តស់! មកស្គាល់ពីព្រឹត្តិការណ៍ប្រកួតកីឡាធំជាងគេទាំង ១០ នៅលើពិភពលោក
ការប្រកួតកីឡា គឺជាការទាក់ទាញអ្នកទស្សនារាប់ពាន់លាននាក់ជារៀងរាល់ឆ្នាំ និង ជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតនៅជុំវិញពិភពលោក។ ខាងក្រោមនេះគឺជាការប្រកួតកីឡាធំបំផុតទាំង ១០ នៅលើពិភពលោក។
១. ការប្រកួត FIFA World Cup
FIFA World Cup បានបង្កើតឡើងក្នុងឆ្នាំ ១៩៣០ និង ប្រារព្ធឡើងរយៈពេល ៤ ឆ្នាំម្តង។ FIFA World Cup គឺជាការប្រកួតកីឡាដ៏ធំបំផុតនៅលើពិភពលោក ដែលទាក់ទាញចំនួនអ្នកទស្សនាជាកំណត់ត្រារៀងរាល់បួនឆ្នាំម្តង។
២. ការប្រកួតកីឡាអូឡាំពិករដូវក្តៅ
ការប្រកួតនេះបានបង្កើតឡើងកាលពីឆ្នាំ ១៨៩៦ និង ប្រារព្ធឡើងរៀងរាល់ ៤ ឆ្នាំម្តង ហើយវាជាការប្រកួតកីឡាពិភពលោកមួយ ដែលប្រទេសនីមួយៗមានឱកាសបង្ហាញអត្តពលិកមានទេពកោសល្យរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ផ្សេងៗគ្នា។ ការប្រកួតកីឡាអូឡាំពិករដូវក្តៅកើតឡើងរៀងរាល់ ៤ ឆ្នាំម្តង ដោយត្រូវរៀបចំនៅក្នុងប្រទេសផ្សេងៗគ្នា។
៣. ការប្រកួតកីឡាអូឡាំពិករដូវរងា
ការប្រកួតកីឡានេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩២៤ និង ប្រារព្ធឡើងរៀងរាល់ ៤ ឆ្នាំម្តង ដោយព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នេះជាសមភាគីនៃកីឡាអូឡាំពិករដូវក្តៅ ដែលជាធម្មតាត្រូវបានលេងក្នុងអាកាសធាតុត្រជាក់ រៀងរាល់ ៤ ឆ្នាំម្តង។
៤. Tour de France
ការប្រកួតកីឡា Tour de France ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩០៣ ដោយប្រារព្ធឡើងរៀងរាល់ឆ្នាំ។ Tour de France នេះ ជាការប្រកួតកីឡាប្រចាំឆ្នាំ ដែលមានក្រុមជិះកង់ល្អបំផុតរបស់ពិភពលោកប្រកួតប្រជែងក្នុងការប្រណាំងចម្ងាយឆ្ងាយ ដែលមានរយៈពេលជាច្រើនសប្តាហ៍។
៥. ការប្រកួតកីឡា ICC Cricket World Cup
ICC Cricket World Cup បានបង្កើតឡើងក្នុងឆ្នាំ ១៩៧៥ ហើយដូចទៅនឹង FIFA World Cup និង ការប្រកួតកីឡាអូឡាំពិក ដែរ ICC Cricket World Cup ត្រូវបានធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្តង។
៦. ការប្រកួតកីឡាអាស៊ី
ការប្រកួតនេះបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៥១ និង ត្រូវបានប្រារព្ធឡើងរៀងរាល់ ៤ ឆ្នាំម្តង។ ព្រឹត្តិការណ៍ Asian Games គឺជាការប្រកួតកីឡាចម្រុះដ៏ធំបំផុតទី ២ បន្ទាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលធ្វើឡើងរៀងរាល់បួនឆ្នាំម្តង ដោយព្រឹត្តិការណ៍ Asian Games អនុញ្ញាតឱ្យអត្តពលិកមកពីគ្រប់ប្រទេសក្នុងទ្វីបអាស៊ីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាចម្រុះ។
៧. ការប្រកួតកីឡា FIFA Women’s World Cup
វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩១ និង ប្រារព្ធឡើងរៀងរាល់ ៤ ឆ្នាំម្តង។
៨. ការប្រកួត UEFA Champions League
UEFA Champions League បានបង្កើតឡើងក្នុងឆ្នាំ ១៩៥៥ និង ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដែលនេះជាការប្រកួតបាល់ទាត់ធ្វើឡើងនៅទ្វីបអឺរ៉ុប។
៩. ការប្រកួតកីឡា Rugby Union World Cup
ការប្រកួតកីឡានេះបានបង្កើតឡើងឆ្នាំ ១៩៨៧ ដោយធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្តង។
១០. ការប្រកួតកីឡា FIBA Basketball World Cup
ការប្រកួតកីឡា FIBA Basketball World Cup បានបង្កើតឡើងក្នុងឆ្នាំ ១៩៥០ និង បានប្រារព្ធឡើងរៀងរាល់ ៤ ឆ្នាំម្តង ដោយការប្រកួតនេះគឺជាការប្រកួតកីឡាបាល់បោះអន្តរជាតិឈានមុខគេ។ ហើយកាលពីព្រឹត្តិការណ៍ FIBA World Cup ឆ្នាំ ២០១០ មានអ្នកទស្សនាដល់ទៅ ៨០០ លាននាក់ក្នុងអំឡុងពេលការប្រកួតកីឡាបាល់បោះនៅជុំវិញពិភពលោក៕
ប្រភព ៖ Rookie Road