តើស្ត្រីគួរនិយាយពីការរួ/ម..ភេ../ទជាមួយដៃគូឬទេ? តើការរួ/ម..ភេ../ទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈ-ា/នដល់ចំណុចកំពូល និង មានសុវត្ថិភាព?

Share This

សុខភាពផ្លូវភេទ ពិតជាមានសារសំខាន់ចំពោះស្ត្រី វារួមចំណែកដល់សុខុមាលភាពទូទៅ ការគោរពខ្លួនឯង និង ទំនាក់ទំនងដៃគូ។ យោងតាមគេហទំព័រ VIYA Cambodia ដែលជាវេទិកាឌីជីថលប្រមូលផ្តុំព័ត៌មានចំណេះដឹង និង សេវាសុខភាពស្ត្រីប្រកបដោយគុណភាព «សុខភាពផ្លូវភេទ» សំដៅទៅលើស្ថានភាពរាងកាយ អារម្មណ៍ ផ្លូវចិត្ត និង សុខុមាលភាពទាក់ទងនឹងផ្លូវភេទ។ មួយក្នុងចំណោមនោះ ប្រធានបទដែលស្ត្រីតែងខ្មាសអៀន ឬ មិនហ៊ានបើកចំហ គឺភាពរីករាយផ្លូវភេទ ឬហៅថា Sexual Pleasure ដែលវាមានប្រយោជន៍ខ្លាំងដល់ផ្លូវកាយ និង ផ្លូវចិត្ត ជាពិសេសសុខភាពផ្លូវភេទស្ត្រីតែម្តង។ តស់! ថ្ងៃនេះយើងមកស្វែងយល់ទាំងអស់គ្នាអំពីសុខភាពផ្លូវភេទស្ត្រី ដែលមានទំនាក់ទំនងទៅនឹងភាពរីករាយផ្លូវភេទ។

-តើភាពរីករាយផ្លូវភេទស្ត្រីកើតឡើងពីអ្វី?

ចម្លើយដ៏សាមញ្ញ គឺកើតឡើងពីការរួមភេទ មិនថាការរួមភេទជាមួយដៃគូ ឬ មួយការសម្រេចកាមដោយខ្លួនឯង។ ការរួមភេទប្រកបដោយភាពរីករាយ គួរតែធ្វើវាទៅដោយការពេញចិត្ត ស្និទ្ធស្នាល និង មានការគោរព។ មិនថាមាន ឬ មិនធ្លាប់មានបទពិសោធនោះទេ ការរួមភេទដោយអារម្មណ៍សុវត្ថិភាព ត្រូវតែកើតឡើងពីការស្ម័គ្រចិត្ត និង ផ្តល់ភាពស្រណុកសុខស្រួលឱ្យគ្នាទៅវិញទៅមក ឬ អាចនិយាយបានថា ជាការរួមភេទដោយមិនមានសម្ពាធ ឬ មិនស្រណុកខ្លួន។

ភាពរីករាយផ្លូវភេទស្ត្រីក៏បានរួមបញ្ចូល ៣ យ៉ាង ៖

១. ចំណុចស្រៀវស្រើប

នៅលើប្រដាប់ភេទស្ត្រី ចំណុចស្រៀវស្រើបខ្លាំង មាននៅត្រង់តំបន់ពិសេសពីរគឺ សិរស្ត្រី ឬ clitoris ដែលជាផ្នែកខាងក្រៅមួយនៃទ្វារមាស វានឹងផ្តល់អារម្មណ៍ស្រៀវស្រើបខ្លាំង នៅពេលទទួលបានការប៉ះ ឬ រំញោចពីដៃគូ។ តំបន់មួយទៀតគឺ G-spot វាស្ថិតនៅក្នុងទ្វារមាស ដែលជាទូទៅនឹងភ្ញោចអារម្មណ៍ស្រៀវស្រើបនៅពេលស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាស។

២. ការឈានដល់ចំណុចកំពូល

បើទោះការឈានដល់ចំណុចកំពូលគ្រាន់តែជាគោលដៅសម្រេចចុងក្រោយនៃការរួមភេទ ប៉ុន្តែជារឿយៗមនុស្សស្រីមិនទទួលបានវាគ្រប់ពេលនៅពេលរួមភេទដូចបុរសឡើយ។ តាមការសិក្សាជាច្រើនរកឃើញថា ធម្មតាបុរស ៩៥% តែងតែដល់ចំណុចកំពូលនៅអំឡុងពេលរួមភេទ ខណៈស្ត្រីមានត្រឹមតែ ៦៥% ប៉ុណ្ណោះ។ ហេតុដូច្នេះ ដើម្បីសម្រេចក្តីសុខព្រមគ្នា បុរសដៃគូគប្បីរំញោចខ្លាំងនៅត្រង់តំបន់ស្រៀវស្រើប សិរស្ត្រី ឬ (clitoris) និង តំបន់ G-spot នេះឯង។ រីឯការសម្រេចកាមដោយខ្លួនឯង ស្ត្រីក៏អាចអនុវត្តត្រង់ចំណុចនេះដូចគ្នា មិនថាការប្រើដៃ ឬ មានឧបករណ៍កម្សាន្តជំនួយរឹតតែល្អ។

ការឈានដល់ចំណុចកំពូលរបស់ស្ត្រី មិនថារួមភេទជាមួយដៃគូ ឬ សម្រេចកាមដោយខ្លួនឯង ពិតជាមានប្រយោជន៍ច្រើន។ ក្នុងនោះរួមមាន ៖ គេងលក់ស្រួល, ពង្រឹងប្រព័ន្ធការពាររាងកាយ, ជួយសុខភាពបេះដូង, កាត់បន្ថយភាពតានតឹង, ធ្វើឱ្យអារម្មណ៍រីករាយ និង ស្រស់ស្រាយ, មានទំនុកចិត្តលើខ្លួនឯង, មានទំនាក់ទំនងនឹងរាងកាយបានល្អ, បង្កើនចំណង់ផ្លូវភេទ, ពង្រឹងសាច់ដុំអាងត្រគាក ហើយថែមទាំងបង្កើនចំណងស្នេហាកាន់តែស្អិតល្មួត។

៣. ការបបោសអង្អែល

ការដុតរោលអារម្មណ៍តាមរយៈការបបោសអង្អែល ជាចំណែកជួយឱ្យស្ត្រីមានអារម្មណ៍រំភើបស្រើបស្រាលផងដែរ។ ក្រៅពីតំបន់ពិសេសពីរខាងលើ ជាមួយគ្នានេះចំណុចបបោសអង្អែល ដែលផ្តល់អារម្មណ៍រំភើបស្រើបស្រាលមានដូចជា ៖ ដើមទ្រូង, ចុងសុដន់, ត្រង់គន្លាក់គល់-ក, បបូរមាត់, អណ្តាត, ត្រគាក, គល់ភ្លៅក្បែរក្រលៀន, ក្រលៀន, គូទ, ជើង និង ស្លឹកត្រចៀក ជាដើម។ ការបបោសអង្អែលមិនត្រឹមតែជួយជំរុញឱ្យស្ត្រីឈានដល់ចំណុចកំពូលប៉ុណ្ណោះទេ តែថែមទាំងជួយបង្កើនទឹករំអិលត្រង់ទ្វារមាស កាត់បន្ថយការឈឺចាប់ និង ដុតអារម្មណ៍ពុះកញ្ជ្រោលនៅអំឡុងពេលរួមភេទផងដែរ។

-ចាំបាច់ដែរទេ ពិភាក្សាអំពីភាពរីករាយផ្លូវភេទនេះជាមួយដៃគូ?

វាពិតជាចាំបាច់ និង មិនគួរខ្មាសអៀនឡើយ។ បើតាម VIYA Cambodia ដើម្បីឱ្យមានទំនាក់ទំនងផ្លូវភេទកាន់តែល្អជាមួយដៃគូ អ្នកគួរកំណត់ពេលវេលាណាមួយដើម្បីពិភាក្សាគ្នាអំពីអ្វីដែលអ្នក និង ដៃគូចង់ ឬ មិនចង់បាន ព្រមទាំងរកវិធីដើម្បីសម្របសម្រួលការចង់បានរបស់អ្នកទាំងពីរ។ សូមលើកយកសំណូមពរប្រកបដោយភាពវិជ្ជមាន ដោយចៀសវាងការស្តីបន្ទោស ឬ ត្អូញត្អែរពីបញ្ហាដែលកំពុងជួប។ សូមនិយាយដោយស្មោះត្រង់អំពីអ្វីដែលអ្នកចង់បាន ហើយសូមកុំបង្ខំដៃគូធ្វើអ្វីដែលគាត់មិនចង់ធ្វើ។ បើកចិត្តឱ្យទូលាយចំពោះគំនិតរបស់ដៃគូអ្នក និង សម្របសម្រួលប្រសិនបើគំនិតរបស់អ្នកមិនស្របគ្នា។ សូមកុំទុកឱ្យដៃគូស្មានចិត្តរបស់អ្នក ដូច្នេះសូមប្រាប់អំពីគំនិតរបស់អ្នកឱ្យច្បាស់លាស់។

-អនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព

ការពិភាក្សាគ្នាអំពីការការពារនៅពេលរួមភេទ មានប្រយោជន៍ចៀសវាងការមានផ្ទៃពោះដោយមិនបានគ្រោងទុក និង ការឆ្លងមេរោគផ្លូវភេទ បង្កជាជំងឺកាមរោគផ្សេងៗ។ វិធីការពារមានច្រើនយ៉ាងដូចជា ៖ ការប្រើស្រោមអនាម័យបុរស និង ស្ត្រី, ថ្នាំពន្យារកំណើត (ថ្នាំគ្រាប់ និង ថ្នាំចាក់), កងដាក់ក្នុងស្បូន និង កងដាក់ក្រោមស្បែក ជាដើម។

និយាយរួម ភាពរីករាយផ្លូវភេទផ្សារភ្ជាប់យ៉ាងជិតដិតទៅនឹងសុខភាពផ្លូវភេទស្ត្រី។ វាផ្តល់ប្រយោជន៍ទាំងផ្លូវកាយ ផ្លូវចិត្ត សុខភាព និង សុខុមាលភាពទូទៅ។ ការរក្សាសុខភាពផ្លូវភេទបានល្អ ក៏ត្រូវរួមបញ្ចូលការរួមភេទដោយការព្រមព្រៀងគ្នា ការការពារការឆ្លងជំងឺកាមរោគ ឬ ការមានផ្ទៃពោះដោយចៃដន្យ ការពិភាក្សាដោយបើកចំហជាមួយដៃគូ បូករួមការពិនិត្យសុខភាពជាប្រចាំជាមួយអ្នកជំនាញ។

ដូចនេះ បើស្ត្រីទាំងឡាយមានចម្ងល់អ្វីមួយ ឬ ចង់ស្វែងយល់អំពីបញ្ហាសុខភាពផ្លូវភេទបន្ថែម យើងសូមណែនាំប្រឹក្សាជាមួយអ្នកជំនាញ VIYA Cambodia ឬ អ្នកអាចចូលទៅកាន់គេហទំព័រ VIYA Cambodia ដែលជាវេទិកាឌីជីថលសម្រាប់ស្ត្រី ដែលចង់បានចំណេះដឹង និង សេវាសុខភាពប្រកបដោយគុណភាព ដោយតម្រូវតាមសុខភាពផ្លូវភេទ ព្រមទាំងគោរពឯកជនភាពរបស់ស្ត្រីផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម :
Hotline: 012 999 124/ 078 999 124/ 010 485 585
Facebook Page: https://www.facebook.com/viyacambodiapsi
Telegram channel: https://t.me/viyacambodia
TikTok: @viya.cambodia
Instagram: viyacambodia
Website: https://www.viyahealth.com.kh/

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធ្វើ Fan Meeting ហើយ ពេជ្រ សូលីកា ឡើងទៅអឺរ៉ុបស្ងាត់ៗ ចាយជីវិត Single យ៉ាងរីករាយ

ម្ចាស់ផ្សារ ហេងឆាយលី យកលុយរៀលសេសសល់ពីភ្លើងឆេះ ទៅប្ដូរនៅធនាគារជាតិ បានចំនួនប៉ុននេះ

ស្អែក ហ្វីយ៉ាតា ឡើងឆាកប្រកួតបឋម! អ៊ិន លក្ខិណា ប្រកាសនឹងទៅគាំទ្រលើកទឹកចិត្តដោយផ្ទាល់នៅប្រទេសថៃ

រ៉ូបូតដណ្ដើមការងារបណ្ដើរៗហើយ! ក្រុមហ៊ុនជើងហោះហើរមួយ យកមនុស្សយន្តធ្វើជាបុគ្គលិកបម្រើការលើយន្តហោះដំបូងគេ

ស្តីថាឱ្យបុគ្គលិកក្រោមឱវាទ គប្បីប្រកបដោយសីលធម៌ នេះជាទង្វើបង្ហាញច្បាស់ៗ ធ្វើមេគេ តែខ្វះភាពជាអ្នកដឹកនាំល្អ

ព័ត៌មានបន្ថែម

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គាំទ្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងការអភិវឌ្ឍកម្លាំងពលកម្ម បរិយាបន្នហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

រួមគ្នាកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក តាមរយៈយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន «សុខភាពកុមារ និង ជាតិដែក» រដូវកាលទី២

ធនាគារ វីង ទទួលពានរង្វាន់ជាប្រតិបត្តិករឆ្នើមចំពោះការផ្តល់សេវារក្សាសុវត្ថិភាព

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ស្វែងរកព័ត៌មាន​ ឬវីដេអូ