ខែភ្លៀងអ៊ីចឹង ញុំាភេសជ្ជៈ ៥ មុខនេះ ជួយសុខភាពបានច្រើន
នៅរដូវភ្លៀងធ្លាក់ អាចចាត់ទុកថាជាពេលវេលាមួយ អាចឲ្យលោកអ្នកមានបញ្ហាច្រើន ប្រឈមនឹងជម្ងឺផ្សេងៗ ។ ជាពិសេសជម្ងឺទូទៅ ដែលតែងតែកើតមានឡើងគឺ ផ្តាសាយ និងក្តៅខ្លួនជាដើម។ ដូចនេះ ការជ្រើសរើសនូវចំនីអាហារយកមកញុំា ក៏ជាផ្នែកមួយនៃការការពារសុខភាពរបស់លោកអ្នកផងដែរ។
ខាងក្រោមនេះ គឺជាភេសជ្ជៈ ៥មុខ ងាយៗធ្វើដែលអាចឲ្យលោកអ្នកជ្រើសរើយកមកទទួលទានយ៉ាងឆ្ងាញ់ពិសារ និងអាចថែទាំសុខភាពរបស់អ្នកផងដែរ។
១. តែខ្ញី
តែខ្ចី ត្រូវបានគេស្គាល់ជាយូរមកហើយសម្រាប់ការព្យាបាល ការក្អួតចង្អោរ ក៏ដូចជាជម្ងឺផ្តាសាយជាដើម។ លោកអ្នកអាចរកទិញបាននៅតាមទីផ្សារ ដែលមានលក់ស្រាប់ ឬក៏លោកអ្នកអាចធ្វើដោយខ្លួនឯងបាននៅផ្ទះ ដោយគ្រាន់តែយកខ្ចី ហាន់ជាចំនិតៗដាក់ដាំក្នុងទឹកប្រហែលពេល ១០នាទី រួចយកមកញុំាដោយបន្ថែមទឹកក្រូចឆ្មា និងទឹកឃ្មុំបន្តិចឲ្យកាន់តែឆ្ងាញ់។
តែបៃតង សំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម មានវីតាមីន និងជាប្រភេទភេសជ្ជៈល្អដែលគួរទទួលទានរាល់ថ្ងៃ។ យោងតាម keeperofthehome.org បានអោយដឹងថាតែបៃតងគឺល្អសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសផ្តាសាយ។ តែបៃតងក្តៅមានរសជាតិឆ្ងាញ់ហើយអ្នកអាចបន្ថែមទឹកឃ្មុំ សម្រាប់រសជាតិបន្ថែម និងឥទ្ធិពលប្រឆាំងនឹងបាក់តេរីផងដែរ។ តែប្រភេទនេះ លោកអ្នកអាចរកទិញតាមទីផ្សារនានាបាន។
៣. ទឹកក្រូចស្រស់
ទឹកក្រូចស្រស់ គឺជាប្រភេទភេសជ្ជៈដែលងាយស្រួលរកទិញគ្រប់ទីផ្សារ។ ហើយអ្វីដែលពិសេសនោះ ទឹកក្រូចស្រស់គឺមានវីតាមីន C ខ្ពស់ ដែលមានតួនាទីសំខាន់មួយ សម្រាប់ការពារប្រព័ន្ធភាពស៊ាំ និងការពារយើងពីជំងឺនានាជាពិសេសជំងឺផ្តាសាយ។
៤. ទឹកប៉េងប៉ោះ
ទឹកប៉េងប៉ោះ គឺជាភេសជ្ជៈម្យ៉ាង ដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ពីណ៌ក្រហមរបស់វា។ វាមានរសជាតិឆ្ងាញ់ និងអស្ចារ្យសម្រាប់ប្រព័ន្ធភាពស៊ាំរបស់អ្នក។ ដោយលោកអ្នក អាចយកប៉េងប៉ោះទៅកិនលាយ លាយជាមួយផ្លែឈើដទៃទៀត ដូចជាទឹកក្រូច និងឪឡឹក ឬក៏ការ៉ុតជាដើម។
៥. យ៉ាអួរ
យ៉ាអួរ គឺសំបូរទៅដោយ បាក់តេរី probiotic ដែលនឹងពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង។ យ៉ាអួរ គួរញុំានៅពេលព្រឹកព្រោះថាធ្វើឲ្យ សុខភាពល្អ ហើយពិតណាស់មានរសជាតិឆ្ងាញ់។ អាហារក៏ជាអាហារសម្រន់ម្យ៉ាងដែលយើងអាចរកទិញបានយ៉ាងងាយនៅតាមបណ្តាទីផ្សារទំនើប ឬក៏លោកអ្នកអាចធ្វើវាដោយខ្លួនឯងបាននៅផ្ទះ ដោយមានធាតុផ្សំដូចជា ទឹកដោះគោស្រស់ ទឹកដោះគោខាប់ និងយ៉ាអួរ។ របៀបធ្វើយ៉ាអួរនេះ លោកអ្នកអាចស្វែងរកបាននៅក្នុងបណ្តាញ youtube ជាដើម៕