(វីដេអូ) ភរិយា ស៊ូលី ផេង បង្ហោះរូបស្វីតៗតាំងពីឆ្នាំ ២០២០ ជាមួយស្វាមី ស្រាប់តែអ្នកគាំទ្រនាំគ្នាជជែកពីប្រធានមួយព្រាត

Share This

បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាជិតមួយឆ្នាំហើយ បើគិតចាប់តាំងពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ ដែលតារាចម្រៀងសំឡេងផ្អែមលោក ស៊ូលី ផេង បានដឹកដៃកូនក្រមុំអ្នកខេត្តកំពង់ចាមរៀបការក្លាយជាប្តីប្រពន្ធតាមប្រពៃណី។

ក្នុងនោះដែរ គេចាំបានថា មុននឹងថ្ងៃមង្គលការបានមកដល់ លោក ស៊ូលី ផេង បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស្ងាត់ៗលោកបង្ហាញរូបភាព Pre-Wedding ខណៈកន្លងមកលោកមិនធ្លាប់លេចឮដំណឹងមានម្ចាស់ចិត្តសោះនោះ។

ក្រោយរៀបការរួច លោក ស៊ូលី ផេង ក៏មើលទៅហាក់រស់នៅយ៉ាង Private ក្នុងជីវិតគូរបស់លោកយ៉ាងស្ងប់ស្ងាត់មានក្ដីសុខជាមួយនឹងភរិយា គឺអ្នកនាង ឡេង វល័ក្ខ ដោយពួកគេមិនសូវបង្ហាញពីជីវិតឯកជននៅលើបណ្ដាញសង្គមដូចគូស្នេហ៍សិល្បៈមួយចំនួនឡើយ។ លើសពីនេះ ដ្បិតថាជីវិតពិតរបស់ ស៊ូលី ផេង មានស្នេហាដ៏ផ្អែមល្ហែមជាមួយភរិយាក្ដី ប៉ុន្ដែលោកនៅតែបន្តចេញបទចម្រៀងបែបមនោសញ្ចេតនាស្នេហាឈឺចាប់បម្រើអារម្មណ៍អ្នកគាំទ្រដដែល។

យ៉ាងណាមិញ ថ្មីៗនេះ ភរិយាលោក ស៊ូលី ផេង គឺអ្នកនាង ឡេង វល័ក្ខ បានបង្ហោះរូបភាពរំឭកអនុស្សាវរីយជាមួយនឹងស្វាមីតាំងពីឆ្នាំ ២០២០ រហូតមកដល់ឆ្នាំ ២០២៤ ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរពីទំនាក់ទំនងយ៉ាងស្ងប់ស្ងាត់របស់អ្នកទាំង ២ តាំងពីជាសង្សារ រហូតក្លាជាគូដណ្តឹង និង បានរៀបការនឹងគ្នា។

លើសពីនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺអ្នកគាំទ្រចូលទៅបញ្ចេញមតិស្រដៀងៗគ្នា ដោយចំអន់លេងជាមួយ Idol ស៊ូលី ផេង ថា៖​ «បទបង ស៊ូលី ផេង Sad តែអ្នកច្រៀងមិន Sad ទេ Pink ខ្លាំង», «បង ស៊ូលី ផេង នាំគេ Sad ប៉ុន្តែគាត់ឡើង sweet», «គាត់មានគូហើយ តាមពិត single តែអ្នកស្ដាប់បទគាត់ហ្នឹង» និង «Sad តាម song បង ស៊ូលី ផេង ៥ ឆ្នាំ ប៉ុន្តែជីវិតពិតរបស់គាត់»៕

សូមទស្សនា វីដេអូខាងក្រោម៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធ្លាប់ឈរលើឆាក MU ដូចគ្នា! រៀមច្បង MUC ៣ ជំនាន់ បង្ហាញមោទកភាព ផុសសារលើកទឹកចិត្ត ហ្វីយ៉ាតា យ៉ាងកក់ក្ដៅបំផុត

អ្នកមានប្តីចាប់អាជីពទាំងនេះ អាចគ្រាំទ្រូងស្ល-ា//ប់ ព្រោះការសិក្សាថ្មីបង្ហាញថា ពួកគេភាគច្រើនតែងលួចលាក់ទៅស៊ីនំក្រៅផ្ទះ

ករណីកម្រជួប! កែវសេរ៉ាមិចប៉ុនណាណីជាប់ក្នុងរន្ធគូ-ថ តែទ្រាំត្បៀតទុកអស់ ៣ ថ្ងៃ ចុងក្រោយឈឺខ្លាំងទ្រាំលែងបាន ទើបព្រមសារភាព

លែងទុកមុខរាប់គ្នាហើយ! Omar Harfouch គណៈកម្មការដើរចេញពី MU ទម្លាយមូលហេតុដ៏រសើបថា បវរកញ្ញាឈ្នះមកុដគឺដោយសារខ្សែ

មិនមានឱកាសចូល Top ! ហ្វីយ៉ាតា ចុះពីលើឆាកប្រកួត MU ភ្លាម ផុសសារដ៏មានន័យនេះផ្ញើជូនអ្នកគាំទ្រកម្ពុជា

ព័ត៌មានបន្ថែម

ធ្លាប់ឈរលើឆាក MU ដូចគ្នា! រៀមច្បង MUC ៣ ជំនាន់ បង្ហាញមោទកភាព ផុសសារលើកទឹកចិត្ត ហ្វីយ៉ាតា យ៉ាងកក់ក្ដៅបំផុត

លែងទុកមុខរាប់គ្នាហើយ! Omar Harfouch គណៈកម្មការដើរចេញពី MU ទម្លាយមូលហេតុដ៏រសើបថា បវរកញ្ញាឈ្នះមកុដគឺដោយសារខ្សែ

មិនមានឱកាសចូល Top ! ហ្វីយ៉ាតា ចុះពីលើឆាកប្រកួត MU ភ្លាម ផុសសារដ៏មានន័យនេះផ្ញើជូនអ្នកគាំទ្រកម្ពុជា

ឆ្នាំនេះមិនសូវរលូនទេ! ភាពមិនប្រក្រតី ៧ ចំណុច កើតឡើងអំឡុងពេលដំណើរការប្រកួត Miss Universe 2025

៥ ចំណុចបង្ហាញថា ហ្វីយ៉ាតា ឈ្នះសម្រាប់ប្រជាជនកម្ពុជា ទោះមិនចូល Top ក្នុងកម្មវិធី Miss Universe

៣ ថ្ងៃមុនវគ្គផ្ដាច់ព្រ័ត្រ! គណៈកម្មការ Miss Universe ២ រូប បានប្រកាសដើរចេញពីកម្មវិធីមិនស្ដាយ ព្រោះហេតុផលផ្ទៃក្នុងដ៏ក្ដៅគគុក

រកឃើញហើយ! រាជិនីគ្រងមកុដ MU 2025 បានទៅលើបវរកញ្ញាមកពីប្រទេសម៉ិកស៊ិក

(វីដេអូ) ស្រងេះស្រងោចបំផុត! ទិដ្ឋភាពអ្នកសិល្បៈចូលរួមដង្ហែសពជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ