នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ កម្ពុជា-ថៃ បានជួបប្រជុំចង្អៀត មុនកិច្ចប្រជុំផ្លូវការរបស់គណៈកម្មការចម្រុះខណ្ឌសីមា និង បោះបង្គោលព្រំដែនគោក (JBC) នៅរាជធានីភ្នំពេញ។ នេះបើតាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុកនៅថ្ងៃនេះ។
តាមប្រភពបានឱ្យដឹងថា ការជួបប្រជុំចង្អៀតមួយមុនដំណើរការកិច្ចប្រជុំផ្លូវការ JBC គឺមានអ្នកចូលរួមត្រឹម ១០ នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន ៥ នាក់ និង ថៃចំនួន ៥ នាក់។
កិច្ចប្រជុំចង្អៀតនេះ ភាគីកម្ពុជាដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ៕