ហាងអាហារជាច្រើននៅថៃ ខាតឡុងចុងធ្លាក់ចំណូល ៧០% ព្រោះលក់លែងដាច់ ម្ចាស់ហាងកំពុងស្នើឱ្យរដ្ឋជួយចេញលុយពាក់កណ្ដាលឱ្យភ្ញៀវ

Share This

ថ្មីៗនេះ លោកស្រី Thaniwan Kulmongkol ប្រធានសមគមន៍ហាងអាហារថៃ បានទម្លាយឱ្យដឹងថា ហាងអាហារជាច្រើនបានកំពុងទទូចសុំឱ្យក្រសួងសេដ្ឋកិច្ចជួយ ក្រោយពីចំណូលធ្លាក់ចុះជាង ៧០ ភាគរយ ដោយសារតែការលក់មិនដាច់ដូចមុន។

តាមព័ត៌មានបានឱ្យដឹងថា ពេលនេះហាងអាហារជាច្រើននៅប្រទេសថៃ កំពុងតែប្រទះបញ្ហាដូចគ្នា គឺការលក់លែងដាច់ ដែលបណ្តាលឱ្យខាតចំណូលយ៉ាងខ្លាំង។ ក្នុងនោះ ហាងអាហារនៅតាមទីក្រុងអាចរក្សាចំណូលពី ៥០ ទៅ ៦០ ភាគរយ ប៉ុន្តែហាងនៅតាមខេត្តអាចរក្សាចំណូលត្រឹម ២០ ទៅ ៣០ ភាគរយ ចំណែកថ្លៃចំណាយគឺនៅដូចដើម ដែលបណ្តាលឱ្យហាងទាំងនោះកំពុងប្រទះការខាតចំណូលយ៉ាងខ្លាំង។

យ៉ាងណាមិញ​ ចំពោះមូលហេតុនៃការធ្លាក់ចុះចំណូលវិញ ត្រូវបានឱ្យដឹងថា មកពីមិនសូវមានមនុស្សចេញហូបអាហារនៅក្រៅដូចមុន ជាពិសេសគឺអ្នកទេសចរណ៍កាន់តែធ្លាក់ចុះ។ ដោយឡែក ប្រធានសមគមន៍ហាងអាហារថៃ ​បានសុំដំណោះស្រាយ ដោយសុំឱ្យរដ្ឋាភិបាលជួយចេញថ្លៃអាហារពាក់កណ្តាលឱ្យអ្នកទិញ ដើម្បីជួយជំរុញឱ្យមានភ្ញៀវចូលមកទទួលទានអាហារដូចដើមវិញ៕

ប្រភព៖ Khaosod

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

កងទ័ពជួរក្រោយនៅតែសកម្ម! មង្គល ទីណា និង ភរិយា បន្តខ្នះខ្នែងរៀបចំស្បៀងជូនកងកម្លាំងនៅតំបន់ដាច់ស្រយាល ព្រំប្រទល់ខេត្តកោះកុង

ធនាគារ វីង ប្រារព្ធខួបលើកទី ១៧ ឆ្នាំ នៃភាពរីកចម្រើន ភាពជាដៃគូ និង លើកស្ទួយជាវិជ្ជមានដល់សង្គម

Carlsberg បង្កើតសុបិនក្លាយជាការពិតសម្រាប់អ្នកគាំទ្រកម្ពុជា ជាមួយការទស្សនាប្រកួតបាល់ទាត់លំដាប់អន្តរជាតិ Liverpool FC និង Milan នៅហុងកុង

ស្រុកនេះស្អីក៏មាន! អ្នកភូមិឆោឡោប្រទះឃើញគ្រឿ-ងញៀ-នជិត ១០០ គីឡូ អណ្តែតស្ពីងពេញទឹកប្រឡាយមួយកន្លែងនៅថៃ

ក្មេងប្រុសជនជាតិចិនម្នាក់ ត្រូវសង្សារល្បួងទៅលេងថៃ រួចប្រើល្បិចលក់ទៅឱ្យក្រុមឆបោកតាមអនឡាញជាង ១ ម៉ឺនដុល្លារ

ព័ត៌មានបន្ថែម

ស្រុកនេះស្អីក៏មាន! អ្នកភូមិឆោឡោប្រទះឃើញគ្រឿ-ងញៀ-នជិត ១០០ គីឡូ អណ្តែតស្ពីងពេញទឹកប្រឡាយមួយកន្លែងនៅថៃ

ក្មេងប្រុសជនជាតិចិនម្នាក់ ត្រូវសង្សារល្បួងទៅលេងថៃ រួចប្រើល្បិចលក់ទៅឱ្យក្រុមឆបោកតាមអនឡាញជាង ១ ម៉ឺនដុល្លារ

ក្រដាសមិនអាចខ្ចប់ភ្លើង! ថៃទទួលស្គាល់ថាបានប្រើសារធាតុគីមី «ផូស្វ័រពណ៌ស» បា./ញ់លើកងទ័ពកម្ពុជាមែន តែនៅឆ្លើយយករួចខ្លួនចំណុចមួយ

អង់អាចក្លាហាន! នេះហើយវីរកងទ័ពខ្មែរ ឈរពាំងតតាំងទ័ពថៃលើទឹកដីខ្មែរ គឺជាព្រិន្ទបាលឯក កែវ រ៉េ មេបញ្ជាការកងអនុសេនាតូចបញ្ជូនសារ ៤៤៦

អ្នកនៅភ្នំពេញ! ទំនេរតែសៅរ៍-អាទិត្យ ក៏អាចទៅធ្វើអត្តសញ្ញាណប័ណ្ណបានដែរ នៅអ៊ីអន២ និង អ៊ីអន៣ តាមម៉ោងពេលនេះ

កូនខ្មែរអស្ចារ្យណាស់! ប្រកួតដុតនំឈ្នះជ័យលាភីកំពូល វ៉ាដាច់គេក្នុងកម្មវិធីប្រកួតដ៏ធំនៅនូវែលសេឡង់

ថៃខ្វះកម្លាំងពលកម្មខ្លាំង ដល់ថ្នាក់ចង់យកទាហាន និង អ្នកទោសមកធ្វើការ បន្ទាប់ពីពលករកម្ពុជាសម្រុកវិលមកស្រុកវិញរាប់ម៉ឺននាក់

ថៃ ប្រកាសប្រាប់ពលរដ្ឋឱ្យប្រុងជើងព្រួលទុកមុន ខណៈ ២ ថ្ងៃទៀត នឹងបើកទំនប់ទន្លេចៅផ្រះយ៉ា ដែលធ្វើឱ្យខេត្តមួយចំនួនអាចប្រទះនឹងទឹកជំនន់

ស្វែងរកព័ត៌មាន​ ឬវីដេអូ