ចូលរួមរំលែកទុក្ខ! បងស្រីជនរងគ្រោះម្នាក់ ក្នុងករណីភ្លើងឆេះក្លឹបកម្សាន្តមីតណាយ បានប្រកាសថា ប្អូនប្រុសអស់បុណ្យហើយ

Share This

សោកនាដកម្មឆេះក្លឹបកម្សាន្ត មីតណាយព្រីមៀរ កាលពីព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ កន្លងទៅ បណ្ដាលឱ្យមានមនុស្សបាត់បង់ជីវិត និង រងរបួសធ្ងន់ កំពុងទទួលបានការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ។

ដោយឡែក នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ម្ចាស់គណនី មួន ស្រីនាត ដែលត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះ មួន មករា ដែលជាជនរងគ្រោះម្នាក់នៅហេតុការណ៍ឆេះក្លឹបកម្សាន្តមីតណាយ បានបង្ហោះដំណឹងដ៏សោកសៅលើគណនីហ្វេសប៊ុកថា ប្អូនប្រុសជាទីស្រឡាញ់របស់នាងឈ្មោះ មួន មករា បានទទួលមរណភាពហើយ បន្ទាប់ពីទទួលបានការព្យាបាលជាច្រើនថ្ងៃនៅមន្ទីរពេទ្យ ។

ដំណឹងដ៏សោកសង្រេងរកទីបំផុតគ្មានរបស់បងស្រីជនរងគ្រោះនេះ បានធ្វើឱ្យមហាជនជាច្រើនបង្ហាញក្ដីអាណិតអាសូរ ជាពិសេសមិត្តភក្ដិ និង អ្នកស្គាល់គ្នាជិតដិតជាច្រើន បានបង្ហាញអារម្មណ៍សោកសៅ ព្រមទាំងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពជាច្រើនហូរហែ ខណៈពិធីបុណ្យសពបងស្រីរបស់ជនរងគ្រោះបានបញ្ជាក់ថា នឹងរៀបចំឡើងនៅភូមិវត្តថ្មី ព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

គួរបញ្ជាក់ថា គិតមកដល់ថ្ងៃទី ១០​ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ចំនួនអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ភ្លើងឆេះក្លឹបកម្សាន្ត មីតណាយព្រីមៀរ មានចំនួន ៥ នាក់ហើយ និង អ្នករងរបួសផ្សេងទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ព័ត៌មានបន្ថែម

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

ស្វែងរកព័ត៌មាន​ ឬវីដេអូ