នៅរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ណេះ តាមរយៈផេកផ្លូវការណ៍ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត ភក្ត្រា បានជូនព័ត៌មានទាន់ហេតុកាណ៍ឱ្យបានដឹងថា ទាហានថៃ បានបន្តបំពានលើអធិបតេយ្យភាពកម្ពុជា ដោយបានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
តាមរយៈឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងបន្ថែមថា ក្រៅពីបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខាងភាគីថៃក៏បានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែក មកលើប្រជាពលរដ្ឋកម្ពុជាផងដែរ។
យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតបន្ថែម យើងនឹងជម្រាបជូននៅពេលក្រោយ៕