ថ្មីៗនេះ អាជ្ញាធរប្រទេសជប៉ុនបានទម្លាយពីករណីមួយ ដែលស្រ្តីជនជាតិថៃម្នាក់ បានបង្ខំឱ្យកូនស្រីមិនទាន់គ្រប់អាយុទៅបម្រើសេវាកម្មផ្លូវភេទនៅទីក្រុងតូក្យូ។

តាមព័ត៌មានបានឱ្យដឹងថា ក្មេងស្រីខាងលើនេះមានវ័យត្រឹម ១២ ឆ្នាំប៉ុណ្ណោះ នាងត្រូវបានម្តាយដែលជាជនជាតិថៃនាំមកទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយបង្ខំឱ្យនាងបម្រើសេវាកម្មផ្លូវភេទពេស្យាចារនៅក្នុងហាងម៉ាស្សាមួយកន្លែងដែលមានម្ចាស់ជាជនជាតិជប៉ុន។

យ៉ាងណាមិញ ក្រោយពីទទួលបានការរាយការណ៍ ខាងអាជ្ញាធរប្រទេសជប៉ុនបានចូលទៅចាប់ខ្លួនម្ចាស់ហាងម៉ាស្សាខាងលើកាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ ហើយបានផ្តល់ដំណឹងទៅស្ថានទូតថៃនៅក្នុងប្រទេសជប៉ុន និងបាននាំក្មេងស្រីរូបនេះមកស្នាក់នៅជាបណ្តោះអាសន្នក្រោមការការពាររបស់រដ្ឋាភិបាលជប៉ុននៅមជ្ឈមណ្ឌលការពារកុមារ និងយុវជននៅទីក្រុងតូក្យូ។ ដោយឡែក មកទល់ពេលនេះអាជ្ញាធរប្រទេសជប៉ុន និងប្រទេសថៃ កំពុងតែធ្វើការជាមួយគ្នា ដើម្បីដោះស្រាយករណីមួយនេះផងដែរ៕


ប្រភព៖ Khaosod