មកស្គាល់អាវុធទិព្វមួយ ដែលអ្នកកាន់សាសនាហិណ្ឌូជឿថាមានពិត
ជាធម្មតាចំពោះពាក្យថា «អាវុធទិព្វ» គឺយើងបានត្រឹមតែឮ និង ឃើញនៅក្នុងរឿងព្រេងប៉ុណ្ណោះ ដែលភាគច្រើនអាវុធនេះជារបស់អាទិទេព និង ជារបស់អ្នកមានបារមីខ្លាំងក្លាជាដើម ។
ជាមួយគ្នានេះដែរ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកអាវុធទិព្វមួយដែលអ្នកកាន់សាសនាហិណ្ឌូទាំងអស់មានជំនឿថាជាវត្ថុទិព្វមានពិតរបស់អាទិទេពនៃពួកគេ ។ អាវុធទិព្វនោះដែរមានឈ្មោះថា Pashupatastra គឺជាអាវុធដ៏មានឥទ្ធិពលបំផុត និង ជាអាវុធផ្ទាល់ខ្លួនរបស់ព្រះសេវៈ ព្រះម៉ែកាលី និង ព្រះម៉ែអាឌី ប៉ារ៉ាសាកទី ។
Pashupatastra មានមហិទ្ធិឫទ្ធិខ្លាំងណាស់ ដែលវាជាអាវុធសម្រាប់បំផ្លាញជីវិតទាំងអស់នៅលើលោក ដូច្នេះហើយវាមិនត្រូវបានយកមកប្រើប្រាស់សម្រាប់ចម្បាំង ឬទប់ស្កាត់បញ្ហាណាមួយដែលមិនធ្ងន់ធ្ងរនោះទេ ។
យ៉ាងណាមិញ មានតែមនុស្ស ២ នាក់ប៉ុណ្ណោះដែលទទួលបានអាវុធនេះ ផ្ទាល់ពីអទិទេពដែលក្នុងនោះមាន អាជូណា និង ព្រះរាម សម្រាប់ទប់ទល់នឹងសត្រូវដ៏មហិមា ។ សូមបញ្ជាក់ថា អាវុធទិព្វ Pashupatastra មិនត្រឹមតែអាចសម្លាប់ជីវិតទាំងអស់នៅលើផែនដីប៉ុណ្ណោះទេ តែវាក៏អាចបន្សាបមិនឱ្យអាវុធទាំងអស់ផ្ទុះបានដែរ ។ យ៉ាងណាមិញ អាវុធមួយនេះមិនអាចសម្លាប់ទេវតាបានឡើយ ៕
ដោយ៖ ម៉ានី
ប្រភព៖ wikipedia & list25