ក្ដៅទាំងយប់! នៅមុននេះ លោក ហ្សូណូ បង្ហោះនូវលិខិតបំភ្លឺលើកឡើងចំៗយ៉ាងលម្អិត ពីបញ្ហាដែលកើតឡើងជាមួយអតីតភរិយា
ថ្មីៗនេះ ទំព័រហ្វេសប៊ុកផេកកម្មវិធី «អ្នកជិតខាង» បានបង្ហាញឈុតវីដេអូពិសេសមួយ ក្នុងកិច្ចសម្ភាសជាមួយតារាចម្រៀងល្បីឈ្មោះ ហ្សូណូ ដែលលោកបានរំឭកពីរឿងរ៉ាវអតីតកាលរបស់លោក ជាមួយអតីតប្រពន្ធ ដោយមួយរយៈមកនេះ បានក្លាយជាប្រធានបទក្ដៅគគុក អ្នកមហាជនយកទៅជជែកវែកញែកពាសពេញ។
នៅក្នុងវីដេអូខ្លីនោះ លោក ហ្សូណូ ហាក់នៅតែមិនបានបង្ហាញអ្វីច្រើនទេពីរឿងរ៉ាវឯកជន ដែលមានស្នាមប្រេះឆានឹងអតីតភរិយា គឺអ្នកនាង ចាន់ សុផានី ប៉ុន្ដែយ៉ាងណា លោកក៏បានលើកឡើងថា ដ្បិតថាលោកមិនតបតនៅលើបណ្ដាញសង្គម ប៉ុន្ដែលោកបានតបតទៅតាមផ្លូវច្បាប់រួចរាល់ហើយ រង់ចាំឱ្យផ្លូវច្បាប់ចាត់ការតាមនីតិវិធីចុះ ។យ៉ាងណាមិញ នៅវេលាម៉ោង ៧ យប់ ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នេះ ស្រាប់តែគណនីហ្វេសប៊ុករបស់លោក ហ្សូណូ បានបង្ហោះឡើងនូវលិខិតបំភ្លឺពាក់ព័ន្ធនឹងរឿងរ៉ាវទាំងអស់ ឱ្យមហាជនបានឃើញយ៉ាងច្បាស់ កុំឱ្យមានការយល់ច្រឡំចំពោះលោកតទៅទៀត។ សូមអានលិខិតបំភ្លឺលម្អិតខាងក្រោមនេះ៖