នាពេលថ្មីៗនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានចែករំលែកចំណេះដឹង អំពីការពន្យារប័ណ្ណបើកបរ ក្នុងករណីដែលប័ណ្ណបើកបរនោះបានហួសសុពលភាព ព្រមទាំងបញ្ជាក់ពីឯកសារតម្រូវមួយចំនួនផងដែរ។
ក្នុងនោះ ក្រសួងបានឱ្យដឹងថា ករណីប័ណ្ណបើកបរហួសសុពលភាព ដើម្បីអាចបន្តសុពលភាពប័ណ្ណបើកបរបាន ត្រូវមានឯកសារដូចជា៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. លិខិតបញ្ជាក់កាយសម្បទា
៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣ សន្លឹក
៤. ពាក្យបណ្តឹងបាត់ប័ណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់ប័ណ្ណបើកបរ)។
បន្ថែមលើសពីនេះ សម្រាប់ប័ណ្ណបើកបរយានយន្ត ដែលហួសសុពលភាពមិនលើស ៣០ ថ្ងៃ មិនមានការពិន័យឡើយ តែបើប័ណ្ណបើកបរយានយន្ត ដែលហួសសុពលភាព លើសពី ៣០ ថ្ងៃឡើងទៅ នឹងមានការពិន័យ ក្នុងមួយថ្ងៃ 500 រៀល។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខប្រឹក្សាយោបល់លើសេវាសាធារណៈ 1275 ដោយឥតគិតថ្លៃ៕
ប្រភព ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន