Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 បំពាក់ពិតានរោងទងកូរសមុទ្រទឹកដោះក្នុងប្រាសាទអង្គរវត្តឡើងវិញ
ទូទៅ ទៅណា

បំពាក់ពិតានរោងទងកូរសមុទ្រទឹកដោះក្នុងប្រាសាទអង្គរវត្តឡើងវិញ

មករា ២១, ២០១៨

រោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្តដែលស្ថិតនៅផ្នែក អាគ្នេយ៍ត្រូវធ្វើការបំពាក់ពិតានឡើងវិញ។ ការបំពាក់ពិតានឈើនៅលើរោងទងកូរសមុទ្រទឹកដោះនៅ ប្រាសាទអង្គរវត្ត ជាគម្រោងសហការនៃអាជ្ញាធរជាតិអប្សរា និង អង្គការមូលនិធិប្រាសាទ បុរាណពិភពលោក (World Monument Fund-WMF) របស់សហរដ្ឋអាមេរិក ។

លោកស្រី ជាម ផល្លី​អ្នកសម្របសម្រួលអង្គការមូលនិធិប្រាសាទបុរាណពិភពលោក ​​​​និ​ង ជាអ្នកអនុវត្តគម្រោង បានឱ្យដឹងនៅ ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៨ នេះថា ពិតាន ឈើ ទាំងអស់ត្រូវឆ្លាក់តាមទម្រង់ដើម ដែលមានបន្សល់ទុកតាំងបុរាណកាលមក ដើម្បីដាក់នៅ លើពិតានរោងទងកូរសមុទ្រទឹកដោះ។ ម្យ៉ាងទៀត ទាំងសមត្ថភាពឆ្លាក់ និង គុណ ភាពរូប ចម្លាក់ក៏ត្រូវទទួលស្គាល់ដោយគណៈកម្មការអាយស៊ីស៊ី-អង្គរ ដែរឈើដែលត្រូវយកមកឆ្លាក់ធ្វើជាពិតានគឺប្រភេទឈើគគីរ ។

ហេតុផលដែលជ្រើសរើសឈើគគីរ ព្រោះថាឈើពិតាន ដែលបន្សល់ពីបុរាណនិងរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ និង សារមន្ទីរនៅប្រទេសបារាំង ក៏ជាប្រភេទឈើគគីរ ដែរ។

លោកស្រី ជាម ផល្លី ពន្យល់ទៀតថា សាច់ឈើគគីរធន់នឹងទឹកហើយគម្រោងនេះ ត្រូវ ការឈើគគីរប្រមាណជាង ១០ម៉ែត្រគីប ។ ប៉ុន្តែអ្វីដែលជាបញ្ហានៅពេលនេះ គឺកង្វះ ឈើដែលធ្វើឱ្យគម្រោងមានភាពយឺតយ៉ាវ ។ គម្រោងបំពាក់ពិតានឈើថ្មីលើរោងទងកូរសមុទ្រទឹកដោះនេះ ទទួលបានការគាំទ្រពីគណៈកម្មាធិការអាយស៊ីស៊ីអង្គរ តាំង សម័យកិច្ចប្រជុំបច្ចេកទេស លើកទី ២៥ នៅ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៥ កន្លងមកម្លេះ ។

លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃ អាជ្ញាធរជាតិអប្សរា បានលើកឡើងនៅថ្ងៃដដែលថា ពិតានឈើថ្មីដែលនឹងត្រូវយកទៅ បំពាក់ លើថែវកូរសមុទ្រទឹកដោះនេះ គឺមានឆ្លាក់ចម្លាក់ក្បាច់ ធ្វើតាមសំណល់បុរាណដោយមាន ក្បាច់ចំនួន ១០ ប្រភេទ គឺ ក្បាច់ផ្កាចាន់ ក្បាច់ផ្កាពងត្រី ក្បាច់ត្រឡាចបំបែក ក្បាច់ពេជ្រក្តារ ក្បាច់ចែងអង្គរ ក្បាច់ស្នឹងព័ទ្ធ ក្បាច់សន្លឹកឈូកបំបែក ក្បាច់ពងត្រីរង្វង់ ក្បាច់កេសរ និង ក្បាច់ផ្លែឈូក។

គួរបញ្ជាក់ថានៅឆ្នាំ ២០០៨ រហូតដល់ឆ្នាំ ២០១២ អាជ្ញាធរជាតិអប្សរា និង អង្គការមូលនិធិប្រាសាទបុរាណពិភពលោកបានជួសជុលដំបូលរោងទងកូរសមុទ្រទឹកដោះ ដើម្បី រក្សាឱ្យបាន នូវផ្ទាំងចម្លាក់ដែលរៀបរាប់ពីការកូរសមុទ្រទឹកដោះតាមរយៈការទាញព្រ័តយកឈ្នះចាញ់ រវាងពួកទេពនិងពួកអសុរ។ ឯការជួសជុល ចាំបាច់ត្រូវប្រើប្រាស់បន្ទះ សំណ ពី ២ ទៅ៣ មីលី ម៉ែត្រ ធ្វើយ៉ាងណាកុំឱ្យទឹកលិចដំបូល ដែលនឹងអាចប៉ះពាល់ដល់ចម្លាក់៕ សុថាត់

 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់