សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះទាំងយប់ ទៅជួបពលរដ្ឋរងគ្រោះទឹកជំនន់ នៅខណ្ឌដង្កោ
នាពេលថ្មីៗនេះ ប្រទេសកម្ពុជា បានទទួលរងការវាយប្រហារពីខ្យល់ព្យុះ ដែលបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃជាប់ៗគ្នា រហូតបង្កជាទឹកជំនន់នៅតាមបណ្ដាខេត្តក្រុងជាច្រើន ។
ក្នុងនោះដែរ នៅខណ្ឌដង្កោ រាជធានីភ្នំពេញនាពេលប៉ុន្មានថ្ងៃនេះ ក៏កំពុងទទួលរងការប៉ះពាល់ពីទឹកជំនន់ធ្ងន់ធ្ងរផងដែរ រហូតត្រូវធ្វើការជម្លៀសប្រជាជនច្រើនគ្រួសារ ទៅរកទីកន្លែងមានសុវត្ថិភាព ។
ដោយឃើញផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះធម្មជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះទាំងយប់កណ្ដាលភ្លៀងក្នុងថ្ងៃនេះ ដើម្បីធ្វើការសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទាំងអស់ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ព្រមគ្នានោះដែរ សម្តេចក៏បានអរគុណ និងស្នើសុំកងកម្លាំងពិសេសទាំងអស់ បន្តធ្វើការសង្គ្រោះពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់នេះ ៕