ស្រឡាញ់ពិតមិនគិតអាយុ! នៅសុខៗលួច Crush លើមិត្តភក្ដិរបស់ម្តាយ តាមញ៉ែរហូតបានរៀបការ
អាចនិយាយបានថា ស្នេហាខុសវ័យកើតឡើងជារឿងធម្មតា ព្រោះអាយុគ្រាន់តែជាតួលេខ បើមនុស្សពីរនាក់មានចិត្តស្មោះត្រង់ឱ្យគ្នា នោះគឺគ្រប់គ្រាន់ទៅហើយ ដូចគ្នាជាមួយនឹងរឿងរ៉ាវស្នេហាមួយនេះដែរ ដែលកំពុងតែធ្វើឱ្យការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដោយកំលោះមួយរូប ជ្រុលខ្លួនទៅស្រឡាញ់នារីម្នាក់ តែមិនមែនអ្នកណាឆ្ងាយឡើយ តាមពិតគឺជាមិត្តភក្ដិរបស់ម្តាយខ្លួន។
តាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវស្នេហាមួយនេះ បានកើតឡើងនាប្រទេសចិន ដោយដើមឡើយ កំលោះនេះ ជាក្មេងប្រុសមានអាយុត្រឹម ៨ ឆ្នាំប៉ុណ្ណោះ ហើយបានមកជួបនឹងមិត្តរបស់ម្តាយដែលមានអាយុ ២៣ ឆ្នាំ។ ស្រ្តីជាមិត្តរបស់ម្តាយគេ ក៏ឧស្សាហ៍មកលេង ទិញនេះទិញនោះផ្ញើរហូត យូរទៅក៏ស្និទ្ធស្នាលគ្នាទៅៗ។
កន្លងមកជាច្រើនឆ្នាំ ក្មេងប្រុសរូបនេះក៏ធំពេញកំលោះ ចំណែកស្រ្តីជាមិត្តរបស់ម្តាយ ក៏បានរៀបការម្តងរួចហើយ តែត្រូវបែកគ្នាទៅវិញនៅអាយុ ៣៥ ឆ្នាំ តែនាងក៏នៅតែស្អាត និងនៅស្និទ្ធស្នាលជាមួយនឹងមិត្តភក្តិ និងកូនប្រុសរបស់គេដដែល។
យូរៗទៅភាពស្និទ្ធស្នាល របស់កំលោះវ័យ ២៥ ឆ្នាំ ជាមួយនឹងស្រ្តី ៤០ ឆ្នាំ ក៏បានក្លាយទៅជាស្នេហា ពួកគេក៏បានយល់ព្រមទាក់ទងគ្នា ទោះបីជាអាយុឃ្លាតគ្នាជាង ១៥ ឆ្នាំក៏ដោយ តែនៅមិនទាន់ហ៊ានប្រាប់ស្រ្តីជាម្តាយឡើយ។
រហូតដល់ថ្ងៃមួយ ពួកគេក៏បានសម្រេចចិត្តប្រាប់ម្តាយ រីឯ ម្តាយវិញ ពិតជាភ្ញាក់ផ្អើលមិនតិចនោះទេ ព្រោះមិននឹកស្មានថា មិត្តភក្ដិធ្លាប់តែទាក់ទងគ្នាជាង ១៥ ឆ្នាំ ក្លាយមកជាសង្សារកូនប្រុសខ្លួន និងចុងក្រោយក្លាយជាប្រពន្ធគេទៀត។
យ៉ាងណាមិញ មកទល់ពេលនេះ គូស្នេហ៍ខុសវ័យមួយនេះ ក៏បានរៀបការជាមួយគ្នាជាង ២ ឆ្នាំទៅហើយ ហើយទាំងគ្រួសារ ជាពិសេសម្តាយ និងស្រ្តីជាមិត្តក៏ហាក់សម្របខ្លួន ក៏ដូចជាត្រូវគ្នាល្អណាស់ ក្នុងនាមជាម្តាយក្មេក និងកូនប្រសារ ព្រោះតែធ្លាប់ដឹងចិត្តគ្នាមុនរួចមកហើយនោះឯង៕