ថ្មីៗនេះ លោក Panathep ជាប្រធានមូលនិធិឆ្មាំការពារទឹកដីរបស់ថៃ បានចេញមុខមកថ្លែងការណ៍រិះគន់រដ្ឋាភិបាល ក្រោយពីមានការប្រជុំកន្លងទៅនេះ ហើយក៏បានលើកយកចំណុចមួយចំនួនមកណែនាំរដ្ឋាភិបាលឱ្យធ្វើតាមខ្លួនទៀតផង។
ក្នុងនោះ លោក Panathep បានចង្អុលថា រដ្ឋាភិបាលត្រូវតែយកចំណុចទាំង ៤ ដូចជា ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និង តំបន់មុំបី ទៅបង្ហាញតវ៉ា ដើម្បីឱ្យអន្តរជាតិពិចារណាមើលថានេះគឺពិតជារបស់ថៃពិតមែន។ បើថៃមិនតវ៉ា ឬ បង្ហាញជំហរទេ នោះនឹងអាចចាញ់ដូចជារឿងប្រាសាទព្រះវិហារជាក់ជាមិនខាន ហើយរឿងនេះគឺជាកិច្ចការរបស់រដ្ឋាភិបាល។
លោក Panathep បន្តទៀតថា រដ្ឋាភិបាលមិនគួរជ្រៀតជ្រែកជាមួយកងទ័ពនោះទេ ត្រូវតែធ្វើតាមសំណើររបស់ទាហានក្នុងផ្តាច់អ៊ីនធើណេត ផ្តាច់ភ្លើង ផ្តាច់ប្រព័ន្ធទំនាក់ទំនង គឺដើម្បីរក្សាសន្តិសុខជាតិ។ បើរដ្ឋាភិបាលនៅតែខ្លាចសត្រូវ និង ជ្រៀតជ្រែកជាមួយកងទ័ព នោះកងទ័ពគួរឱ្យតែប្រកាសច្បាប់អាជ្ញាសឹក៕
ប្រភព៖ AMARINTV