មិននឹកស្មានសោះ ថ្ងៃការ Gypsy ជាថ្ងៃដ៏សែនមានសុភមង្គល តែបែរជាកើតរឿងនេះផ្អើមពេញរោង
បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរ ទីបំផុតតារាស្រីរូបនេះ និង ស្វាមីបានកាន់ដៃគ្នាចូលរោងការយ៉ាងពេញមុខពេញមាត់នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅហើយ ធ្វើឱ្យអ្នកគាំទ្រឃើញហើយទ្រាំមិនសរសើរកូនកំលោះកូនក្រមុំមិនបានឡើយពីរូបសម្រស់ដ៏ស្រស់ស្អាតនៅក្នុងថ្ងៃពិសេសមួយនេះ។
លើសពីនេះទៅទៀតនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាទីបំផុត បើទោះបីជាថ្ងៃមង្គលការមួយនេះមានការរៀបចំឡើងយ៉ាងសាមញ្ញ មានតែគ្រួសារទាំងសងខាង និង មិត្តៗសំខាន់របស់កូនកំលោះកូនក្រមុំចូលរួមក៏ដោយ តែមើលទៅហាក់មានក្តីសុខខ្លាំងណាស់ ម្នាក់ៗពោរពេញទៅដោយស្នាមញញឹម និង ភាពសប្បាយរីករាយ។
ដោយឡែក កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ស្រីស្រស់ Gypsy បានរៀបចំពិធីមង្គលការម្តងទៀតនៅឆ្នេរសមុទ្រកោះសាមុយ ដែលមានការរៀបចំឡើងយ៉ាងរ៉ូមែនទិក។ ទន្ទឹមនឹងពិធីប្រព្រឹត្តិទៅយ៉ាងរលូននោះ ក៏ស្រាប់តែមានរឿងមួយនឹកស្មានមិនដល់ ដោយនៅពេលពិធីកាត់នំកំពុងតែរៀបចំនោះស្រាប់តែនំខេករអិលជ្រុះមកដីបែកអស់ ដែលនេះបានធ្វើឱ្យភ្ញៀវចូលរួមហ៊ោអស់សំណើចពេញរោងការ រីឯកូនកំលោះក្រមុំក៏ភ័យមិនស្ទើរដែរតែសប្បាយរីករាយទៅវិញនៅពេលអ្នកចូលរួមសើចសប្បាយ៕