ជាការពិតណាស់ មហាជននិយមតាមដានពីរឿងរ៉ាវឯកជនពាក់ព័ន្ធនឹងជីវិតគូរបស់ Miss Universe Cambodia 2020 អ្នកនាង រ៉េត សារីតា ច្បាស់ជាបានជ្រាបហើយថា ក្រោយពីគូស្នេហ៍បានលុតជង្គង់សុំរៀបការនៅឯក្រៅប្រទេសហើយនោះ អ្នកទាំង ២ ក៏បានចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់រួចរាល់ហើយដែរ ខណៈគម្រោងរៀបការតាមប្រពៃណីខ្មែរនឹងរៀបចំនៅក្នុងឆ្នាំ ២០២៥ នេះ។

ក្នុងនោះដែរ ក្រោយបង្ហើបដំណឹងរៀបការតាមប្រពៃណី អ្នកនាង រ៉េត សារីតា និង លោក Tomas Gimenez ក៏បានបង្ហាញសកម្មភាពថត Pre-Wedding ក្នុងឈុតប្រពៃណីខ្មែរដ៏ស្រស់ស្អាតស្រស់សង្ហាជាបន្តបន្ទាប់ និង បានរើសឈុតសម្រាប់ថ្ងៃពិសេសពីសម្អាងការរួចរាលហើយដែរ។

យ៉ាងណាមិញ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រ និង មិត្តភក្តិទន្ទឹងរង់ចាំនោះ គឺអ្នកទាំងពីរបានបង្ហើបគម្រោងរៀបការក្នុងឆ្នាំ ២០២៥ នេះ តែអ្នកនាង រ៉េត សារីតា មិនទាន់ប្រាប់ពីពេលវេលាច្បាស់លាស់នោះទេ ខណៈពិធីនឹងរៀបចំនៅចុងឆ្នាំ ២០២៥ នេះ។

ជាក់ស្តែង ថ្ងៃពិសេសកាន់តែខិតជិតមកដល់ ថ្មីៗនេះ គេបានឃើញកញ្ញា រ៉េត ស្រីនាថ បានបង្ហោះវីដេអូបង្ហាញពីកម្មវិធីជប់លៀងលាភាពនៅលីវរបស់បងស្រី គឺអ្នកនាង រ៉េត សារីតា លក្ខណៈគ្រួសារយ៉ាងរីករាយ។ ក្នុងនោះ កញ្ញា រ៉េត ស្រីនាថ រួមទាំងបងប្អូន ព្រមទាំងអនាគតកូនក្រមុំ រ៉េត សារីតា បានស្លៀកឈុតគេងរាំបង្ហោះ Tik Tok ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖



