ស្ងប់ស្ងាត់មួយរយៈ ចាន់ សុផានី បង្ហោះសារនិយាយរឿងជីវិតគួរឱ្យចាប់អារម្មណ៍
ចំពោះរឿងរ៉ាវជីវិតស្នេហាប្រេះឆារវាងតារាចម្រៀង ហ្សូណូ និង អតីតពិធីការិនី ចាន់ សុផានី ហាក់បានស្ងប់ស្ងាត់ពីលើបណ្ដាញសង្គមហើយ ក្រោយពីមានការបើកកកាយរឿងអាស្រូវរបស់គ្នាជាច្រើន បង្ហាញដល់សាធារណជនបានដឹងកាលពីមួយរយៈមុខ។
បច្ចុប្បន្នអ្នកនាង ចាន់ សុផានី នៅតែទទួលបានសិទ្ធិចិញ្ចឹមបីបាច់ថែរក្សាកូនស្រីដដែល ចំណែកលោក ហ្សូណូ ក៏នៅតែបំពេញកាតព្វកិច្ចជាឪពុក និង ផ្ដល់ភាពកក់ក្ដៅឱ្យកូនស្រីពីចម្ងាយ។
ខណៈទំនាស់អតីតប្ដីប្រពន្ធមួយគូនេះ ហាក់រកច្រកចេញសមស្របមួយហើយ ស្រាប់តែថ្មីៗនេះ អ្នកនាង ចាន់ សុផានី បានបង្ហោះសារថ្មីមួយនៅលើគណនីហ្វេសប៊ុក កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន។
សាររបស់អ្នកនាង ចាន់ សុផានី ហាក់បង្គាប់អត្ថន័យលើកទឹកចិត្តខ្លួនឯងថា ៖ «កុំព្រួយបារម្ភពីខ្ញុំអី រដូវភ្លៀងពិបាកមែន តែគង់នឹងផ្លាស់រដូវផ្ការីកវិលមកវិញទេ #រដូវផ្ការីកវិលវិញ!?»៕