នារីម្នាក់បំបែកកំណត់ត្រាធ្វើសក់ពាក់ដោយដៃ វែងជាគេបំផុតនៅក្នុងលោក ប្រវែងដល់ ៣៥១ ម៉ែត្រ
ថ្មីៗនេះ មាននារីជនជាតិនីហ្សេរីយ៉ាម្នាក់ បានបំបែកកំណត់ត្រាមួយថ្មី ដោយជាការធ្វើសក់ពាក់ដោយដៃ ដែលវែងជាងគេបំផុតក្នុងលោក រហូតដល់ ៣៥១ ម៉ែត្រ។
តាមព័ត៌មានបានឱ្យដឹងថា នារីរូបនេះជាជាងធ្វើសក់ពាក់មកជាង ៨ ឆ្នាំទៅហើយ នាងក៏មានក្តីស្រមៃចង់បំបែកកំណត់ត្រាយូរមកហើយដែរ ទើបចាប់ផ្តើមធ្វើសក់ពាក់នេះ ដោយប្រើសក់ប្រមាណ ១០០០ ដុំ ស្រ្ពៃបាញ់សក់ ១២ កំប៉ុង កាវបិទចំនួន ៣៥ ដប ព្រមទាំងដង្កៀបដល់ទៅចំនួន ៦២៥០ ដង្កៀបឯណោះ។
នាងបានប្រើរយៈពេល ១១ ថ្ងៃក្នុងការធ្វើសក់នេះដោយដៃ ចុងក្រោយបានប្រវែងដល់ទៅ ៣៥១.៣ ម៉ែត្រ ដែលនាងហាក់មិនជឿខ្លួនឯងឡើយ។ យ៉ាងណាមិញ នាងក៏បាននាំយកសក់ទាំងនេះមកដាក់បង្ហាញក្នុងទីក្រុងផងដែរ ដើម្បីឱ្យអាជ្ញាធរខាង Guinness World Record បានត្រួតពិនិត្យ ដែលចុងក្រោយនាងក៏បានសម្រេចក្តីបានបំណែកកំណត់ត្រាពិភពលោកដូចបំណង៕