នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នេះ អគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ១៩ រូប ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ក្នុងនោះ បុគ្គលិកកិច្ចសន្យាដែលនឹងត្រូវជ្រើសរើសទាំង ១៩ រូប ត្រូវមានជំនាញ និង មានបទពិសោធសមស្របតាមការងារនីមួយៗដូចខាងក្រោម៖
១. អ្នកអភិវឌ្ឍកម្មវិធីផ្នែកខាងមុខ (Front-End Developer) ចំនួន ៥ រូប
២. អ្នកអភិវឌ្ឍកម្មវិធីផ្នែកខាងក្រោយ (Back-End Developer) ចំនួន ៤ រូប
៣. អ្នកអភិវឌ្ឍកម្មវិធីវ៉ិប (Full-Stack Developer) ចំនួន ២ រូប
៤. អ្នកអភិវឌ្ឍកម្មវិធីផ្នែកខាងមុខជាន់ខ្ពស់ – Senior Frontend Developer ចំនួន ១ រូប
៥. អ្នកអភិវឌ្ឍកម្មវិធីផ្នែកខាងក្រោយជាន់ខ្ពស់ – Senior Backend Developer ចំនួន ១ រូប
៦. អ្នករចនា UX/UI (UX/UI Designer) ចំនួន ២ រូប
៧. អ្នកវិភាគធុរកិច្ច – Business Analyst ចំនួន ៣ រូប
៨. ជំនួយការរដ្ឋបាល – Administrative Assistant ចំនួន ១ រូប
ចំពោះនីតិវិធីនៃការដាក់ពាក្យ បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ អាចផ្ញើប្រវត្តិរូបសង្ខេប (CV) និង Cover Letter (ជាភាសាអង់គ្លេស) និង ឯកសារភ្ជាប់ពាក់ព័ន្ធនានា ទៅកាន់អាសយដ្ឋានសារអេឡិចត្រូនិច៖ hr@pfm.gov.kh ឱ្យបានយ៉ាងយូរបំផុតត្រឹមថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៥ និង ៣០ នាទីល្ងាចជាកំហិត។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាមលេខទូរស័ព្ទ ០៨៥ ៧៧៧ ៩២០ ឬ អាសយដ្ឋាននៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅលើផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងបន្ទប់អគ្គលេខាធិការដ្ឋានកំណែទម្រង់ អគារ “ក” ជាន់ទី ៣៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖