សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ប្រកាសបើកបង្រៀនរាំចង្វាក់ប្រជាប្រិយដោយឥតគិតថ្លៃ
ឱកាសល្អសម្រាប់អ្នកចង់រៀនរាំចង្វាក់ប្រជាប្រិយខ្មែរ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានធ្វើការបង្ហោះថា សាកលនឹងបើកថ្នាក់បង្រៀនរាំចង្វាក់ប្រជាប្រិយ ដោយឥតគិតថ្លៃរៀងរាល់ថ្ងៃសៅរ៍។
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនឹងបើកថ្នាក់បង្រៀនរាំ ដោយឥតគិតថ្លៃសម្រាប់សាធារណជនទូទៅចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ តទៅ រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៩ ដល់ម៉ោង ១១ ព្រឹក លើចង្វាក់ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និង ឡាំលាវ។
ដោយឡែក សម្រាប់អ្នកមានចំណាប់អារម្មណ៍អាចទាក់ទងទៅលេងទូរស័ព្ទ ០១២ ២០៧ ៨៥២ ឬ ០៩៨ ៥៩៥ ៤៨៥ ដើម្បីចុះឈ្មោះ ហើយគួរបញ្ជាក់ដែរថា ចំនួនមានកំណត់៕