បង្ហាញខ្លួននៅប៉ារីស Jennie ចាយរាងបង្អួតសម្រស់ណាស់ ធ្វើឱ្យអ្នកគាំទ្រឈ្លក់វង្វេង
ថ្មីៗនេះ តារាចម្រៀងស្រី Jennie សមាជិកក្រុម BLACKPINK បានវត្តមានជាថ្មីម្ដងទៀត ចូលរួមក្នុងព្រឹត្តិការណ៍ Paris Fashion Week នៅឯទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងនាមតារាស្រីកូរ៉េតំណាងឱ្យប្រេនម៉ាកល្បីលំដាប់ពិភពលោក Chanel។
កំពូលតារាចម្រៀងកូរ៉េវ័យក្មេងរូបនេះ ពិតជាធ្វើឱ្យអ្នកគាំទ្ររបស់នាងពេញចិត្តពេញថ្លើមជាខ្លាំង នូវការបង្ហាញម៉ូដក្នុងឈុតសម្លៀកបំពាក់បែប haute couture របស់ប្រេន Chanel SS24 ដែលទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជន និង លេចធ្លោខ្លាំងក្នុងកម្មវិធីនេះ។
ឆ្លៀតក្នុងឱកាសបង្ហាញម៉ូដសម្លៀកបំពាក់ម៉ាកថ្មីរបស់ Chanel នេះ សមាជិក BLACKPINK រូបនេះ ក៏ចាយរាង និង បង្អួតសម្រស់យ៉ាងស្រទន់មន្តស្នេហ៍ ដែលនាំមកនូវភាពទាក់ទាញយ៉ាងប្រណីតដូចជានារីរស់ក្នុងត្រកូលអភិជនជាន់ខ្ពស់៕