្រើប្រាស់នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីនវានុវត្តន៍បច្ចេកវិទ្យា សំដៅបង្កើនដំណោះស្រាយដែលកាន់តែងាយស្រួលប្រើប្រាស់ ហើយទូលំទូលាយ ដែលនេះជាទឡ្ហីករណ៍មួយដែលថា សេវាធនាគារអនាគតកាល កំពុងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់ ហើយធនាគារ វីង កំពុងដើរតួនាទីដ៏សំខាន់ក្នុងដំណើរឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់នេះ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.wingbank.com.kh ឬទាញយកអេប Wing Bank ដើម្បីស្វែងរកសេវាកម្មដែលឈ្នះពានរង្វាន់ ឥឡូវនេះ!

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

មិនមែនបានតែមួយឆាវទេ! បញ្ញាសិទ្ធិ តារាប្រុស ១ រូបទៀត ប្រកាសទទួលផ្សព្វផ្សាយផលិតផលខ្មែរជូនប្រជាជនខ្មែរ ដោយមិនគិតថ្លៃ

ការងារសិល្បៈកំពុងមមាញឹក ឥលូវ ថេណា ថែមមុខរបរថ្មី ប្រឡូកក្នុងវិស័យជំនួញ ត្រៀមខ្លួនក្លាយជាថៅកែ

ខ្លាំងប៉ះខ្លាំង! ជិះម៉ូតូមកជ្រួសមុខគ្នា តែម្នាក់ៗចិត្តសឿងមិនខ្ចីគេច សុខចិត្តវ៉ៃចន្ទល់ម៉ូតូទល់មុខគ្នាជាង ៤ ម៉ោងកណ្តាលផ្លូវ

ស្ត្រីជាពលករខ្មែរម្នាក់គ្រប់ខែត្រូវឆ្លងទន្លេ តែត្រូវមន្ទីរពេទ្យថៃមួយដឹកមកព្រំដែនខេត្តកោះកុង សំណាងគ្រូពេទ្យខ្មែរសង្គ្រោះទាន់ពេល ម្តាយ និង កូនសុខសប្បាយ

ឱកាសក្លាយជាគូស្នេហ៍សំណាងក្នុងកម្មវិធី អាពាហ៍ពិពាហ៍ បេះដូង និង បេះដូង រដូវកាលទី ៣ បានមកដល់ហើយ!

ព័ត៌មានបន្ថែម

ឱកាសក្លាយជាគូស្នេហ៍សំណាងក្នុងកម្មវិធី អាពាហ៍ពិពាហ៍ បេះដូង និង បេះដូង រដូវកាលទី ៣ បានមកដល់ហើយ!

ហេតុអ្វីការពន្យារកំណើតសំខាន់សម្រាប់គម្រោងគ្រួសារ?

ស្មាតហ្វូនលេងហ្គេមបំពាក់ឈីបខ្លាំង 5G ដែលមានស្ទីលទាក់ទាញបំផុត ក្នុងកម្រិតតម្លៃខ្ទង់ ៣០០ ដុល្លារ

មូលហេតុដែល ASUS ឈានមុខគេក្នុងការថែទាំក្រោយពេលទិញ ជាមួយនឹង Perfect Warranty

ធនាគារ វីង និង សមាជិកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ប្រគល់អំណោយដល់យោធិន និង គ្រួសារជនភៀសសឹកនៅខេត្តសៀមរាប

ក្រុមហ៊ុន GAC កំពុងបោះជំហានយ៉ាងមុតមាំ និង ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីអតិថជន

ASUS Cambodia បានប្រកាស​ ASUS TUF Gaming F16 កំណែ​ទម្រង់ថ្មី​សន្លាង ការរចនា​ស្រាល ដំណើរការ​ដោយ AI កាន់​តែ​ប្រសើរ

វីង អបអរសាទរខួប ១៧ ឆ្នាំ ក្នុងការបម្រើសេវាហិរញ្ញវត្ថុនៅកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ