អង្គការ FOUR PAWS អំពាវនាវឱ្យមានការចូលរួម ៖ យុទ្ធនាការបញ្ឈប់ការជួញដូរសាច់សត្វឆ្កែនៅប្រទេសកម្ពុជា

Share This

ជារៀងរាល់ឆ្នាំ សត្វឆ្កែប្រមាណបីលានក្បាល ត្រូវបានសម្លាប់យ៉ាងឃោរឃៅសម្រាប់ការជួញដូរ និង ការបរិភោគ។

រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែមីនា ២០២៥ – អង្គការសុខុមាលភាពសត្វពិភពលោក FOUR PAWS បានបើកដំណើរការយុទ្ធនាការបន្ទាន់មួយ ដើម្បីអំពាវនាវ និង ជំរុញឱ្យមានការបញ្ឈប់ការជួញដូរសាច់សត្វឆ្កែនៅកម្ពុជា ដោយបានដាក់ឈ្មោះយុទ្ធនាការនេះថា «នេះមិនមែនជាអ្វីដែលប្រជាជនកម្ពុជាចង់បាន»។ យុទ្ធនាការនេះ បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាយ៉ាងច្រើន (៩០%) គាំទ្រឱ្យមានការហាមឃាត់ការជួញដូរសាច់សត្វឆ្កែ ជាមួយនឹងស្ថិតិដ៏គួរឱ្យភ្ញាក់ផ្អើលអំពីភាពឃោរឃៅនៃការជួញដូរ និង ការបដិសេធថានេះមិនមែនជាផ្នែកមួយនៃវប្បធម៌ខ្មែរនោះទេ។ យុទ្ធនាការនេះអំពាវនាវឱ្យប្រជាជនកម្ពុជា បង្ហាញនូវជំហរ និង ចូលរួមចុះឈ្មោះលើលិខិត ដើម្បីស្នើសុំទៅកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឱ្យចាត់វិធានការលើការជួញដូរមួយនេះ។

លោកវេជ្ជបណ្ឌិត Karanvir Kukreja ប្រធានយុទ្ធនាការប្រចាំអាស៊ីអាគ្នេយ៍ (សត្វចិញ្ចឹម) នៃអង្គការ FOUR PAWSមានប្រសាសន៍ថា ៖ «ក្នុងនាមខ្ញុំជាមនុស្សម្នាក់ ដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់សត្វឆ្កែ នេះជារឿងដ៏គួរឱ្យសោកស្ដាយខ្លាំងណាស់ ក្នុងការឃើញនូវការឈឺចាប់ ដែលបណ្តាលមកពីការជួញដូរសាច់សត្វឆ្កែនៅក្នុងកម្ពុជា។ យុទ្ធនាការនេះ មិនមែនគ្រាន់តែជាការជំរុញការបញ្ឈប់ការជួញដូរដ៏ឃោរឃៅនោះទេ ប៉ុន្តែគឺដើម្បីបង្ហាញនូវសំឡេងរបស់ប្រជាជនកម្ពុជាភាគច្រើនដែលប្រឆាំងនឹងការជួញដូរនេះ។ ភាពមិនស្របគ្នានៃការជួញដូរសាច់សត្វឆ្កែ និង តម្លៃវប្បធម៌ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជា បានជំរុញយើងអំពាវនាវឱ្យមានការផ្លាស់ប្តូរ (បញ្ឈប់ការជួញដូរ)។ យើងឈរជាមួយប្រជាជនកម្ពុជាក្នុងការជំរុញឱ្យមានការចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីការពារសត្វចិញ្ចឹមទាំងនេះ និង រក្សានូវវប្បធម៌ដ៏ល្អថ្លៃថ្លាររបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក»

ការពិតគួរឱ្យភ្ញាក់ផ្អើល៖ ភាពឃោរឃៅ និង ហានិភ័យសុខភាពសាធារណៈ

ក្នុងមួយឆ្នាំៗ សត្វឆ្កែប្រមាណ ៣ លានក្បាល ត្រូវបានចាប់ ដឹកជញ្ជូន និង សម្លាប់យកសាច់នៅក្នុងប្រទេសកម្ពុជា។ សត្វឆ្កែទាំងនេះភាគច្រើន គឺជាសត្វចិញ្ចឹម ដែលត្រូវបានគេលួចយកទៅ ហើយទទួលរងនូវការបំពាន ធ្វើបាបយ៉ាងឃោរឃៅ និង ត្រូវបានសម្លាប់ដោយវិធីគ្មានមនុស្សធម៌ ដូចជា ការដុតភ្លើង ការឆក់ដោយអគ្គីសនី និង ការជ្រមុជទឹក ជាដើម។ បន្ថែមពីលើភាពឃោរឃៅនេះ ការជួញដូរនេះក៏បង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ដោយរួមចំណែកដល់ការរីករាលដាលនៃជំងឺឆ្លងពីសត្វទៅមនុស្ស (zoonotic diseases) ដូចជាជំងឺឆ្កែឆ្កួត។

អំពាវនាវកម្រិតជាតិឱ្យមានការផ្លាស់ប្តូរ (បញ្ឈប់ការជួញដូរសាច់ឆ្កែ) ៖ ទិដ្ឋភាពច្បាប់ និង វប្បធម៌

ការស្ទង់មតិ ដែលធ្វើឡើងដោយអង្គការ FOUR PAWS បង្ហាញថា ៩០% នៃប្រជាជនកម្ពុជាគាំទ្រឱ្យមានការហាមឃាត់លើការជួញដូរនេះនៅកម្ពុជា។ ជាមួយគ្នានេះ ៨៦% ចង់ឱ្យរាជរដ្ឋាភិបាលចាត់វិធានការ និង ៩៤% នៃប្រជាជនកម្ពុជាបាននិយាយថាការទទួលទានសាច់ឆ្កែមិនមែនជាផ្នែកនៃវប្បធម៌ខ្មែរទេ ដូច្នេះមិនគួរមានបរិភោគសាច់ឆ្កែនោះទេ។

«ដោយបានឃើញការជួញដូរនេះដោយផ្ទាល់ ខ្ញុំដឹងថានេះមិនមែនជាអ្វីដែលប្រជាជនកម្ពុជាភាគច្រើនយល់ស្រប ឬចង់បានជាផ្នែកមួយនៃប្រទេសកម្ពុជា ដ៏ស្រស់ស្អាតរបស់យើងនោះទេ។ ក្លិន រូបភាព សំឡេងដែលឈឺចាប់ វាពិតជាមានសភាពឃោរឃៅខ្លាំងណាស់ និង មិនមែនជាផ្នែកមួយនៃវប្បធម៌របស់យើងនោះទេ។ ប្រជាជនកម្ពុជា មានចិត្តល្អ និងរួសរាយរាក់ទាក់ ហើយយើងបានឃើញម្តងហើយម្តងទៀតថា ប្រជាជនកម្ពុជាភាគច្រើនចង់ឱ្យការជួញដូរនេះត្រូវបញ្ចប់។ សូមទុកការជួញដូរនេះជាផ្នែកនៃអតីតកាល ហើយធ្វើការរួមគ្នាដើម្បីអនាគតដ៏ថ្លៃថ្លា»។ មតិរបស់ លោក ប៊ន ប៊ុនឈាង មន្ត្រីផ្នែកយុទ្ធនាការ។

ការចូលរួមគាំទ្រយុទ្ធនាការនេះ

អង្គការ FOUR PAWS អំពាវនាវដល់ប្រជាជនកម្ពុជា និង អ្នកស្រលាញ់សត្វទាំងក្នុង និង ក្រៅប្រទេស ចូលរួមគាំទ្រយុទ្ធនាការនេះ តាមរយៈការចុះឈ្មោះលើលិខិត និងចែករំលែកវាបន្តជាមួយមិត្តភ័ក្តិ ក្រុមគ្រួសារ បណ្តាញសង្គម និងតាមដានសកម្មភាពរបស់អង្គការ FOUR PAWS នៅលើបណ្តាញសង្គម ដោយធ្វើការឆ្លើយតប បញ្ចេញមតិ និងចែករំលែកព័ត៌មាន នានាលើបណ្តាញសង្គម ដើម្បីលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តអ្នកដទៃឱ្យចូលរួមក្នុងការគាំទ្រផងដែរ។ យុទ្ធនាការ “នេះមិនមែនជាអ្វីដែលប្រជាជនកម្ពុជាចង់បាននោះទេ” នឹងដំណើរការពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២៥ ជាមួយសកម្មភាពជាច្រើនទាំងក្នុងបណ្ដាញសង្គម និងផ្ទាល់ ទៅកាន់អ្នកស្រឡាញ់សត្វចិញ្ចឹម សិស្សានុសិស្ស និងប្រជាជនកម្ពុជាទូទៅ។ ជាលទ្ធផល យើងនឹងចងក្រងជារបាយការណ៍សង្ខេប បង្ហាញជូនរាជរដ្ឋាភិបាល ] ដើម្បីបង្ហាញអំពីការគាំទ្រ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាក្នុងចង់ឃើញការហាមឃាត់ការជួញដូរសាច់ឆ្កែ ។

ព័ត៌មានបន្ថែម៖

ជារៀងរាល់ឆ្នាំ សត្វឆ្កែ និងឆ្មាប្រមាណ ៣០លាន ក្បាលត្រូវបានចាប់ ដឹកជញ្ជូន និង សម្លាប់យកសាច់ នៅក្នុងប្រទេសកម្ពុជា វៀតណាម និង ឥណ្ឌូនេស៊ី។ ភាគច្រើនសត្វទាំងនេះ គឺជាសត្វចិញ្ចឹម សត្វនៅក្នុងសហគមន៍ ឬ សត្វអនាថា ដែលត្រូវបានចាប់ ដើម្បីផ្គត់ផ្គង់ការជួញដូរ។ ទំហំការជួញដូរ និង ការការឈឺចាប់ដែលបណ្តាលមកពីការជួញដូរ ធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហាសុខុមាលភាពរបស់សត្វដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងអាស៊ី និង ប្រហែលជាអាចទូទាំងពិភពលោកផងដែរ។ ដំណាក់កាលនីមួយៗនៃការជួញដូរ ដូចជា ការស្វែងរកសត្វ ឬ ប្រភពសត្វឆ្កែឆ្មា ការដឹកជញ្ជូន ការលក់ និង ការសម្លាប់ ពាក់ព័ន្ធនឹងអំពើឃោរឃៅធ្ងន់ធ្ងរ កង្វះខាតការអនុវត្តអនាម័យ និង ការការពារសុខភាពសម្រាប់ទាំងសត្វ និងមនុស្ស។ ទាំងនេះរួមមាន ក) សត្វដែលត្រូវគេចាប់នៅតាមផ្លូវ, ខ) ត្រូវបានវាយចាប់ដាក់ចូលបាវ, គ) ដាក់ចូលទៅក្នុងទ្រុងចង្អៀត និង ដឹកជញ្ជូនរាប់ម៉ោង (រាប់ថ្ងៃដើម្បីឆ្លងកាត់ព្រំដែន), ឃ) ទុកចោលក្នុងទីធ្លាដោយមានអាហារ និង ទឹកតិចបំផុត ដោយជាញឹកញាប់បណ្តាលឱ្យស្លាប់មុនពេលសម្លាប់ និង ង) ត្រូវបានគេសម្លាប់យ៉ាងឃោរឃៅ ជាមួយនឹងវិធីសាស្រ្តប្រឆាំងនឹងក្រមសុខុមាលភាពសត្វដែលទទួលយកជាសកល រួមទាំងការជ្រមុជទឹក ការដុតភ្លើង ការវាយដំ និងការឆក់ដោយអគ្គិសនី ដែលជារឿយៗស្ថិតក្នុងស្ថានភាពគ្មានអនាម័យ ដែលប្រថុយខ្ពស់នឹងការឆ្លងរីករាលដាលនៃជំងឺឆ្កែឆ្កួត។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មតិសាធារណៈប្រឆាំងនឹងការជួញដូរសាច់ឆ្កែនៅកម្ពុជាមានការកើនឡើងតាមរយៈសកម្មភាពរបស់អង្គការ FOUR PAWS រួមមានការលើកកម្ពស់ការយល់ដឹងអំពីការជួញដូរ ការអប់រំម្ចាស់សត្វចិញ្ចឹម ការបិទកន្លែងសត្តឃាតឆ្កែ ការជួយសង្គ្រោះសត្វឆ្កែ ការចែករំលែកព័ត៌មានពីប្រទេសផ្សេងៗ និង ការធ្វើការជាមួយភាគីពាក់ព័ន្ធ។ ការយល់ដឹងខ្ពស់របស់ប្រជាពលរដ្ឋ និង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល នៅតែត្រូវការជាចាំបាច់ជាខ្លាំង ដើម្បីជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការ និង អនុវត្តការហាមឃាត់ការជួញដូរប្រកបដោយប្រសិទ្ធភាព។

យុទ្ធនាការនេះ គឺជាផ្នែកមួយនៃគោលដៅរយៈពេលវែងនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញពីការប្រឆាំងទៅនឹងការជួញដូរសាច់ឆ្កែ និង ដើម្បីលើកកម្ពស់ការយល់ដឹងសាធារណៈ និង រាជរដ្ឋាភិបាលអំពីការជួញដូរនេះ។ ជាមួយនឹងការប្រឆាំងកាន់តែខ្លាំងឡើងចំពោះការជួញដូរសាច់ឆ្កែ អង្គការ FOUR PAWS អំពាវនាវដល់រាជរដ្ឋាភិបាលជំរុញឱ្យមានការហាមឃាត់ការជួញដូរដ៏ឃោរឃៅនេះទាំងស្រុង។

FOUR PAWS គឺជាអង្គការសុខុមាលភាពសត្វពិភពលោក ធ្វើកិច្ចការដើម្បីផ្តល់ជំនួយដល់សត្វស្ថិតនៅក្រោមឥទ្ធិពលផ្ទាល់របស់មនុស្ស តាមរយៈការបង្ហាញពីភាពរងទុក្ខ ការជួយសង្គ្រោះសត្វ និង ការការពារពួកគេ។ អង្គការ FOUR PAWS បានបង្កើតឡើងតាំងពីឆ្នាំ ១៩៨៨ នៅទីក្រុងវីយែន ប្រទេសអូទ្រីស ដោយលោក Heli Dungler ដោយមានចក្ខុវិស័យ ក្នុងការផ្តល់ពិភពលោកមួយទៅដល់សត្វ ដែលមនុស្សប្រព្រឹត្តចំពោះសត្វដោយការគោរព ការអាណិតអាសូរ និងការយោគយល់។ យុទ្ធនាការ និងគម្រោងរបស់អង្គការ FOUR PAWS ផ្តោតសំខាន់ទៅលើសត្វចិញ្ចឹម រួមទាំងសត្វឆ្កែ និង ឆ្មាអនាថា សត្វកសិដ្ឋាន និង សត្វព្រៃ ដូចជាខ្លាឃ្មុំ ឆ្មាធំ និង សត្វស្វាអ៊ូរ៉ង់អ៊ូតង់ ដែលត្រូវបានចិញ្ចឹមក្នុងស្ថានភាពមិនសមរម្យ ក៏ដូចជានៅក្នុងតំបន់មានគ្រោះធម្មជាតិ និង ជម្លោះ។ ជាមួយនឹងការិយាល័យដែលមាននៅក្នុងប្រទេសអូស្ត្រាលី អូទ្រីស បែលហ្ស៊ិក ប៊ុលហ្គារី បារាំង អាល្លឺម៉ង់ កូសូវ៉ូ ហូឡង់ ស្វ៊ីស អាហ្រ្វិកខាងត្បូង ថៃ អ៊ុយក្រែន អង់គ្លេស សហរដ្ឋអាមេរិក និង វៀតណាម ក៏ដូចជាឧទ្យាន ឬជម្រកសម្រាប់សត្វ ដែលត្រូវបានជួយសង្គ្រោះនៅក្នុង ១១ ប្រទេស ដោយ អង្គការ FOUR PAWS ផ្តល់ជំនួយបន្ទាន់ និងដំណោះស្រាយសម្រាប់ពេលវែង។ www.four-paws.org

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ចង់ដឹងអ្នកភូមិស្រឡាញ់រាប់អានឬអត់ ពួយ Prank ធ្វើស្ល-ា/ប់​ កំពុងធ្វើបុណ្យៗស្រាប់តែងើបឆ្ងក់ពីមឈូសផ្អើលរោង

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

ព័ត៌មានបន្ថែម

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

គណៈប្រតិភូ Danone គ្រុប ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីបារាំង បានជួបសម្តែងការគួរសមជាមួយលោកជំទាវ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មដើម្បីបញ្ជាក់អំពីគោលជំហរក្នុងការបន្តរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ